លេងសើចម៉េចបាន! West Ham ចូលប្រជែងក្លិបធំៗនៅ PL ប្រមាញ់យកកីឡាករក្រុម Juventus ម្នាក់នេះ

//s9.kh1.co/55/55b9c04490048ae326d77fd0b64da0d35ecffd2f.jpg
កីទ្បា

 ២១-វិច្ឆិកា-២០២០ ៣ល្ងាច · ៥ ឆ្នាំមុន

West Ham ហ៊ានចូលប្រជែងក្លិបធំៗនៅ PL ប្រមាញ់យកកីឡាករ Sami Khedira

អឺរ៉ុប៖ ក្លិបញញួរយក្ស West Ham United ត្រូវបានគេរាយការណ៍មកថា បានចូលរួមប្រជែងជាមួយក្លិបធំៗនៅ Premier League ប្រមាញ់យកខ្សែបម្រើក្រុមសេះបង្កង់ Juventus កីឡាករ​ Sami Khedira

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ​ Sami Khedira
  កីឡាករ​ Sami Khedira

ខ្សែបម្រើដែលសំបូរបទពិសោធន៍ រូបនេះអាចនឹងចាកចេញពី Juventus នៅរដូវក្ដៅឆ្នាំក្រោយ ដោយគ្មាន​តម្លៃខ្លួន ពោលគឺនៅពេលកុងត្រារបស់គេផុតកំណត់នាខែមិថុនា ឆ្នាំ២០២១ ក្រោយមិនស្ថិតក្នុងគម្រោងប្រើប្រាស់របស់លោក Andrea Pirlo

  លោក Andrea Pirlo
  លោក Andrea Pirlo

Khedira វ័យ៣៣ឆ្នាំ មិនត្រូវបានលោក Pirlo បញ្ចូលឈ្មោះក្នុងក្រុម ទៅលេងនៅព្រឹត្តិការណ៍ Champions League ឡើយ ដោយឡែកបើនៅក្របខ័ណ្ឌ Serie A វិញ ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ ក៏មិនទាន់បានចូលលេងសូម្បីតែម្ដងនៅរដូវកាលនេះ។

ទន្ទឹមនឹង Khedira ជិតចែកផ្លូវគ្នាជាមួយ Juventus ខ្សែបម្រើរូបនេះ ចាប់ផ្ដើមមានដំណឹងចចាមអារាម ពាក់ព័ន្ធនឹងការផ្លាស់ទៅក្លិបបិសាចក្រហម Manchester United និងក្លិបមាន់ខ្នាយមាស Tottenham Hotspur។

  កីឡាករ​ Sami Khedira
  កីឡាករ​ Sami Khedira

ជាមួយគ្នានេះ បើយោងតាមរបាយការណ៍របស់កាសែត Sportmediaset ក្រៅពីក្លិបធំៗទាំងពីខាងលើនៅ Premier League ក្លិប West Ham ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថាន Khedira ជាមួយ Juventus ផងដែរ។

ហើយសម្រាប់ Khedira ផ្ទាល់ក៏មានបំណងចង់ផ្លាស់ទៅលេងនៅលីគកំពូលអង់គ្លេស ដោយរូបគេបានលើកឡើងប្រាប់កាសែត Sky Germany យ៉ាងដូច្នេះថា៖

កាលពីខ្ញុំនៅក្មេង ក្ដីសុបិនដ៏ធំរបស់ខ្ញុំ គឺក្លាយជាកីឡាករនៅ Premier League ។ ខ្ញុំពិតជារីករាយនិងពេញចិត្ត នឹងអាជីពរបស់ខ្ញុំរហូតមកដល់ពេលនេះ ប៉ុន្តែមានរឿងមួយដែលខ្ញុំមិនទាន់បានធ្វើ និងជាក្ដីសុបិនមិនទាន់ក្លាយជាការពិតនោះ គឺការក្លាយជាចំណែកមួយក្នុងក្របខ័ណ្ឌ​Premier League ។ កាលពីខ្ញុំនៅក្មេង ខ្ញុំបានមើលការប្រកួតជាច្រើននៅ Premier League សូម្បីតែឥលូវក៏នៅតែតាមដានដែរ។

  កីឡាករ​ Sami Khedira
  កីឡាករ​ Sami Khedira
  កីឡាករ​ Sami Khedira

ប្រភព thesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T