អ្នកណាថា Single មានអីមិនល្អ? ការពិតទៅស្រីៗ នៅ Single តែងតែលួចមានអារម្មណ៍ស្អប់ និងធុញទ្រាន់ខ្លួនឯងបំផុតនៅចំណុច១០យ៉ាងនេះ

//s9.kh1.co/90/900b4927a704bd9f8c71be62dcf3365a9b861cdf.jpg
យល់ដឹង

 ១៨-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

អ្នកណាថា Single ល្អនោះ? ស្រីៗតែ Single យូរពេកដឹងតែធុញនឹង ១០ចំណុចនេះ

ជីវិតគូ អ្នកណាៗក៏ត្រូវតែមានដែរ ​តែគ្រាន់តែពេលវេលាសមស្របមិនទាន់មកដល់ ឬរកមនុស្សត្រូវចិត្តមិនបាន ​ដែលជាហេតុធ្វើឱ្យមនុស្សជាច្រើនសម្រេចចិត្តនៅម្នាក់ឯងសិនតែម្តងទៅខ្ជិលខ្វល់ច្រើន ហើយមិនសូវឈឺក្បាលនឹងការមានទំនាក់ទំនងស្នេហាផង។ តែក្នុងនោះការពិតទៅ ការដែលនៅ Single យូរពេក វាមិនមែនជារឿងដែលគ្រប់គ្នាចង់បានទេ ហើយថែមទាំងមានអារម្មណ៍ធុញទ្រាន់ខ្លាំងចំពោះខ្លួនឯងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះមកដឹងពីផលវិបាក១០យ៉ាង ដែលស្រីៗដែលនៅ Single តែងតែជួបប្រទះ និងធុញទ្រាន់ខ្លាំងបំផុត ៖

១. គ្មានអ្នកចែករំលែករឿងជាមួយ

ទោះបីជាអ្នកមានមិត្តភក្តិល្អៗច្រើន មិនប្រាកដថាគេជាមនុស្សដែលអាចឱ្យអ្នកនិយាយប្រាប់ និងពិភាក្សាគ្រប់រឿងដែរ។ ការនៅ​ Single ធ្វើឱ្យស្រីៗមានអារម្មណ៍ថាធុញថប់ និងស្អប់អារម្មណ៍មួយ ដែលមិនអាចចែករំលែករឿងរីករាយ សប្បាយចិត្ត និងបញ្ហារបស់ខ្លួន ដល់មនុស្សដែលទុកចិត្តបានដែលជាគូស្នេហ៍។

២. អ្នកនិយាយក្រោយខ្នង

បើអ្នកជាមនុស្សស្រី Single តែម្នាក់ដែលមិនមានស្នេហា ឬមានសង្សារ នៅក្នុងចំណោមមិត្តភក្តិក្នុងក្រុម និងចំណោមមនុស្សដទៃ ​អ្នកអាចនឹងមានអារម្មណ៍ចម្លែកៗ រអៀសខ្លួន ធ្វើខ្លួនមិនត្រូវ ហើយសង្ស័យខ្លួនឯងថា តើអ្នកខុសគេមែនទេ? តើមានអ្នកកំពុងតែនិយាយដើមអ្នកក្រោយខ្នងទេដឹង?  

៣. ត្រូវគ្រប់គ្នាចម្អន់ និងចាប់គូឱ្យ

មិត្តភក្តិ និងអ្នកជិតដិតនឹងអ្នក ចង់ឱ្យអ្នកល្អ មានក្តីសុខ និងមានគូដូចគេដូចឯង បានជាពួកគេតែងតែនិយាយចម្អន់អ្នក និងចាប់គូអ្នកទៅនឹងអ្នកនេះអ្នកនោះ ដើម្បីឱ្យអ្នកពិចារណាសារជាថ្មីរកដៃគូនឹងគេ។ តែការធ្វើបែបនេះ បែរជាធ្វើឱ្យយើងមានអារម្មណ៍មិនល្អ ធុញទ្រាន់ និងមានស្រួលចិត្តប៉ុន្មានទេ ពេលគេចេះតែចាប់គូឱ្យទាំងមិនយល់ថាអ្នកកំពុងតែគិតអ្វី ឬចង់បានមនុស្សបែបណា។

 ត្រូវគ្រប់គ្នាចម្អន់ និងចាប់គូឱ្យ
 ត្រូវគ្រប់គ្នាចម្អន់ និងចាប់គូឱ្យ

៤. មានអារម្មណ៍ថាខ្លួនជាជនទី៣ ឬឆ្អឹងទទឹងក

ក្នុងនាមជាជនដែលនៅ Single តែឯង ​អ្នកប្រហែលជាមានអារម្មណ៍ឯកា និងខុសគេនៅក្នុងក្រុមអ្នកដែលមានស្នេហា វាប្រហែលជាមិនមានបញ្ហាអ្វីធំដុំទេ ដែលយើងនៅតែចូលរួមក្រុមមិត្តភក្តិដែលមានគូធម្មតា។ តែការដែលស្ថិតនៅក្នុងកាលៈទេសៈ ម្នាក់ឯងដែលគ្មានគូនៅក្នុងក្រុមមនុស្សដែលមានគូ យូរៗទៅអ្នកប្រហែលជាមានអារម្មណ៍ថាខ្លួនឯងខុសគេ ហើយអាចជាឆ្អឹងទទឹងក រំខានវេលាក្តីសុខលក្ខណៈជាគូរបស់ពួកគេក៏ថាបាន។

៥. សម្បូរអ្នកនិយាយដើម និងវែកញែកអ្នកពីក្រោយខ្នង

ជិវិតជារបស់អ្នកសោះ នៅនៅពេលដែលអ្នកនៅ​ Single មិនសូវជាមានអ្នកយល់ចិត្ត និងយល់ស្របនូវអ្វីដែលអ្នកជ្រើសរើសទេ តែពួកគេបែរជាចាប់អារម្មណ៍និយាយដើមអ្នក និងវែកញែកពីអ្នក ថាអ្នកមានចរិតបែបនេះបែបនោះ។ ជាពិសេសគឺផ្តុំគ្នា វិភាគពិជីវិតរបស់អ្នកក្រោយខ្នងទាំងមិនដឹងពីស្ថានភាពអ្នកច្បាស់ ហើយពិតណាស់ការលួចនិយាយក្រោយខ្នងបែបនេះធ្វើឱ្យអ្នកធុញទ្រាន់ខ្លាំងនឹងមាត់ចាបមាត់ព្រាបទាំងនោះ។

៦. សល់ពេលទំនេរនៅម្នាក់ឯងច្រើនពេក

អ្នកខ្លះប្រហែលជាមិនសូវសប្បាយចិត្តដែលខ្លួនមិនសូវមានទំនេរឱ្យខ្លួនឯងរំសាយអារម្មណ៍ ឬមានពេលវេលាផ្ទាល់ខ្លួន តែសម្រាប់មនុស្សស្រីនៅ Single គឺអាចនិយាយបានថាមានពេលវេលាដែលនៅម្នាក់ឯងច្រើនខ្លាំងតែម្តង។ អ្នកអាចទៅណាមកក៏បាន នៅម្នាក់ឯងក៏បាន ហើយមានពេលវេលាធ្វើការងារផ្ទាល់ខ្លួនដោយគ្មានការរំខានទៀត តែការមានពេលវេលានៅម្នាក់ឯងច្រើនពេក នឹងធ្វើឱ្យអ្នកកើតមានអារម្មណ៍អផ្សុក​ធុញទ្រាន់ និងស្ត្រេសបាន។

សល់ពេលទំនេរនៅម្នាក់ឯងច្រើនពេក
សល់ពេលទំនេរនៅម្នាក់ឯងច្រើនពេក

៧. អារម្មណ៍ខ្លាច និងស្ទាក់ស្ទើរពេលមានការណាត់ជួប

នៅពេលដែលមនុស្សស្រីនៅ ​Single យូរពេកទៅ នឹងប្រែជាមានអារម្មណ៍ថាលែងចង់មានស្នេហា ពេលខ្លះពេលមានការណាត់ជួបណាមួយ បែរជាមានអារម្មណ៍ ភ័យ ខ្លាច រអារ ស្ទាក់ស្ទើរ និងលែងចង់ជួបមនុស្សថ្មីៗ ឬបង្កើតស្នេហាថ្មីម្តងទៀត។

៨. មិនមាននរណាម្នាក់ដែលអាចទៅណាមកណាជាមួយ

ជីវិត Single ពេលខ្លះពិតជាពិបាកណាស់ អ្នកមិនមានអ្នកណាម្នាក់ដែលអាចទៅរក និងពឹងពាក់គ្រប់ពេលត្រូវការ ពិសេសចង់ទៅណាមកណាមិនមានអ្នកកំដរ ព្រោះទោះអ្នកមានមិត្តជិតស្និទ្ធតែមិនប្រាកដថាគេអាចទៅណាមកណាជាមួយអ្នកគ្រប់ពេលឡើយគេអាចនឹងរវល់ ឬមានដៃគូស្នេហាដែលត្រូវចំណាយពេលនៅជាមួយក៏ថាបាន។

អារម្មណ៍ខ្លាច និងស្ទាក់ស្ទើរពេលមានការណាត់ជួប
អារម្មណ៍ខ្លាច និងស្ទាក់ស្ទើរពេលមានការណាត់ជួប

៩. បាត់បង់មិត្តភក្តិ

ពេលមិត្តភក្តិរបស់អ្នកមានសង្សារ មានស្នេហា ​ឬរៀបការ ​ពួកគេប្រហែលជាត្រូវបែងចែកពេលវេលាសម្រាប់មនុស្សជាទីស្រលាញ់ និងការរៀបចំសាងគ្រួសាររបស់គេហើយ ដែលធ្វើឱ្យពួកគេមានការរវល់ លែងមានពេលជួបជុំ និងទាក់ទងមិត្តភក្តទៀត។ ចំនុចនេះហើយបានជាមនុស្សជាច្រើនតែងតែមានការពេញចិត្ត និងរអ៊ូរទាំចំពោះមិត្តដែលរៀបការហើយបែរជាលែងរាប់រកមិត្តភក្តិទៀត។ ដូច្នេះប្រសិនជាអ្នកនៅ Single យូរពេល​មិត្តរបស់អ្នកគេមានគូ ពួកគេរៀបការម្តងម្នាក់ៗអស់ អ្នកនឹងលែងមានមិត្តភក្តិច្រើនដូចមុនទៀតហើយ។

១០. ហេតុផលដោះសារឱ្យខ្លួនឯងក្នុងការសម្រេចចិត្តនៅ Single

អ្នកខ្លះសម្រេចិត្តនៅ Single ព្រោះតែមានហេតុផលផ្ទាល់ខ្លួន ឯអ្នកខ្លះមិនចង់មានស្នេហា ខ្លាចឈឺចាប់ មិនចង់មានស្នេហាព្រោះរវល់ការងារ និងហេតុផលជាច្រើនទៀត។ ហេតុផលខ្លះមើលទៅវាសមរម្យ និងជាក់ស្តែង តែអ្នកនៅ Single ខ្លះទៀតប្រឹងរកនឹកហេតុផលដោះសារឱ្យខ្លួនឯង ទាំងដែលការពិតមិនចង់នៅ Single ទេ តែមកពីរកមនុស្សត្រូវចិត្តមិនបានតែប៉ុណ្ណោះ៕

ហេតុផលដោះសារឱ្យខ្លួនឯងក្នុងការសម្រេចចិត្តនៅ Single
ហេតុផលដោះសារឱ្យខ្លួនឯងក្នុងការសម្រេចចិត្តនៅ Single
Kos Leakkana
កោះ លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T