ផ្លូវការ! វិសាខា បានបន្តកិច្ចសន្យាជាមួយខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួន កីឡាករ កែវ សុខផេង រហូតដល់ឆ្នាំ…

//s9.kh1.co/f9/f97c544b3df3550396e10b1708fc5818f43a1989.jpg
កីទ្បា

 ២១-វិច្ឆិកា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

វិសាខា បានបន្តកិច្ចសន្យាជាមួយខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួន កីឡាករ កែវ សុខផេង រហូតដល់ឆ្នាំ២០២៣

កម្ពុជា៖ យោងតាមការប្រកាសរបស់ក្លិបបាល់ទាត់វិសាខា នៅលើបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានឲ្យដឹងថា ក្លិបបានឈានដល់កិច្ចព្រមព្រៀង ក្នុងការបន្តកិច្ចសន្យាជាមួយខ្សែប្រយុទ្ធឆ្នើម កីឡាករ កែវ សុខផេង រហូតដល់ឆ្នាំ២០២៣។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ កែវ សុខផេង រូបភាព៖ វិសាខា)
  កីឡាករ កែវ សុខផេង រូបភាព៖ វិសាខា)

ពាក់ព័ន្ធទៅនឹងរឿងខាងលើនេះ ក្លិបវិសាខា បានសរសេរបញ្ជាក់ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន អមជាមួយវីដេអូខ្លីមួយយ៉ាងដូច្នេះថា៖

ក្លិបរបស់យើង មានកិត្តិយស និងសេចក្ដី​សោ​ម​នស្ស​រីក​រាយ ​​ចំ​​ពោះ​ខ្សែ​ប្រ​យុទ្ធ កែវ សុខផេង Keo Sokpheng ក្នុង​ការ​​បន្ដ​កិច្ច​សន្យារហូត​ដល់​ឆ្នាំ​២០២៣។

ក្លិបបាល់ទាត់វិសាខា
https://s9.kh1.co/__image/w=619,h=624,q=100/ea/ea1b1a783eecbc2b1623bb1eae29790200ebb6fa.png

គួរម្លឹកដែរថា ក្រោយចំណាយពេលបានត្រឹមពាក់កណ្ដាលរដូវកាល លេងឲ្យក្លិប PKNP នៅលីគកំពូលម៉ាឡេស៊ី ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំ សុខផេង បានផ្លាស់មកចូលរួមជាមួយក្លិបវិសាខា កំឡុងខែមិថុនា ឆ្នាំ២០១៨។ ដោយឡែកក្នុងរដូវកាល ២០២០នេះ គេបានរួមចំណែកជួយក្រុមលើកពាន សម្ដេចអគ្គមហាសេនីបតីតេជោហ៊ុនសែនលើកទី១៤ថ្នាក់ជាតិ និងជួយយក្រុមឈរចំណាត់ថ្នាក់លេខ៥ នៅក្នុងក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីគ៕

  កីឡាករ កែវ សុខផេង (រូបភាព៖ វិសាខា)
  កីឡាករ កែវ សុខផេង (រូបភាព៖ វិសាខា)

ប្រភព៖ Visakha Football Club

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T