កំពង់ធំ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងក្រុមម៉ូតូធំបុកគ្នាជាមួយម៉ូតូគ្រូបង្រៀនម្នាក់ កាលពីវេលាថ្ងៃទី ២១ ខែវិច្ឆិកាម្សិលមិញនេះ បានបណ្ដាលមនុស្សពីរនាក់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ដែលចំណុចកើតហេតុ មានទីតាំងស្ថិតនៅខាងមុខវត្តទួលវិហារ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះផងដែរ បន្ទាប់ពីបានឮដំណឹងដ៏សែនក្រៀមក្រំមួយនេះ បង្ករឲ្យមហាជនក៏ដូចជាអ្នកនិយមលេងបណ្ដាញសង្គមជាច្រើន មានក្ដីក្ដុកក្ដួល និងសម្ដែងក្ដីអាណិតអាសូរដល់គ្រួសារនៃសពទាំងពីរជាហូរហែ។
ស្របគ្នានេះដែរ បើក្រឡេកមកមើលក្រុមគ្រួសារ សាច់ញាតិរបស់ជនរងគ្រោះទាំងពីរវិញ យើងឃើញថាពួកគាត់ ពិតជាមិនអាចធ្វើចិត្តទទួលយករឿងរ៉ាវដ៏នឹកស្មានមិនដល់មួយនេះភ្លាមៗបាននោះទេ ពិសេសភរិយារបស់ជនរងគ្រោះដែលជាគ្រូបង្រៀនផ្ទាល់តែម្ដង។ ដោយក្នុងនោះភរិយារបស់់គ្រូបង្រៀនរូបនេះ គាត់ក៏បានចូលមកធ្វើការឆ្លងឆ្លើយតាមរយៈខមិន ដោយបានរៀបរាប់អារម្មណ៍ពិតចេញពីចិត្ត និយាយទាំងអួលដើម.ក នឹកស្រណោះប្ដីដែលបានស្លាប់ទៅយ៉ាងកម្សត់ទាំងខ្លោចចិត្ត អានហើយស្ទើរទប់ទឹកភ្នែកមិនចង់បាន អ្នកណាឃើញហើយក៏អាណិតគ្រប់គ្នាផងដែរ៕
អានសេចក្ដីរៀបរាប់របស់ភរិយាជនរងគ្រោះ តាមរយៈរូបភាពខាងក្រោម៖



