កុមារី យ៉ង់ ស្រីនីត ឲ្យអ្នករាល់គ្នាយំតាមពេញស្ទូឌីយោ ពេលបានស្ដាប់ទុក្ខលំបាកជូរចត់ (Video Inside)

//s9.kh1.co/d3/d3facb91053816b9f8bd49f1cb4fcbcc9c529897.jpg
តារា & កម្សាន្ដ

 ២១-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ក្ដុកក្ដួលណាស់! ពេលបានស្ដាប់ ទុក្ខសោកខ្លះៗ កុមារីមានបំណងប្រថ្នាចង់ក្លាយជាគ្រូបង្រៀន និងតារាចម្រៀង បានជួបប្រទះ ទប់ទឹកភ្នែកមិនចងបាន។

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ជឿជាក់ថា​ ប្រិយមិត្តរាល់គ្នា ក្នុងបណ្ដាញសង្គមច្បាស់ជាបានស្គាល់និងជ្រាបពីប្អូនស្រីម្នាក់ រស់នៅក្នុងខេត្តមណ្ឌលគីរីដែលមានឈ្មោះថា យ៉ង់ ស្រីនីត ត្រូវបានផ្ទុះការអាណិតអាសូរចំពោះនាងគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីមានក្ដីស្រម៉ៃចង់ក្លាយជាអ្នកគ្រូបង្រៀន និងអ្នកចម្រៀងដ៏ល្បី មកទល់ពេលនេះ កុមារីរូបនេះ ទទួលបានឱកាសដ៏ពិសេសដោយត្រូវបាននាយ ពាក់មី ហៅថតខ្សែភាពយន្តមួយ ព្រមទាំងទទួលបានការងារថតសម្អាងការថែមទៀតផង។

យ៉ាងណាមិញ ថ្មីៗនេះ ប្អូនស្រីរូបនេះ បានធ្វើឲ្យមហាជនទាំងអស់ ផ្ទុះភាពអាណិតអាសូរសាជាថ្មី តាមរយៈវីដេអូមួយ ដែលមានវត្តមានរូបនាង និងអ្នកម្ដាយ រៀបរាប់ទុក្ខសោកក្នុងជីវិតជាច្រើនដែលបានជួបប្រទះទាំងទឹកភ្នែក។ ក្នុងនោះដែរ ក្មេងស្រីរូបនេះ បន្ថែមថា ពេលខ្លះ ជីវិតរូបនាង និងគ្រួសារ រកអាហារហូបមិនចង់បាន នៅពេលដែលលក់ចេកឆាបមិនដាច់ ដែលជាហេតុធ្វើឲ្យអ្នករាល់គ្នានៅទីនោះ ទាំងពិធីករ ពិធីការិនី ជាពិសេសអ្នកម្ដាយរូបនាង ក្ដុកក្ដួលខ្លាំង ទប់ទឹកភ្នែកមិនបានគ្រប់គ្នា។

បន្ថែមពីនេះ ជឿជាក់ថា ក្រោយពីបានទស្សនាវីដេអូនេះហើយ ទស្សនិកជនរាល់គ្នានឹង កាន់តែអាណិតអាសូរ និងសរសើរដល់ការតស៊ូដែលរូបនាងមានជាមិនខាន និងជូនពរឲ្យប្អូនស្រីជួបភាពជោគជ័យសម្រេចក្ដីសុបិន្តឆាប់ៗ៕

ប្រភព៖ Yogurt Freshy 

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖ 

ប្អូនស្រី យ៉ង់ ស្រីនីត 
ប្អូនស្រី យ៉ង់ ស្រីនីត 
ប្អូនស្រី យ៉ង់ ស្រីនីត 
ប្អូនស្រី យ៉ង់ ស្រីនីត 
ប្អូនស្រី យ៉ង់ ស្រីនីត 
ប្អូនស្រី យ៉ង់ ស្រីនីត 
ប្អូនស្រី យ៉ង់ ស្រីនីត ស្រក់ទឹកភ្នែក 
ប្អូនស្រី យ៉ង់ ស្រីនីត ស្រក់ទឹកភ្នែក 
ប្អូនស្រី យ៉ង់ ស្រីនីត ស្រក់ទឹកភ្នែក 
ប្អូនស្រី យ៉ង់ ស្រីនីត ស្រក់ទឹកភ្នែក 
ម្ដាយរបស់​ ប្អូនស្រី យ៉ង់ ស្រីនីត ស្រក់ទឹកភ្នែក
ម្ដាយរបស់​ ប្អូនស្រី យ៉ង់ ស្រីនីត ស្រក់ទឹកភ្នែក
វីដេអូ
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T