កំពង់ធំ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងក្រុមម៉ូតូធំបុកគ្នាជាមួយម៉ូតូគ្រូបង្រៀនម្នាក់ កាលពីវេលាថ្ងៃទី ២១ ខែវិច្ឆិកាម្សិលមិញនេះ បានបណ្ដាលមនុស្សពីរនាក់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ដែលចំណុចកើតហេតុ  មានទីតាំងស្ថិតនៅ​ខាង​មុខ​វត្ត​ទួលវិហារ ​ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​។

ជាមួយគ្នានេះផងដែរ បន្ទាប់ពីបានឮដំណឹងដ៏សែនក្រៀមក្រំមួយនេះ បង្ករឲ្យមហាជនក៏ដូចជាអ្នកនិយមលេងបណ្ដាញសង្គមជាច្រើន មានក្ដីក្ដុកក្ដួល និងសម្ដែងក្ដីអាណិតអាសូរដល់គ្រួសារនៃសពទាំងពីរជាហូរហែ។

ស្របគ្នានេះដែរ បើក្រឡេកមកមើលក្រុមគ្រួសារ សាច់ញាតិរបស់ជនរងគ្រោះទាំងពីរវិញ យើងឃើញថាពួកគាត់ ពិតជាមិនអាចធ្វើចិត្តទទួលយករឿងរ៉ាវដ៏នឹកស្មានមិនដល់មួយនេះភ្លាមៗបាននោះទេ ពិសេសភរិយារបស់ជនរងគ្រោះដែលជាគ្រូបង្រៀនផ្ទាល់តែម្ដង។ ដោយក្នុងនោះភរិយារបស់់គ្រូបង្រៀនរូបនេះ គាត់ក៏បានចូលមកធ្វើការឆ្លងឆ្លើយតាមរយៈខមិន ដោយបានរៀបរាប់អារម្មណ៍ពិតចេញពីចិត្ត និយាយទាំងអួលដើម.ក នឹកស្រណោះប្ដីដែលបានស្លាប់ទៅយ៉ាងកម្សត់ទាំងខ្លោចចិត្ត អានហើយស្ទើរទប់ទឹកភ្នែកមិនចង់បាន អ្នកណាឃើញហើយក៏អាណិតគ្រប់គ្នាផងដែរ៕

អានសេចក្ដីរៀបរាប់របស់ភរិយាជនរងគ្រោះ តាមរយៈរូបភាពខាងក្រោម៖

ការរៀបរាប់ប្រពន្ធជានរងគ្រោះ
កន្លែងកើតហេតុ
ជនរងគ្រោះដែលជាគ្រូបង្រៀន
ជនរងគ្រោះដែលជាគ្រូបង្រៀន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]