ឃើញម្ចាស់លីមេកឈើដែលកាប់រួចមិនអស់ ស្រាប់តែសុនខមួយក្បាលនេះ យកមាត់ទៅជួយទាញម្ចាស់ មួយបាច់ទៀត (មានវីដេអូ)

//s9.kh1.co/35/35b2bb3868a4540a8644d03e68eff4c6715f3331.jpg
សង្គម

 ២២-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ថ្មីៗនេះ សុនខមួយក្បាល កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីវាបានប្រើប្រាស់មាត់របស់វា ជួយម្ចាស់ ទាញមេកឈើមួយបាច់។

ចិន៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងការរំជួលចិត្ត និងកោតសរសើរយ៉ាងខ្លាំង ជុំវិញនឹងវីដេអូឃ្លីបមួយ ដែលបានថតបង្ហោះចែកចាយនូវសកម្មភាព សុនខមួយក្បាល ជួយទាញមេកឈើមួយបាច់ពីម្ចាស់ ដោយប្រើមាត់របស់វា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបនេះ ត្រូវបានថតឡើងនៅតាមដងផ្លូវនៃខេត្ត Sichuan ប្រទេសចិន កាលពីពេលថ្មីៗនេះ ហើយយកទៅបង្ហោះចែកចាយ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែងតាមរយៈ​វីដេអូឃ្លីប បង្ហាញឲ្យឃើញថា ខណៈពេលបុរសជាម្ចាស់កំពុងឈរ ដោយមានលីមេកឈើមួយបាច់យ៉ាងធំនៅលើខ្នង សុនខមួយក្បាលនេះ ក៏បានប្រើមាត់របស់វា ព្យាយាមជួយទាញមេកឈើមួយបាច់ទៀត ដែលមានសភាពធ្ងន់ផងដែរ តែវាហាក់ដូចជាមិនរាថយក្នុងការប្រឹងប្រែងទាញឡើយ។

យ៉ាងណាមិញ ជុំវិញវីដេអូឃ្លីបខាងលើនេះ ទទួលបានការចុចចូលទស្សនាយ៉ាងច្រើន និងមានមហាជនមួយចំនួន បានបញ្ចេញមតិដោយលើកឡើងថា៖

សុនខមួយក្បាលនេះ ពិតជាចេះគិតគូណាស់។

មតិមហាជន

វាបានព្យាយាមអស់ពីសមត្ថភាពដើម្បីចែករំលែកភាពលំបាកពីម្ចាស់របស់វា៕

មតិមហាជន

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
សកម្មភាពក្នុងវីដេអូ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T