Ed Sheeran បរិច្ចាគទឹកប្រាក់ជាង១មុឺនដុល្លារ ដល់មន្ទីរពេទ្យដែលធ្លាប់មើលថែយាយខ្លួន រហូតដល់ដង្ហើមចុងក្រោយ (Video Inside)

//s9.kh1.co/eb/ebc7306467f376bd33465715cacd54c71fff578c.jpg
តារា & កម្សាន្ដ

 ២២-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ចិត្តល្អណាស់! ទោះបីជាសម្រាកពីសិល្បៈមែន ប៉ុន្តែចំពោះកិច្ចការសង្គម Ed Sheeran មិនបានសម្រាកឡើយ ដោយបានបរិច្ចាគទឹកប្រាក់១មុឺនដុល្លារជាង ដល់មន្ទីរពេទ្យដែលធ្លាប់បានថែរក្សាយាយខ្លួនរហូតដល់ជីវិតចុងក្រោយ។

បរទេស៖ ថ្មីៗនេះ តារាចម្រៀង អាមេរិក Ed Sheeran បានធ្វើការបរិច្ចាគទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ទៅកាន់មន្ទីរពេទ្យមួយកន្លែង ដែលធ្លាប់បានមើលថែរក្សាលោកយាយរបស់ខ្លួនដោយយកចិត្តទុកដាក់ រហូតដល់រូបគាត់បានទទួលមរណភាពផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ដោយសារតែចង់តបស្នងនូវប្រឹងប្រែងរបស់សំណាក់ក្រុមគ្រូពេទ្យនិង បុគ្គលិកទាំងអស់ដែលបានបម្រើការនៅក្នុងមន្ទីរពេទ្យ Aldeburgh Hospital League of Friends តារាប្រុសរូបនេះបានបរិច្ចាកទឹកប្រាក់ ១៣,២៨៥ ដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយដល់គម្រោង​​អភិវឌ្ឍសួនច្បារ នៅក្នុងបរិវេណមន្ទីរពេទ្យបន្ថែមផងដែរ។

រហូតមកទល់ពេលនេះ Ed Sheeran ក៏នៅតែនឹកដល់ជីដូនខ្លាំង ប៉ុន្តែនៅតែគិតថាខ្លួនមានសំណាង ដោយសារតែបានមកសួរសុខទុក្ខស្ទើរតែជារៀងរាល់ថ្ងៃ នៅក្នុងពេលវេលាចុងក្រោយ ដោយកំឡុងពេលនោះ តារាប្រុសរូបនេះក៏បានរាប់អានបុគ្គលិកមន្ទីរពេទ្យ ជាមិត្តភក្តិរហូតមកទល់សព្វថ្ងៃនេះតែម្តង រហូតដល់ឆ្នាំ២០១៧ លោកក៏បានចេញបទចម្រៀង Supermarket Flowers ដែល សរសេររៀបរាប់ពីលោកយាយរបស់ខ្លួន កាលនៅរស់ផងដែរ។

យ៉ាងណាមិញក្រៅពីនេះ លោកក៏បានបង្កើតមូលនិធិតាមគេហទំព័រអុីនធើណែតThe Framlingham Foundation Trust ដើម្បីរៃអង្គាសទឹកប្រាក់តាមរយៈសប្បុរសជន ជួយទៅកាន់រងគ្រោះដោយសារវីរុសកូវីដ១៩ នៅSuffolk ​ដែលខណៈពេលនេះទឹកប្រាក់បានសរុប ៦៦៤,២៩២ ដុល្លារសហរដ្ឋអាមេរិក៕

Ed Sheeran
Ed Sheeran
Ed Sheeran
Ed Sheeran
Ed Sheeran
Ed Sheeran
Ed Sheeran
Ed Sheeran
Ed Sheeran
Ed Sheeran
ជីដូន Ed Sheeran កាលនៅរស់
ជីដូន Ed Sheeran កាលនៅរស់
បទចម្រៀង Supermarket Flowers ដែល Ed Sheeran សរសេរចំពោះជីដូន
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T