Galaxy Navatra ស្នើទាំង​​យប់​ ឲ្យហង្សមាសបកស្រាយ​បញ្ហា​មិន​ប្រក្រតី​ធំ​មួយ

//s9.kh1.co/c4/c4556b94970690c9c9dcfb83bc8e3ca19b30fa7f.jpg
នារី

 ២២-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

កាលពីវេលាម៉ោងប្រមាណជា ២៣ និង៣០នាទីយប់ថ្ងៃសុក្រនេះ ផលិតកម្ម Galaxy Navatra ហាក់បង្ហាញ​ប្រតិកម្មធ្ងន់ធ្ងរ​ទៅលើផលិតកម្មរស្មីហង្សមាស រហូតដាច់ចិត្តបង្ហោះនូវរូបភាពប៉ុន្មានសន្លឹក និងស្នើឱ្យផលិតកម្ម​រស្មីហង្សមាស ចេញមុខធ្វើការ​បកស្រាយ​ឱ្យបានច្បាស់លាស់

កាលពីវេលាម៉ោងប្រមាណជា ២៣ និង៣០នាទីយប់ថ្ងៃសុក្រនេះ ផលិតកម្ម Galaxy Navatra ហាក់បង្ហាញ​ប្រតិកម្មធ្ងន់ធ្ងរ​ទៅលើផលិតកម្មរស្មីហង្សមាស រហូតដាច់ចិត្តបង្ហោះនូវរូបភាពប៉ុន្មានសន្លឹក និងស្នើឱ្យផលិតកម្ម​រស្មីហង្សមាស ចេញមុខធ្វើការបកស្រាយឱ្យបានច្បាស់លាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បញ្ហាដែលក្តៅខ្លាំងរហូតផលិតកម្ម Galaxy Navatra មិនអាចរង់ចាំបានរហូតដល់ព្រឹកនោះ គឺត្រង់ចំណុចមួយ​ដែលបទចម្រៀងល្បីៗជាច្រើនរបស់ផលិតកម្មរស្មីហង្សមាស បានបង្ហោះនៅក្នុងបណ្តាញសង្គម Youtube ដោយ​ភ្ជាប់​មកជាមួយនូវ Tags ចំណងជើងបទចម្រៀងល្បីៗរប​ស់ផលិតកម្ម Galaxy Navatra ទៅវិញដែលរួមមាន​ដូចជាបទ “កង់បី” “ឡានសារ៉ែន” “ដណ្តឹងអូនទៅ” “ដណ្តឹងបងទៅ” “ចង់សុំ Wifi” “សុំមួយពេលមក” “ប្លង់រឹង” និង “Galaxy Navatra” ជាដើម។

ដោយឡែកបទចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស ដែលប្រើប្រាស់ Tags របស់ផលិតកម្ម Galaxy Navatra រួមមានដូចជាបទ “ពឺតៗ បកស្រាយដោយលោក ខេមរៈ សិរីមន្ត” “I’m not The GANG បកស្រាយដោយលោក ខេមរៈ សិរីមន្ត” “សង្ស័យ ដែលបកស្រាយដោយលោក នីកូ” និង “សុំយំម្តង ដែលបកស្រាយដោយអ្នកនាង ឱក សុគន្ធកញ្ញា” ជាដើម។

ក្នុងនោះផងដែរលោក យឹម តាស្រង់ អ្នកនិពន្ធល្បីក្នុងផលិតកម្ម Galaxy Navatra ក៏បានបង្ហោះនូវសារទាក់ទង​នឹងបញ្ហានេះដែលមានខ្លឹមសាររួមថា “ខ្ញុំសូមអភ័យទោសដល់អ្នកគាំទ្រទាំងអស់គ្នា ខ្ញុំបង្ហោះនេះខ្ញុំបាទពុំមានចេតនា​ថាផ្ចាញ់ផ្ចាល ឬ ឌឺដង តែហេតុអ្វីផលិតកម្មមួយបែរជាដាក់ Tags ឈ្មោះផលិតកម្ម Galaxy Navatra ទាំងឈ្មោះ និងចំណងជើងបទចម្រៀងរបស់ពួកខ្ញុំទៅក្នុង Channel Youtube ផ្លូវការរបស់ពួកគេទៅតាមបទចម្រៀងតារាគេ ទាំងខ្លួនឯងជាក្រុមហ៊ុនចម្រៀងដែរ តើនេះជាចេតនាអ្វីទៅ? ហើយអ្វីទៅជាសីលធម៌? ហើយហេតុអ្វីបានជា Tags នៅលើ Youtube សំខាន់ដែលខ្ញុំត្រូវលើកមកនិយាយ? អ្នកជំនាញផ្នែក Youtube ទាំងអស់ប្រហែលជា​យល់​ច្បាស់។ សូមអស់លោកពិចារណាតាមការគួរតាមបែបអ្នកមានចំណេះដឹង វាពិតជាទើសភ្នែកណាស់ ហើយខ្ញុំឆ្ងល់”។

យ៉ាងណាមិញ ប្រិយមិត្តក៏កំពុងរង់ចាំការបកស្រាយពីផលិតកម្មរស្មីហង្សមាស ពាក់ព័ន្ធនឹងបញ្ហាដ៏ក្តៅគគុកមួយនេះ៕

សូមទស្សនាការបង្ហោះរូបភាពខាងក្រោម៖

0000
0000
បទចម្រៀង ពឺតៗ
បទចម្រៀង ពឺតៗ
បទចម្រៀង ពឺតៗ
បទចម្រៀង ពឺតៗ
បទចម្រៀង សង្ស័យ
បទចម្រៀង សង្ស័យ
បទចម្រៀង សង្ស័យ
បទចម្រៀង សង្ស័យ
បទចម្រៀង សុំយំម្តង
បទចម្រៀង សុំយំម្តង
បទចម្រៀង I'm not The Gang
បទចម្រៀង I'm not The Gang
បទចម្រៀង ពឺតៗ
បទចម្រៀង ពឺតៗ
បទចម្រៀង I'm not The Gang
បទចម្រៀង I'm not The Gang
ការបង្ហោះសាររបស់លោក យឹម តាស្រង់
ការបង្ហោះសាររបស់លោក យឹម តាស្រង់
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T