អាហារ​ ៥ប្រភេទ ​កុំញ៉ាំច្រើនពេក អាច​បង្ក​ការ​រលាក​ដល់​រាងកាយ​​!

//s9.kh1.co/2e/2e29014bfaf6300088f6ec9a9db5dc0699601d70.jpg
នារី

 ១៩-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

​ការពិត​ណាស់​ ចំណីអាហារ​គឺ​ជា​តម្រូវ​ការ​ចាំបាច់​ដែល​រាងកាយ​​យើង​ត្រូវការ។​ ប៉ុន្តែ​ អាហារ​មួយ​ចំនួន​ អាច​បង្អាក់​នូវ​ដំណើរការ​រាងកាយ​ ដែល​បង្ក​ជា​ការ​រលាក​ផ្សេងៗ​បាន​ផង​ដែរ។​

ជា​ការពិត​ណាស់​ ចំណីអាហារ​គឺ​ជា​តម្រូវ​ការ​ចាំបាច់​ដែល​រាងកាយ​​យើង​ត្រូវការ។​ ប៉ុន្តែ​ អាហារ​មួយ​ចំនួន​ អាច​បង្អាក់​នូវ​ដំណើរការ​រាងកាយ​ ដែល​បង្ក​ជា​ការ​រលាក​ផ្សេងៗ​បាន​ផង​ដែរ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​រលាក​មិន​ត្រឹមតែ​បណ្ដាល​ឲ្យ​មាន​ភាព​ខុស​ប្រក្រតី​នៅ​ក្នុង​រាងកាយ​ ​ជាហេតុ​នាំឲ្យ​មាន​ការ​ឈឺចាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​បង្ក​ជា​របួស​ថែម​ទៀត​ផង។

​១.​អ្វី​ទៅ​ជា​ការ​រលាក?

ការ​រលាក​កើតឡើង​ដោយសារ​តែ​រាងកាយ​​ឆ្លង​នូវ​បាក់តេរី និង​មេរោគ​ផ្សេងៗ។ ដើម្បី​កម្ចាត់​សរីរាង្គ​ទាំងនេះ​ រាងកាយ​យើង​ត្រូវ​ការ​អង់ទីករ​ជា​ចាំបាច់។

យ៉ាងណាមិញ​ ដោយសារ​បែបបទ​ក្នុង​ការរស់នៅ​ និង​ទម្លាប់​ក្នុង​ការ​ញ៉ាំ​អាហារ​មិន​សមរម្យ ប្រព័ន្ធ​ភាព​ស៊ាំ​យើង ​នឹង​រង​នូវ​ការបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ។

អាហារ​​អាច​​បណ្ដាល​​ឲ្យ​មាន​ការ​រលាក​

មិនមែន​គ្រប់​អាហារ​ទាំងអស់​ សុទ្ធតែ​បង្ក​ឲ្យ​មាន​ការ​រលាក​ធ្ងន់ធ្ងរ​នោះ​ទេ។​ បើយើង​​ញ៉ាំ​អាហារ​ដែល​សម្បូរ​​ទៅ​ដោយ​សារធាតុចិញ្ចឹមពពួកម៉ាក្រូនិងមីក្រូ (macro and micro-nutrients) ​នោះ​យើង​​នឹង​ប្រឈមមុខ​នឹង​ការ​រលាក​តិច​ជាង។​

អ្នកស្រី​Priya​ Palan​ អ្នក​ជំនាញ​ផ្នែក​ចំណី​អាហារ​នៅ​មន្ទីរពេទ្យZen Multispecialty ទីក្រុង​Mumbai ប្រទេស​ឥណ្ឌា មាន​ប្រសាសន៍​ថា​ ចំពោះ​ការ​រលាក​រ៉ាំរ៉ៃ​​ធ្វើ​ឲ្យ​រាងកាយ​​យើង​បាត់បង់​កម្លាំង​​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នានា​ ដោយសារ​ភាព​ស៊ាំ​​ ស្ថិត​នៅ​កម្រិត​ទាប​។​ ដូច្នេះ​ហើយ​ បើ​យើង​​ញ៉ាំ​អាហារ​មិន​ល្អ​ច្រើន​ នោះ​វា​នឹង​ក្លាយ​ជា​បញ្ហា​ធំ។

ដូចនេះ​ បើ​របប​អាហារ​យើង​ ភាគ​ច្រើន​ជា​​អាហារ​ទាំង​ប្រាំ​ប្រភេទ​នេះ​ ឱកាស​ដែល​កើត​នូវ​ការ​រលាក​រ៉ាំរ៉ៃ​ ច្បាស់​ជា​គេច​មិន​រួច​ឡើយ។

១. ស្ករ

យើង​ទាំងអស់​គ្នា​សុទ្ធតែ​បាន​ដឹង​រួចហើយ​ថា​ ការ​ញ៉ាំ​​ស្ករ​ច្រើន​ ជាពិសេស​ស្ករ​ចម្រាញ់​ គឺ​មិន​ល្អ​សម្រាប់​សុខភាព​ឡើយ។​ ហេតុផល​ដែល​នៅ​ពី​ក្រោយ​ការ​រលាក​ និង​ហើម​ បន្ទាប់ពី​ញ៉ាំ​ស្ករ​ច្រើន​ ​ពីព្រោះ​តែ​ជាតិ​ស្ករ Fructose ប៉ះពាល់​ដល់​កម្រិត​អាំង​ស៊ុយ​លីន​​នៅ​ក្នុង​រាងកាយ​យើង​ ដែល​រាំងស្ទះ​តុល្យភាព​អ័រម៉ូន​ទាំងមូល។

២. អាហារ​ចៀន

រាល់​អាហារ​ចៀន​ទាំងអស់​ សុទ្ធតែ​មាន​ផ្ទុក​នូវ​ជាតិ​ខ្លាញ់​មិនល្អ​ ហើយ​ការ​ញ៉ាំ​អាហារ​ចៀន​ច្រើន​ពេក​ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​យើង​ធាត់​ប៉ុណ្ណោះ​ទេ​ វា​ក៏​​បង្កើន​ប្រូតេអ៊ីន​រលាក​ ដែល​ហៅថា CRP ថែម​ទៀត​ផង។

៣. ជាតិ​អាល់កុល

ដោយសារ​តែ​ជាតិ​អាល់កុល​ គឺ​ជា​កាឡូរី​ទទេ​ ពុំ​មាន​សារធាតុ​ចិញ្ចឹម​ទាល់តែសោះ​ ដូច្នេះ​ហើយ​ កាឡូរី​ទាំងនោះ​ មិន​បាន​ស្រូប​ចូល​ទៅ​ក្នុង​រាងកាយ​យើង​នោះ​ទេ។​ ជាង​នេះ​ទៀត​សោត​ ជាតិ​អាកុល​ប៉ះពាល់​ទៅដល់​ថ្លើម​យើង​ដោយ​ផ្ទាល់ ដែល​បង្ក​ជា​ការ​រលាក​នៅ​ក្នុង​រាងកាយ​​ ហើយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ចុក​រោយ​ និង​ឈឺចាប់​នៅ​ក្នុង​សាច់ដុំ និង​សន្លាក់​ផង​ដែរ​។

៤. ភី​ហ្សា​ និង​ប៉ាស្តា

អាហារ​ទាំងនេះ​ គឺ​ជា​ប្រភេទ​កាបូអ៊ីដ្រាត​ ដែល​មាន​ជាតិ​កាឡូរី​ខ្ពស់​។ យោង​តាម​ការសិក្សា​មួយ​ ដែល​ចេញផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី​ Scientific American​ កាបូអ៊ីដ្រាត​ចម្រាញ់​ដែល​មាន​ដូចជា​នំប៉័ង​ ប៉ាស្តា​ ភីហ្សា​ និង​បឺហ្គឺ​មាន​សន្ទស្សន៍​ជាតិ​ស្ករ​ខ្ពស់។​ ប្រសិនបើ​យើង​ញ៉ាំ​​អាហារ​​ទាំងនោះ​​ក្នុង​កម្រិត​សម​ល្មម​ នោះ​វា​មិន​មាន​ផល​ប៉ះ​ពាល់​នោះ​ទេ។​យ៉ាងណាមិញ​ បើ​យើង​ប្រតិកម្ម​ទៅ​នឹង​ជាតិ​ក្លុយតែន​ ឬ​ក៏​ញ៉ាំ​ច្រើន​ហួស​ប្រមាណ​​ នោះ​វា​នឹង​បណ្ដាល​ឲ្យ​រាង​កាយ​យើង​មាន​ការ​រលាក​ជាក់​ជា​មិន​ខាន​ឡើយ។​

៥. ជាតិ​ផ្អែម​សិប្បនិម្មិត

​យើង​​តែងតែ​យល់​ឃើញ​ថា​ ការ​ទទួល​ទាន​ជាតិ​ផ្អែម​សិប្ប​និម្មិត​ជំនួស​ឲ្យ​ស្ករ​ធម្មតា​ នឹង​ជួយ​កាត់បន្ថយ​កាឡូរី​ ប៉ុន្តែ​ការ​ដែល​ញ៉ាំ​ច្រើន​ពេក​ ក៏​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលាក​ផង​ដែរ​។ ជាក់​ស្ដែង​ ជាតិ​ផ្អែម​ម​សិប្បនិម្មិត​អាច​ចូល​ទៅ​បំផ្លាញ​អតិសុខុមប្រាណ​នៃ​ពោះវៀន​ ដោយ​កាត់បន្ថយ​នូវ​កម្រិត​បាក់តេរី​ល្អ ​ដែល​បាក់តេរី​ទាំង​នេះ​ គឺជា​អ្នកគ្រប់គ្រង​សកម្មភាព​រលាក​នៅ​ក្នុង​រាងកាយ​​យើង។

ហេតុដូច្នេះហើយ​ ប្រសិនបើ​យើង​​ចង់​ទទួល​បាន​សុខភាព​ល្អ​ ដែល​ចាក​ឆ្ងាយ​ពី​ការ​រលាក​ផ្សេងៗ​ សូម​សាកល្បង​កាត់បន្ថយ​ ឬ​ចៀសវាង​អាហារ​ទាំង​៥ប្រភេទ​ខាងលើ​ឲ្យ​បាន​ខ្ជាប់ខ្ជួន។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T