ទុក្ខជាន់ទុក្ខ! បុរសម្នាក់ កំពុងព្យាបាលជំងឺកូវីដ-១៩សុខៗ ក៏ស្រាប់តែត្រូវពស់​ចឹក រហូតបណ្ដាលឲ្យ​ពិការភ្នែកបន្ថែមទៀត

//s9.kh1.co/2e/2e2fde1177e7dff75ce3dcab9012c3090762bde1.jpg
សង្គម

 ២១-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

បុរសជនជាតិអង់គ្លេសម្នាក់ កំពុងស្ថិតក្រោមការព្យាបាលយ៉ាងយកចិត្ដទុកដាក់នៅឯមន្ទីរពេទ្យមួយក្នុងប្រទេសឥណ្ឌា បន្ទាប់ពីត្រូវពស់វែកចឹក បណ្ដាលឲ្យពិកាជើង និងភ្នែក ខណៈពេលលោកក៏កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ផងដែរ។

ឥណ្ឌា៖ បុរសជនជាតិអង់គ្លេសម្នាក់ កំពុងស្ថិតក្រោមការព្យាបាលយ៉ាងយកចិត្ដទុកដាក់នៅឯមន្ទីរពេទ្យមួយក្នុងប្រទេសឥណ្ឌា បន្ទាប់ពីត្រូវពស់ចឹកបណ្ដាលឲ្យពិការ​ភ្នែក​ ខណៈពេលលោកក៏កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជុំវិករណីនេះ ក្រុមគ្រួសាររបស់លោក Ian Jones បានឲ្យដឹងថា ហេតុការណ៍គួរឲ្យតក់ស្លុត​នេះ គឺបានកើតនៅទីក្រុង Jodhpur ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រដ្ឋ Rajasthan ប្រទេសឥណ្ឌា ជាកន្លែងដែលលោកបានផ្លាស់មករស់នៅអស់រយៈពេលជាច្រើនខែមកហើយ ដោយបានបង្កើតសមាគមន៍សប្បុរសធម៌មួយឈ្មោះ Sabirian ក្នុងគោលបំណងជួយប្រជាជនក្រីក្រ។

តែទោះជាយ៉ាងណា ក្រុមគ្រួសាររបស់អតីតបុគ្គលិកផ្នែកថែទាំសុខភាពរូបនេះ សង្ឃឹមថាពិការភាពនេះនឹងអាចជាសះស្បើយវិញ​។ ក្នុងនោះដែរ កូនប្រុសរបស់លោក Jones ក៏​​​បានឲ្យដឹងដែរថា ឪពុករបស់គេធ្លាប់កើតជំងឺគ្រុនចាញ់ គ្រុនឈាម និងជំងឺកូវីដ-១៩ ប៉ុន្ដែគាត់នៅតែតាំងចិត្ដជ្រកកោនក្នុងប្រទេសនេះ ដើម្បីបន្ដការងារសប្បុរសធម៌របស់គាត់។

បច្ចុប្បន្ននេះ លោក Jones អាចនឹងត្រូវចំណាយពេលយូរទៀត ក្នុងការព្យាបាលឲ្យជាសះស្បើយ ហើយក្រុមគ្រួសាររបស់លោក រួមទាំងម្ចាស់សមាគមន៍ Sabirian ក៏បានបង្កើតមូលនិធិ ដើម្បីរៃអង្គាសថវិកាសម្រាប់ចំណាយលើថ្លៃព្យាបាលរបស់លោកផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Jones
លោក Jones
លោក Jones
លោក Jones
លោក Jones
លោក Jones
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T