បរទេស៖ គិតត្រឹមវ័យ២០ឆ្នាំ ខ្សែប្រយុទ្ធ Erling Haaland បានបង្កើតកំណត់ត្រាដ៏គួរឲ្យស្ញើចសរសើរជាច្រើន មិនថាលេងឲ្យក្លិប Borussia Dortmund, RB Salzburg ឬក៏ជម្រើសជាតិន័រវែសនោះទេ។ ហើយខាងក្រោមនេះជាកំណត់ត្រាល្អៗទាំង១២ ដែលរូបគេសម្រេចបាននៅក្នុងឆ្នាំ២០២០នេះ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
- ផ្ទេរពី RB Leipzig មករួមជាមួយ Borussia Dortmund ដែលជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុត
- រកបានដល់ទៅ២៧គ្រាប់ ក្នុងការបង្ហាញខ្លួន២៩ប្រកួតដំបូងនៅក្នុងក្របខ័ណ្ឌ Bundesliga
- រដូវកាលមុន (គិតចាប់ពីដើមឆ្នាំ២០២០មក) រូបគេប្រើរយៈពេលនៃការប្រកួតតែ៨១.៧នាទីប៉ុណ្ណោះ ដើម្បីរកបានមួយគ្រាប់ (មានតែ Robert Lewandowski ប៉ុណ្ណោះដែលមានស្ថិតិលើសកីឡាកររូបនេះ)
- ជាកីឡាករវ័យក្រោម២០ឆ្នាំដំបូងគេបង្អស់ ដែលអាចរកគ្រាប់បានឲ្យក្លិបពីរផ្សេងគ្នា (Salzburg & Dortmund) នៅក្នុងពានរង្វាន់ UEFA Champions League
- ជាកីឡាករដែលរកបាន១០គ្រាប់លឿនជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ Champions League
- ជាប់ឈ្មោះជាកីឡាករដែលស៊ុតបានច្រើនជាងគេលំដាប់ទី៤ក្នុងចំណោមលីគធំៗទាំង៥នៅទ្វីបអឺរ៉ុបឆ្នាំ២០២០នេះ (ឈរពីក្រោម Cristiano Ronaldo, Robert Lewandowski និង Ciro Immobile)
- ស៊ុតបាន៦គ្រាប់ ក្នុងការបង្ហាញខ្លួន៥ប្រកួតឲ្យជម្រើសជាតិន័រវែសក្នុងឆ្នាំ២០២០នេះ
- រកបាន Hat-trick (៣គ្រាប់ក្នុង១ប្រកួត) លើកទី៨របស់ខ្លួន ក្នុងជំនួបរវាង ន័រវែស និង រ៉ូមានី នៃពានរង្វាន់ Nations League កន្លងមកនេះ
- ជាកីឡាករដែលរកគ្រាប់បានមុនគេ ក្រោយពេលបើកឲ្យមានការប្រកួតឡើងវិញនៃលីគកំពូលៗរបស់អឺរ៉ុបប៉ុន្មានខែមុននេះ
- ទទួលបានពានរង្វាន់កីឡាករល្អដាច់គេប្រចាំខែនៅ Bundesliga លើកទី១ក្នុងអាជីពរបស់គេ
- ជាប់ឈ្មោះក្នុងបញ្ជីកីឡាករ១១នាក់ដំបូងល្អបំផុតប្រចាំទស្សនាវដ្តី European Sports Media
- ទទួលបានមេដាយនៃការគ្រងជើងឯកលីគកំពូលប្រទេសស្វីសពី RB Salzburg បើទោះបីជាបានផ្លាស់មក Dortmund ទៅហើយក្ដី៕

ប្រភព៖ givemesport