ភ្នំពេញ ៖  បន្ទាប់ពីព្រឹត្តិការណ៍៣វិច្ឆិកា បានបញ្ចប់រួចមក ពេលនេះសហព័ទ្ធកីឡាបាល់ទាត់កម្ពុជា បានអនុញ្ញាតឱ្យដំណើរការប្រកួតឡើងវិញហើយ នូវការប្រកួតបាល់ទាត់ក្នុងសាល (Tiger Futsal Cup), ជម្រើសជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និង ១៨ឆ្នាំ ឆ្នាំ២០២០,  ជម្រើសជើងឯកលីគ២ និង បាល់ទាត់ស្រ្តី ។

រូបតំណាង

បើយោងតាមលិខិតរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ និងយោងតាមចំណារឯកឧត្តមប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ដោយកំណត់កាលបរិច្ឆេទនៃការប្រកួតគឺ៖

• ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នឹងប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាល (Tiger Futsal Cup) ។

• ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នឹងប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និង ១៨ឆ្នាំ ។

• ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នឹងប្រកួតជម្រើសជើងឯកជាតិលីគ២ ។

• និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នឹងប្រកួតជម្រើសជើងឯកបាល់ទាត់ស្រ្តី ។

សេចក្ដីប្រកាសព័ត៌មាន 

ទន្ទឹមនឹងនេះផងដែរ សហព័ទ្ធនៅតែតាមដានយ៉ាងយកចិត្តទុកដាក់ នៃការបើកដំណើរការប្រកួតឡើងវិញ លើគ្រប់វិស័យកីឡាទាំងអស់ជាពិសេសកីឡាបាល់ទាត់ ដែលជាកីឡាមានប្រជាប្រិយជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ។ ធ្វើយ៉ាងណាចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យមានការរីករាលដាលក្នុងប្រទេសរបស់យើង ៕

រូបតំណាង
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]