កីឡាការិនី​បាល់​ទាត់​ប្រេ​ស៊ីល​ Marta ធ្វើ​តេស្ត​វិជ្ជមាន COVID​-​19

//s9.kh1.co/9a/9aa0a2c791a1fe4e6b03d010ce7ac510db19cc60.jpg
កីទ្បា

 ២២-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

តារាបាល់ទាត់នារីនាង Marta នឹងខកខានការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិប្រេស៊ីលជាមួយនឹងក្រុមអេក្វាឌ័រ បន្ទាប់ពី​បានធ្វើតេស្ត​វិជ្ជមាន​ជំងឺ COVID-១៩

ប្រេស៊ីល៖ សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) បាននិយាយកាលពីថ្ងៃសៅរ៍ថា តារាបាល់ទាត់នារីនាង Marta នឹងខកខានការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិប្រេស៊ីលជាមួយនឹងក្រុមអេក្វាឌ័រ បន្ទាប់ពីបានធ្វើតេស្ត​វិជ្ជមាន​ជំងឺ COVID-១៩ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសេចក្តីថ្លែងការណ៍របស់ CBF បានអោយដឹងថាអ្នកឈ្នះពានរង្វាន់កីឡាការនីឆ្នើមប្រចាំឆ្នាំរបស់ FIFA ចំនួន ៦ លើករូបនេះ ត្រូវបានគេបញ្ជាអោយស្នាក់នៅដាច់ដោយឡែកដោយខ្លួនឯង ហើយនឹងស្ថិតនៅក្រោមការត្រួត​ពិនិត្យ​ផ្នែកវេជ្ជសាស្ត្រផងដែរ។

កីឡាការនី Marta ពេលទទួលេពានកីឡាការនីល្អបំផុតប្រចាំឆ្នាំ<br>
កីឡាការនី Marta ពេលទទួលេពានកីឡាការនីល្អបំផុតប្រចាំឆ្នាំ

សេចក្តីថ្លែងការណ៍នោះបានសរសេរថា៖ “ ផ្នែកវេជ្ជសាស្ត្ររបស់ក្រុមជម្រើសជាតិស្ត្រីបានផ្សព្វផ្សាយ​លទ្ធផលនៃ​ការធ្វើតេស្តនេះ ទៅកាន់ក្លឹប Orlando Pride ហើយនឹងផ្តល់ជំនួយចាំបាច់ទាំងអស់ផងដែរ” ។

ភ្លាមនោះខ្សែការពារវ័យជំទង់របស់ក្លឹប Kindermann កីឡាការនី Camila Silva ដែលជាសមាជិកនៃក្រុមជម្រើស​ជាតិប្រេស៊ីលក្រោមអាយុ ២០ ឆ្នាំត្រូវបានកោះហៅដើម្បីជំនួសកីឡាការនីវ័យ ៣៤ ឆ្នាំរូបនេះ។

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិប្រេស៊ីលនឹងត្រូវជួបប្រកួតជាមួយក្រុមអេក្វាឌ័រនៅ Sao Paulo នាថ្ងៃទី ២៧ ខែវិច្ឆិកា និងថ្ងៃទី ១ ធ្នូ ឆ្នាំ២០២០ នេះ៕


កីឡាការនី Camila Silva
កីឡាការនី Camila Silva

កីឡាការនី&nbsp; Marta
កីឡាការនី  Marta
កីឡាការនី  Marta និង សមាជិកក្រុម<br>
កីឡាការនី Marta និង សមាជិកក្រុម
កីឡាការនី Marta
កីឡាការនី Marta
Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T