ប្រញាប់ប្តូរទម្លាប់នេះភ្លាម បើមិនចង់មានបញ្ហាដល់ខួរក្បាលទារកទើបកើត!

//s9.kh1.co/91/9135f41482dffe142590ee145e330225c7a1847f.jpg
នារី

 ១៩-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

ទោះជាការមើលថែទារកទើបកើតមានចាស់ទុំជួយជាកម្លាំងពិតជាល្អក៏ពិតមែន តែការអនុវត្តន៍ទម្លាប់មួយចំនួនដូចជាលាបប្រេងកូឡា ពន្លៃត្រាំស្រា។

ទោះជាការមើលថែទារកទើបកើតមានចាស់ទុំជួយជាកម្លាំងពិតជាល្អក៏ពិតមែន តែការអនុវត្តន៍ទម្លាប់មួយចំនួនដូចជាលាបប្រេងកូឡា ពន្លៃត្រាំស្រា កំបោរ ឬតំបែរលើបង្ហើយកូន ដើម្បីឲ្យឆាប់រឹង ពិតជាគ្រោះថ្នាក់ខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វេជ្ជបណ្ឌិត សូ សំណាង បានឲ្យដឹងថា ទម្លាប់អស់ទាំងនោះបើនៅតែអនុវត្តលើទារកតទៅទៀត ប្រៀបដូចបំផ្លាញកូនខ្លួនឯងទៅវិញទេ។ ការលាបប្រេងកូឡានៅពីលើនោះ អាចជ្រាបតាមស្បែកចូលទៅក្នុងខួរក្បាល និងធ្វើឲ្យខូចកោសិកាខួរក្បាល។ លោកបន្តទៀតថា ការលាបប្រេងកូឡាប្រេងខ្យល់មានជាតិក្លិន aromatic ក្រៅពីប៉ះពាល់ខួរក្បាល នៅប៉ះពាល់បេះដូង និងខ្យល់ក្នុងសួត ហើយប្រើយូរទៅៗ អាចខូចបេះដូង និងសួតតែម្ដង។

លោកបន្ថែមទៀតថា ក្រៅពីប្រេងកូឡា ប្រេងខ្យល់ ចាស់ៗក៏តែងបង្គាប់បញ្ជាឲ្យយករបស់ដទៃទៀតដូចជាកំបោរ ពន្លៃត្រាំស្រាទៅលាបលើបង្ហើយកូន ដែលទង្វើនេះពិតជាគ្រោះថ្នាក់ខ្លាំង ព្រោះរបស់អស់ទាំងនោះមានជាតិកាត់ និងក្ដៅធ្វើឲ្យប៉ះពាល់ស្បែក រលាក ក្រហម ឡើងអាចម៍ក្របី បើក្មេងលេបចូលពោះវិញអាចបណ្ដាលឲ្យពុល។

វេជ្ជបណ្ឌិតឯកទេសទូទៅ បញ្ជាក់ទៀតថា ទារកទើបនឹងកើត តែងតែមានកន្លែងមួយនៅចំពីលើក្បាលដែលមានសភាពទន់ជ្រាយ ដែលយើងហៅថា «បង្ហើយ» ហើយជាកន្លែង ដែលត្រូវថ្នមបំផុត មិនត្រូវប៉ះពាល់ ឬលើអ្វីផ្ដេសផ្ដាសនោះទេ ព្រោះខ្លាចមានគ្រោះថ្នាក់ដោយសាររបស់អស់នោះ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T