បរទេស៖ ខ្សែការពារ Diego Godin របស់ Cagliari បានធ្វើតេស្តវិជ្ជមាននៅមេរោគ Covid-19 ។ ខ្សែការពាររូបនេះនឹងចូលរួមក្នុងការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ ក្នុងក្រុមជម្រើសអ៊ុយរូហ្គាយ Godin ត្រូវបានដាក់នៅដោយឡែកពីគេ ក្រោយត្រឡប់មកទឹកដីអ៊ីតាលីវិញ។ ទោះជាយ៉ាងណាក៏ដោយក្លិប Cagliari បានបញ្ជាក់ហើយថា Godin មិនអាចចូលរួមក្នុងការប្រកួតជាមួយម្ចាស់ផ្ទះ Juventus បាននោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គួរបញ្ជាក់ឱ្យដឹងផងដែរថា ការប្រកួតរវាងម្ចាស់ផ្ទះ Juventus និងក្រុមភ្ញៀវ Cagliari នឹងធ្វើឡើងនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២០ ខាងមុខនេះ វេលាម៉ោង ២:៤៥ នាទីទាបភ្លឺ៕

ប្រភព៖ Sport Mediaset