Juventus ប៉ះ Napoli ដណ្ដើមពាន Supercoppa Italiana ចេញកាលវិភាគប្រកួតហើយ

//s9.kh1.co/0d/0defbac106c747396a4e6d9b9e90ea602610bd3c.jpg
កីទ្បា

 ២១-វិច្ឆិកា-២០២០ ១២ល្ងាច · ៣ ឆ្នាំមុន

ពានរង្វាន់ Supercoppa Italiana ជាពានដែលបង្កើតឡើងដើម្បីឲ្យក្លឹបដែលជាជើងឯកលិគកំពូលអ៊ីតាលី Serie A នឹងក្លឹបជើងឯកពាន Coppa Italian ឡើងមកប៉ះគ្នាដណ្ដើមពានមួយនេះយកតែម្ដង ។

ពានរង្វាន់ Supercoppa Italiana ជាពានដែលបង្កើតឡើងដើម្បីឲ្យក្លិបដែលជាជើងឯកលីគកំពូលអ៊ីតាលី Serie A នឹងក្លិបជើងឯកពាន Coppa Italian ឡើងមកប៉ះគ្នាដណ្ដើមពានមួយនេះយកតែម្ដង។ ក្លិប Juventus ជាម្ចាស់ជើងឯកពានលីគកំពូលអ៊ីតាលី Serie A កាលពីរដូវកាលមុន ដោយឆ្លងកាត់ ៣៨ ប្រកួតពេញមួយរដូវកាល ឈ្នះ ២៦ ដង ចាញ់ ៧ ដងនឹងស្មើ ៥ ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ Juventus 
ក្រុមកីឡាកររបស់ Juventus 

រីឯពាន Coppa Italian វិញម្ចាស់ជើងឯកបានទៅលើក្លិប SSC Napoli ដោយបានយកឈ្នះ Juventus ក្នុងវគ្គផ្ដាច់ព្រ័ត្រជាមួយបាល់កាត់សេចក្ដី ១១ ម៉ែត្រ ៤ ទល់នឹង ២ ។ ក្លិប Juventus និង Napoli នឹងត្រូវប្រកួតគ្នាដណ្ដើមពានរង្វាន់ Supercoppa Italiana នៅថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១ ខាងមុខនេះ នៅកីឡដ្ឋាន Mapei Stadium ក្នុងខេត្ត Reggio Emilia ប្រទេសអ៊ីតាលី ខណៈដែលពេលវេលាវិញគឺមិនទាន់បង្ហាញច្បាស់នោះទេ។

គួបញ្ជាក់ផងដែលថា ក្លិប Juventus ជាក្លិបដែលឈ្នះពានរង្វាន់មួយនេះបានច្រើនជាងគេ ពោលគឺឈ្នះបាន ៨ ដង៕

ក្រុមកីឡាកររបស់ Napoli
ក្រុមកីឡាកររបស់ Napoli

ប្រភពTwitter

Tim Sokha
សុខា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T