គ្រាន់តែឃើញក៏ស្រៀវដែរ! ជណ្ដើរយោងតាមច្រាំងថ្មខ្ពស់បំផុតលើពិភពលោក បង្ហាញខ្លួននៅប្រទេសចិន (មានវីដេអូ)

//s9.kh1.co/cd/cd3aa9af0483c4f1ac1c5a6577b2274f9ee78f25.jpg
សង្គម

 ២០-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ជណ្ដើរយោងតាមច្រាំងថ្មកម្ពស់ជាង ៣០០ម៉ែត្រ ដែលបំផុសគំនិតសាងសង់តាមទេសភាពនៃខ្សែភាពយន្ដ Avata បានក្លាយជាជណ្ដើរយោងកញ្ចក់លៀនចេញក្រៅខ្ពស់បំផុតនៅលើពិភពលោក។

ចិន៖ ជណ្ដើរយោងតាមច្រាំងថ្មកម្ពស់ជាង ៣០០ម៉ែត្រ ដែលបំផុសគំនិតសាងសង់តាមទេសភាពនៃខ្សែភាពយន្ដ Avata បានក្លាយជាជណ្ដើរយោងកញ្ចក់លៀនចេញក្រៅខ្ពស់បំផុតនៅលើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជណ្ដើរយោងពីរជាន់ ហើយមានបីដាច់ពីគ្នានេះ ស្ថិតនៅក្នុងឧទ្យានព្រៃ ​Zip (Forest Park zip) ភាគកណ្ដាលប្រទេសចិន អាចឡើងតាមច្រាំងថ្មរហូតដល់កំពូលប្រើពេលតែ ៨៨វិនាទីប៉ុណ្ណោះ ដោយក្នុងជណ្ដើរយោងនីមួយៗ (ទាំងពីរជាន់) អាចផ្ទុកមនុស្សបានចំនួន៥០នាក់ក្នុងពេលតែមួយ។ ហើយចំពោះតម្លៃសំបុត្រសម្រាប់មនុស្សម្នាក់ ត្រូវចំណាយ១២៩យ័ន ឬប្រហែល ១៩ដុល្លារអាមេរិក។

ជារៀងរាល់ថ្ងៃ មានភ្ញៀវទេសចរប្រមាណ ៨,០០០នាក់បានមកជិះលេងកម្សាន្ដ ប៉ុន្ដែចំនួននេះនៅតែទាបជាងចំនួនភ្ញៀវទេចរមុនពេលមានជំងឺរាតត្បាត ដែលជាមធ្យមមានចំនួន១៤,០០០នាក់ឯណោះ។

តែទោះជាយ៉ាងណា នាពេលបច្ចុប្បន្នវាក៏កំពុងក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរក្នុងប្រទេសចិនយ៉ាងឆាប់រហ័ស នៅពេលវិស័យទេសចរណ៍ក្នុងស្រុកចាប់ផ្ដើមស្ទុះឡើងវិញបណ្ដើរៗ បន្ទាប់ការរីករាលដាលនៃវីរុសកូរ៉ូណា បានបង្ខំឲ្យរឹតត្បិតលើការធ្វើដំណើរ និងបិទតំបន់រងគ្រោះខ្លាំងមួយចំនួន កាលពីដើមឆ្នាំ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ជណ្ដើរយោងខ្ពស់បំផុត
ជណ្ដើរយោងខ្ពស់បំផុត
ជណ្ដើរយោងខ្ពស់បំផុត
ជណ្ដើរយោងខ្ពស់បំផុត
ជណ្ដើរយោងខ្ពស់បំផុត
ជណ្ដើរយោងខ្ពស់បំផុត
ជណ្ដើរយោងខ្ពស់បំផុត
ជណ្ដើរយោងខ្ពស់បំផុត
ជណ្ដើរយោងខ្ពស់បំផុត
ជណ្ដើរយោងខ្ពស់បំផុត
ជណ្ដើរយោងខ្ពស់បំផុត
ជណ្ដើរយោងខ្ពស់បំផុត
ជណ្ដើរយោងខ្ពស់បំផុត
ជណ្ដើរយោងខ្ពស់បំផុត
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T