ជីវិតតារាស្រីម្នាក់នេះ ធ្លាប់ហាយសូរ ដល់លែងប្តីសេដ្ឋី ធ្លាក់ខ្លួនដល់ថ្នាក់នេះ

//s9.kh1.co/f3/f31931cbbde4dcf15b0877a8d5f5c5ec743a8006.jpg
តារា & កម្សាន្ដ

 ២១-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់ពីលែងលះស្វាមីសេដ្ឋីវាល់លាន តារាសម្តែងហុងកុងRain Li បានវិលត្រឡប់ទៅរកជីវិតសាមញ្ញ យ៉ាងមានក្តីសុខ

ចិន៖ កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា តារាសម្តែងហុងកុង Rain Li  បង្ហាញខ្លួននៅមជ្ឈមណ្ឌលទិញទំនិញមួយនៅហុងកុង ដែលគេប្រទះឃើញ តារាស្រីរូបនេះ មានលើកសក់ចងឡើង ពាក់អាវយឺតចម្រុះពណ៌ និងបានពាក់ម៉ាស ជាមួយកាយវិការដើរផ្សារ យ៉ាងរីករាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រព័ន្ធផ្សព្វផ្សាយ​នៅហុងកុង បានរាយការណ៍មកថា តារាស្រីរូបនេះ បានទិញម្ហូបអាហារសាមញ្ញ ក៏ដូចជាបានដើរផ្សារទិញរបស់បញ្ចុះតំលៃ យ៉ាងណាមិញ នេះជាលើកទីមួយហើយដែលតារាស្រីវ័យ ៣៨ឆ្នាំរូបនេះ បានបង្ហាញខ្លួនចាប់តាំងបានលែងលះស្វាមីរបស់ខ្លួន។

តួយ៉ាង កាលពីនៅថ្ងៃទី ១២ ខែវិច្ឆិកា តារាស្រីរូបនេះ បាននិយាយថា បានដាក់ពាក្យ លែងលះរបស់នាងជាមួយអ្នកជំនួញ Eric Huang ជាស្វាមីរបស់នាង។ ចំពោះមូលហេតុរូបនាង ក៏បានលើកឡើងពន្យល់ថា ក៏ព្រោះតែអ្នកទាំងពីរ បានរស់នៅផ្សេងគ្នាចាប់តាំងពីមានបញ្ហាកូវីដ១៩ ទើបបណ្តាលឲ្យអ្នកទាំងពីរឈានដល់ផ្លូវបំបែកបែបនេះ។

គួរបញ្ជាក់ផងដែរថា អ្នកទាំងពីរបានចូលរោងការកាលពីខែ កុម្ភៈ ឆ្នាំ២០១៩។ តាមប្រភពដដែលបាន និយាយថា លោក Eric Huang ត្រូវបានគេដឹង ជាអ្នកជំនួញម្នាក់ ដែលមានទ្រព្យស្តុកស្តម្ភ ខាងផ្នែកសំភារៈដែកធំបំផុត នៅក្នុងចិនដីគោក៕

សូមទស្សនារូបខាងក្រោម៖

Rain Li
Rain Li
Rain Li
Rain Li
Rain Li និងអតីតស្វាមី
Rain Li និងអតីតស្វាមី
អតីតស្វាមី និង Rain Li
អតីតស្វាមី និង Rain Li
រូបគេបានប្រទះនាងដើរផ្សារ
រូបគេបានប្រទះនាងដើរផ្សារ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T