មកមែនដឹងតែអេមហើយ! Jose កំពុងចាប់អារម្មណ៍ចង់បានអតីតកូនក្រុមរបស់លោករូបនេះមករួមជាមួយ Spurs

//s9.kh1.co/c6/c699f7973ca9e7bf4ddd9f67a38fa8eb6c37afab.jpg
កីទ្បា

 ២១-វិច្ឆិកា-២០២០ ១០ព្រឹក · ៥ ឆ្នាំមុន

លោកគ្រូបង្វឹក Jose Mourinho កំពុងចាប់អារម្មណ៍ចង់បានខ្សែការពារជើងចាស់ Sergio Ramos មករួមជាមួយ Spurs

អង់គ្លេស៖ អស់រយៈពេល១ឆ្នាំហើយដែលលោក Jose Mourinho ចូលមកដឹកនាំ Tottenham Hotspur ជំនួសលោក Mauricio Pochettino ប៉ុន្តែក្លិបមួយនេះទើបតែឡើងជើងខ្លាំងក្នុងកំឡុងពេលប៉ុន្មានខែចុងក្រោយនេះប៉ុណ្ណោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Jose Mourinho
  លោក Jose Mourinho

ដោយឡែកក្រោយខ្ចីជើង Gareth Bale បានពី Real Madrid លោក Jose Mourinho មានគម្រោងដាក់សំណើតាមទិញយកខ្សែការពារឆ្នើមរបស់ក្លិបយក្សអេស៉្បាញមួយនេះម្នាក់ទៀតគឺកីឡាករវ័យ៣៤ឆ្នាំ Sergio Ramos ។ ជាក់ស្តែងមិនមែនមានតែ Spurs មួយនោះទេដែលចង់បានរនាំងការពាររូបនេះមករួមក្រុម ពោលនៅមានក្លិបធំៗនៅ Premier League ផ្សេងទៀតក៏ចង់បានរូបគេផងដែរ មានដូចជា Arsenal, Manchester United, Manchester City, Chelsea និង Liverpool ជាដើម។ 

កីឡាករ Sergio Ramos
កីឡាករ Sergio Ramos

គួរបញ្ជាក់ដែរថាកុងត្រារបស់ Ramos ជាមួយ Real Madrid នៅសល់តែមួយរដូវកាលនេះទៀតប៉ុណ្នោះ ហើយប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយជុំវិញការបន្តកិច្ចសន្យានោះទេ រូបគេនឹងត្រូវចេញពីក្លិបដោយគ្មានតម្លៃខ្លួននៅចុងរដូវកាល២០២០/២១នេះ។ ក្នុងនោះដែរក្លិបដែលដឹកនាំដោយលោក Zinedine Zidane ក៏អាចមានឱកាសប្រមូលទុនចូលក្លិបបានខ្លះផងដែរ ប្រសិនបើសម្រេចចិត្តដាក់លក់រូបគេនៅទីផ្សារដោះដូរខែមករាខាងមុខនេះ៕

កីឡាករ Sergio Ramos
កីឡាករ Sergio Ramos

ប្រភព givemesport

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T