ប្រពៃណាស់! ធនាគារហត្ថា ម.ក បរិច្ចាគថិវកា២០០លានរៀលជូន សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការទិញវ៉ាក់ស៊ាំងការពារវីរុស កូវីដ១៩

//s9.kh1.co/f8/f8aff5416c428b8950a2d75809f0779d790393c9.jpg
សង្គម

 ១៥-ធ្នូ-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ថ្មីៗនេះ ធនាគារហត្ថា ម.ក បានចូលរួមក្នុងការបរិច្ចាគថវិកា ចំនួន២០០លានរៀលជូន សម្តេចតេជោ នាយរដ្ឋមន្ត្រីកម្ពុជា ក្នុងការទិញវ៉ាក់ស៊ាំងការពារជំងឺដ៏កាចសាហាវ វីរ៉ុស កូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ

ភ្នំពេញ៖ ថ្មីៗនេះ ធនាគារហត្ថា ម.ក បានចូលរួមក្នុងការបរិច្ចាគថវិកា ចំនួន២០០លានរៀល ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការទិញវ៉ាក់ស៊ាំងការពារជំងឺដ៏កាចសាហាវ វីរុសកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះផងដែរ ធនាគារ ហត្ថា ម.ក ក៏បានបង្កើតគណនី ដើម្បីបន្ថែមភាពងាយស្រួលដល់អតិថជនរបស់ខ្លួន ក៏ដូចជាសារធាណជន សម្រាប់ការបរិច្ចាគថវិកា ក្នុងការទិញវ៉ាក់សាំងការពារវីរុសកូវីដ១៩នេះ។

ក្នុងនោះដែរ សម្រាប់អតិថិជនផ្ទាល់របស់ធនាគា ហត្ថា ម.ក អាចធ្វើការបរិច្ចាគថវិកា ទៅកាន់គណនីឈ្មោះ Hattha Bank Covid-19 Contribution Fund ដែលមានលេខគណនី 168000033270 (សម្រាប់ប្រាក់​រៀល) និង 168000033305 (សម្រាប់ប្រាក់​ដុល្លារ)។

 Hattha Bank Covid-19 Contribution Fund 
 Hattha Bank Covid-19 Contribution Fund 

គួររម្លឹកដែរថា គិតត្រឹមថ្ងៃទី១១ ខែ១២ ឆ្នាំ២០២០ នេះ ធនាគារ ហត្ថា ម.ក ប្រមូលថវិកាពីសប្បុរសជនទូទាំងប្រទេសប្រហែលជា ២០ លានរៀលជាងមកហើយ ដែលចំនួននេះពិតជាគួរឲ្យភ្ញាក់ផ្អើលខ្លាំងមែនទែន៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T