អឺរ៉ុប៖ ខ្សែការពារក្លិប Bayern Munich កីឡាករ Niklas Sule ត្រូវបានគេរាយការណ៍មកថា មានក្ដីសុបិន ចូលរួមជាមួយក្លិបបិសាចក្រហម Manchester United នៅពេលណាមួយ ដែលគេសម្រេចចែកផ្លូវគ្នាជាមួយក្លិបយក្សអាល្លឺម៉ង់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Sule នៅសល់កុងត្រាចំនួន២ឆ្នាំទៀតជាមួយ Bayern ខណៈកាលពីឆ្នាំមុន ខ្សែការពារជម្រើសជាតិអាល្លឺម៉ង់រូបនេះ ក៏ស្ថិតនៅលើរ៉ាដារបស់ក្លិប Man UTD ផងដែរ។
Sule វ័យ២៥ឆ្នាំ ជាកីឡាករស្នូលដ៏សំខាន់ម្នាក់ ក្នុងតំបន់ផ្នែកជើងក្រោមរបស់ Bayern ហើយកាលពីរដូវកាលមុន គេបានរួមចំណែកជួយក្រុមឈ្នះពាន Bundesliga និង ពាន Champions League ។

យ៉ាងណាមិញបើទោះជាជោគជ័យនៅ Bayern ក៏ពិតមែន ប៉ុន្តែក្នុងអាជីពជាកីឡាករ ក៏រូបគេត្រូវការ ការប្រកួតប្រជែងថ្មីផងដែរ ហើយក៏បានកំណត់រូចរាល់នូវក្លិបន្ទាប់។ ជាក់សែ្ដង បើយោងតាមសារព័តមានដ៏ល្បីក្នុងប្រទេសអាល្លឺម៉ង់ Bild បានឲ្យដឹងថា អតីតខ្សែកាពារក្រុម Hoffenheim មានបំណងចង់ផ្លាស់ទៅទឹកដី Old Trafford នាពេលអនាគត។

ជាការពិតណាស់ Man UTD ត្រូវបានគេរាយការណ៍មកថា កំពុងស្វះស្វែងរកខ្សែការពារមកបន្ថែមក្នុងក្រុមលោក Ole Gunnar Solskjaer ប៉ុន្តែ Sule គ្រាន់តែជាគោលដៅចាស់របស់ក្លិបជើងឯកលីគកំពូលអង់គ្លេស២០សម័យមួយនេះប៉ុណ្ណោះ ។ ដោយឡែកគោលដៅខ្សែការពារអាទិភាព ដែលពួកគេចង់បាននាពេលបច្ចុប្បន្នគឺកីឡាករ Dayot Upamecano របស់ក្លិប RB Liepzig៕

ប្រភព៖ thesun