ធនាគារ ហត្ថា ឧបត្ថម្ភ និងគាំទ្រ សិក្ខាសាលាស្តីពី “ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ” សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលរៀបចំដោយ FASMEC

//s9.kh1.co/30/30cfb204351541182bbf17c8b287410bf8199f53.jpg
សង្គម

 ២១-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

ធនាគារ ហត្ថា ដែល​ជាធនាគារ​ពាណិជ្ជ​មាន​បណ្តាញ​ការិយាល័យ​ធំ​ជាងគេ​លំដាប់​ទី២ ក្នុង​ប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (ហៅកាត់ថា FASMEC) ដើម្បីសហការលើគម្រោងសិក្ខាសាលាស្តីពី “ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ”

ភ្នំពេញ៖ ធនាគារ ហត្ថា ដែល​ជាធនាគារ​ពាណិជ្ជ​មាន​បណ្តាញ​ការិយាល័យ​ធំ​ជាងគេ​លំដាប់​ទី២ ក្នុង​ប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (ហៅកាត់ថា FASMEC) ដើម្បីសហការលើគម្រោងសិក្ខាសាលាស្តីពី “ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ”។ ពិធី​ចុះ​ហត្ថលេខានេះ​ ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការកណ្តាល FASMEC នាព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី១៩​ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោម​អធិបតីភាពលោក​ឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក​ធនាគារ ហត្ថា និងលោក​ឧកញ៉ា តែ តាំងប៉ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ព្រម​ទាំង​ថ្នាក់​គ្រប់​គ្រង​ជាន់​ខ្ពស់​នៃ​ស្ថាប័ន​ទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិធី​ចុះ​ហត្ថលេខានេះ គឺជាសក្ខីភាព​មួយបង្ហាញយ៉ាង​ច្បាស់​ពី​ការប្តេជ្ញាចិត្ត​របស់​ធនាគា ហត្ថា ក្នុង​ការ​ចូល​រួម​ចំណែក​អភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ក្នុ​ប្រទេសកម្ពុជាឲ្យ​មាន​ភាព​រីក​ចម្រើន​ទៅ​មុខ និងទទួល​បាន​ជោគជ័យ។

ធនាគារ ហត្ថា ឧបត្ថម្ភ និងគាំទ្រ សិក្ខាសាលាស្តីពី “ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ” 
ធនាគារ ហត្ថា ឧបត្ថម្ភ និងគាំទ្រ សិក្ខាសាលាស្តីពី “ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ” 

លោក ឧកញ៉ា​ ហួត អៀងតុង បានមានប្រសាសន៍ថា 

“សហគ្រាសធុនតូច និងមធ្យម (SME) គឺជាផ្នែកមួយដ៏សំខាន់ក្នុងការទ្រទ្រង់ និងអភិវឌ្ឍកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើន។” លោក​បាន​បន្តថា “កន្លង​មក ធនាគារ ហត្ថា បាន​ជួយ​ផ្តល់​ជា​ដំណោះ​ស្រាយ​ហិរញ្ញ​វត្ថុ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ជាច្រើន​ដើម្បី​ឲ្យ​ម្ចាស់​សហគ្រាស​មាន​លទ្ធភាព​ក្នុង​ការ​បង្កើត​អាជីវកម្មទៅ​តាម​ផែនការ ធ្វើ​ការ​ពង្រីកអាជីវកម្ម​ឲ្យកាន់តែធំ និងផ្តល់​ជាទុន​ដើម្បីទ្រទ្រង់​ប្រតិបត្តិការ​ប្រចាំថ្ងៃ ហើយ​ទាំង​អស់​នេះ​គឺ​ជាផ្នែក​មួយ​នៃ​បេសកកម្ម​របស់​យើង។ វាពិត​ជា​រឿង​មួយ​ដ៏ល្អខ្លាំង​មែន​ទែន​ ដែល​ខាង FASMEC បាន​ផ្តួច​ផ្តើម​បង្កើត​សិក្ខាសាលាឡើង​ក្នុង​គោលបំណង​ជួយ​ផ្តល់ចំណេះ​ដឹង​បន្ថែម​ដល់​ម្ចាស់​សហគ្រាស ដើម្បី​ឲ្យអាជីវកម្ម​របស់ពួក​គាត់​ទទួល​បានជោគ​ជ័យ​ ហើយ​​ធនាគារ ហត្ថា សូមធ្វើការ​គាំ​ទ្រយ៉ាង​ពេញ​ទំហឹង​ និង​ឧបត្ថម្ភជា​ថវិការ​ដល់ FASMEC ដើម្បី​រៀប​ចំកម្មវិធី​សិក្ខាសាលា​នេះ​នៅ​ខេត្ត​ចំនួន​១៦ នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា។”​​

លោក ឧកញ៉ា​ ហួត អៀងតុង

ជាមួយ​គ្នា​នេះ​ដែរ លោក​ឧកញ៉ា តែ តាំងប៉ បាន​ថ្លែង​អំណរគុណ​ដល់​ធនាគារ ហត្ថា ដែលបាន​ចូលរួម​សហការ​ជាមួយ FASMEC និង​គាំ​ទ្រ​ដល់​សិក្ខាសាលា​របស់​ខ្លួន។ លោក​ឧកញ៉ា​ បាន​លើក​ឡើងថា 

“សិក្ខាសាលានេះនឹង​ជួយ​ដល់​ម្ចាស់​អាជីវកម្ម​ឲ្យ​មាន​សមត្ថភាព​កាន់​តែ​ខ្ពស់ មាន​ចំណេះ​ដឹង​កាន់​តែទូលំទូលាយ ហើយ​អាច​ឲ្យ​ពួក​គាត់​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការគ្រប់​គ្រង​អាជីវកម្ម​របស់​ខ្លួន។ ខ្ញុំ​សូម​អរគុណ ធនាគារ ហត្ថា ដែលមាន​ឆន្ទះ​ជួយ​ដល់​សហគ្រាស​ធុន​តូច និងមធ្យមនៅ​កម្ពុជា ដោយបានចូល​មក​ពួតដៃ​ជាមួយ FASMEC ក្នុងការ​រៀបចំ​សិក្ខាសាលា​នេះ​ឡើង។”

ធនាគារ ហត្ថា ឧបត្ថម្ភ និងគាំទ្រ សិក្ខាសាលាស្តីពី “ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ” 
ធនាគារ ហត្ថា ឧបត្ថម្ភ និងគាំទ្រ សិក្ខាសាលាស្តីពី “ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ” 

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា មានបទពិសោធន៍ជាង ២៦ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ដោយចាប់ផ្តើមដំបូងជាគម្រោងសន្តិសុខស្បៀង ដោយបានវិវឌ្ឍខ្លួនឥតឈប់ឈរ​ និង​បាន​កម្លាយ​ខ្លួន​ជា​ធនាគារ​ពាណិជ្ជ​នៅ​ខែ​សីហា ឆ្នាំ២០២០។ បច្ចុប្បន្ន ធនាគារ ហត្ថា មានដើមទុនចុះបញ្ជីនៅធនាគារជាតិ នៃកម្ពុជា ចំនួន ១១៥ លានដុល្លារអាមេរិក មានការិយាល័យសាខាចំនួន ១៧៧ ជាមួយនឹងម៉ាស៊ីនអេធីអឹមចំនួន ១៣៧ ទូទាំងប្រទេស បាននឹងកំពុងផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងសម្បូរបែបដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់​ឆ្លង​ធនាគារ សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង និងត្រៀមដាក់ជូនឲ្យប្រើប្រាស់នូវសេវាថ្មីៗបន្ថែមទៀតនាពេល​អនាគត​ដ៏ខ្លី។

បច្ចុប្បន្ន ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥ នៅព្រះរាជាណាចក្រថៃឡង់ន៍ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក៕

ធនាគារ ហត្ថា ឧបត្ថម្ភ និងគាំទ្រ សិក្ខាសាលាស្តីពី “ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ” 
ធនាគារ ហត្ថា ឧបត្ថម្ភ និងគាំទ្រ សិក្ខាសាលាស្តីពី “ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ” 
ធនាគារ ហត្ថា ឧបត្ថម្ភ និងគាំទ្រ សិក្ខាសាលាស្តីពី “ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ” 
ធនាគារ ហត្ថា ឧបត្ថម្ភ និងគាំទ្រ សិក្ខាសាលាស្តីពី “ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ” 
ធនាគារ ហត្ថា ឧបត្ថម្ភ និងគាំទ្រ សិក្ខាសាលាស្តីពី “ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ” 
ធនាគារ ហត្ថា ឧបត្ថម្ភ និងគាំទ្រ សិក្ខាសាលាស្តីពី “ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ” 
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T