កុម៉្មង់តែអាហារសោះ លុះពេលដឹកជញ្ជូនមកដល់ផ្ទះ មានថង់ទឹកនោមបីថង់មកជាមួយទៀត

//s9.kh1.co/7d/7d3d17052800053bc349a180523804cc627b4075.jpg
សង្គម

 ១៩-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ស្ត្រីម្នាក់ឈ្មោះថា មីឆែល លីអូណាដ មានការខ្ពើមរអើមយ៉ាងខ្លាំង បន្ទាប់ពីទទួលបានអាហារសម្រន់ដែលអ្នកស្រីធ្វើការកុម៉្មង់សម្រាប់អបអរពិធីខួបកំណើតរបស់អ្នកស្រីផ្ទាល់ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននេះ។

អង់គ្លេស៖ ស្ត្រីម្នាក់ឈ្មោះថា មីឆែល លីអូណាដ អាយុ៤២ឆ្នាំ មានការខ្ពើមរអើមយ៉ាងខ្លាំង បន្ទាប់ពីទទួលបានអាហារសម្រន់ដែលអ្នកស្រីធ្វើការកុម៉្មង់តាមក្រុមហ៊ុន Ocado សម្រាប់អបអរពិធីខួបកំណើតរបស់អ្នកស្រីផ្ទាល់ជាមួយកូនៗបីនាក់ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកស្រី មីឆែល បានសម្រេចចិត្តលុបចោលពិធីខួបកំណើតភ្លាមៗ នៅពេលដែលកូនប្រុសម្នាក់របស់អ្នកស្រី បានឃើញក្នុងកាបូបដាក់អីវ៉ាន់ មានថង់ទឹកនោមបីថង់ ជាមួយនឹងអាហារសម្រន់រួមមាន ស្លាបមាន់ នំប៉័ង ស្រានិងនំផ្សេងៗទៀត ដែលចំណាយអស់ប្រាក់ចំនួន៥៧ផោន (ប្រមាណ៧៥ដុល្លារអាមេរិក)។

ចំពោះថង់ទឹកនោម ត្រូវបានក្រវួចមាត់ថង់យ៉ាងជិតឈឹង និងមិនមានប្រហោងឆ្លុះធ្លាយទឹកនោមចេញមកក្រៅឡើយ។ បើទោះជាយ៉ាងណាក៏ដោយ អ្នកស្រីរួមទាំងកូនៗ នៅតែមានភាពខ្ពើមរអើម និងមិនហ៊ានបរិភោគអាហារទាំងនោះទេ។

យ៉ាងណាមិញ ជុំវិញរឿងរ៉ាវខាងលើនេះ អ្នកស្រី មីឆែល បានទាក់ទងទៅកាន់ខាងក្រុមហ៊ុន Ocada នៅថ្ងៃបន្ទាប់ ហើយខាងក្រុមហ៊ុន ក៏បានធ្វើការសុំអភ័យទោសចំពោះកំហុសដែលបានកើតឡើង និងផ្ដល់ជូនអាហារសម្រន់ម្ដងទៀត រួមទាំងប្រគល់ប្រាក់ដើមទៅកាន់អ្នកស្រីវិញយ៉ាងគ្រប់ចំនួនផងដែរ ខណៈពេលការស៊ើបអង្កេតកំពុងចាប់ផ្ដើម៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកស្រីមីឆែល 
អ្នកស្រីមីឆែល 
អ្នកស្រីមីឆែល និងថង់ទឹកនោមទាំងបីថង់
អ្នកស្រីមីឆែល និងថង់ទឹកនោមទាំងបីថង់
ថង់ទឹកនោមទាំងបីថង់
ថង់ទឹកនោមទាំងបីថង់
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T