ទាំងនេះ ជារឿងរ៉ាវនៅពីក្រោយរូបភាព Meme ដែលបង្ហាញពី ក្មេងស្រីដុតផ្ទះចោល

//s9.kh1.co/ae/ae564cdac391ad47bf60a2c60500690945aefaf8.png
សង្គម

 ១៨-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

កាលពីប៉ុន្មានថ្ងៃមុននេះ យុវតីម្នាក់មានឈ្មោះថា Zoe Roth បានរៀបរាប់ឲ្យដឹងពីព័ត៌មានលម្អិតនៅពីក្រោយរូបភាព Meme ដែលមនុស្សស្ទើរតែគ្រប់គ្នានៅលើបណ្ដាញសង្គមគិតថា នាងជាអ្នកដុតផ្ទះចោល កាលពីនៅវ័យកុមារភាព។

អាមេរិក៖ កាលពីប៉ុន្មានថ្ងៃមុននេះ យុវតីម្នាក់មានឈ្មោះថា Zoe Roth បានរៀបរាប់ឲ្យដឹងពីព័ត៌មានលម្អិតនៅពីក្រោយរូបភាព Meme ដែលមនុស្សស្ទើរតែគ្រប់គ្នានៅលើបណ្ដាញសង្គមគិតថា នាងជាអ្នកដុតផ្ទះចោល កាលពីនៅវ័យកុមារភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសម្ដីរបស់នាង Zoe Roth បានឲ្យដឹងថា មានថ្ងៃមួយក្នុងឆ្នាំ២០០៥ ខណៈពេលនាងកំពុងអង្គុយទស្សនាទូរទស្សន៍ជាមួយនឹងបងប្រុស និងឪពុកម្ដាយ ក៏ស្រាប់តែបានឮសូរសំឡេងសារ៉ែន។ ភ្លាមៗនោះ ពួកគេទាំងអស់គ្នា បានបើកទ្វារចេញទៅខាងក្រៅ និងឃើញផ្សែងភ្លើងហុយយ៉ាងខ្លាំងចេញពីផ្ទះមួយខ្នង ដែលនៅមិនឆ្ងាយប៉ុន្មានឡើយ ហើយបន្ទាប់មក ក៏សម្រេចចិត្តដើរសំដៅទៅកន្លែងកើតហេតុ។

យ៉ាងណាមិញ ហេតុការណ៍ឆាបឆេះផ្ទះនេះ មិនមែនជាឧបទ្ទវហេតុឡើយ វាគ្រាន់តែជាការរៀបចំឡើង ដែលម្ចាស់ផ្ទះបានបរិច្ចាគផ្ទះរបស់ខ្លួនទៅកាន់នាយកដ្ឋានពន្លត់អគ្គិភ័យ ដើម្បីតេស្តសាកល្បងប៉ុណ្ណោះ។ ហើយពេលនោះ ឪពុករបស់នាង ដែលទើបតែទិញកាមេរ៉ាថ្មី បានផ្ដិតយករូបភាពនៃហេតុការណ៍ និងរូបភាពនាងមួយសន្លឹក ដោយប្រាប់ឲ្យនាងញញឹមផងដែរ។ ហេតុដូច្នេះហើយ ទើបចេញជារូបភាព ដែលបង្ហាញពីនាងញញឺម ខណៈពេលអគ្គិភ័យកំពុងឆាបឆេះនៅខាងក្រោយ។

លុះមកដល់ឆ្នាំ២០០៨ អ្នកផ្ទះរបស់នាង បានទទួលទស្សនាវដ្តីមួយក្បាលក្នុងប្រអប់សំបុត្រ ហើយឪពុករបស់នាង ក៏បានហុចឲ្យនាងអានកម្សាន្ត។ បន្ទាប់ពីបើកពីមួយសន្លឹក ទៅមួយសន្លឹក នាងក៏បានឃើញរូបភាពរបស់នាងផ្ទាល់ ដែលឪពុកបានថតនៅពេលអគ្គិភ័យឆាបឆេះតែម្ដង។ ហើយវាគឺជាលើកទីមួយ ដែលនាងបានឃើញរូបភាពមួយសន្លឹកនេះ ចាប់តាំងពីឪពុកនាងបានថតមកម៉្លេះ។

ជាមួយគ្នានេះដែរ មានការប្រកួតប្រជែងថតរូប ត្រូវបានធ្វើឡើង ហើយឪពុករបស់នាងបានយករូបភាពនាង ទៅដាក់ចូលរួមប្រកួត និងទទួលបានជ័យលាភីផងដែរ។ មិនយូរប៉ុន្មានផង រូបភាពរបស់នាង ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននាំគ្នាកាត់ត ដោយដាក់ផ្ទៃខាងក្រោយ មានហេតុការណ៍គ្រោះថ្នាក់ផ្សេងៗ យ៉ាងគួរឲ្យចាប់អារម្មណ៍រហូតមកទល់បច្ចុប្បន្ននេះ។

យ៉ាងណាមិញ បើទោះបីជាធ្លាប់មានការបកស្រាយយ៉ាងណាក៏ដោយ ក៏បច្ចុប្បន្ននេះ នៅតែមានអ្នកគិតថា នាង Zoe Roth គឺជាក្មេងស្រី ដែលដុតផ្ទះចោល ហើយមានអ្នកខ្លះទៀតគិតថា នាងជាមនុស្សម្នាក់ដែលគួរឲ្យខ្លាច តែនាងមិនដែលខ្វល់ខ្វាយឡើយ ដោយគិតថាវាជារឿងដ៏គួរឲ្យអស់សំណើចប៉ុណ្ណោះ៕

សូមទស្សនារូបភាព និងវីដេអូបទសម្ភាស៍ខាងក្រោម៖

រូបភាពដើម ដែលថតកាលពីឆ្នាំ២០០៥
រូបភាពដើម ដែលថតកាលពីឆ្នាំ២០០៥
នាង Zoe Roth បច្ចុប្បន្ន
នាង Zoe Roth បច្ចុប្បន្ន
នាង Zoe Roth បច្ចុប្បន្ន
នាង Zoe Roth បច្ចុប្បន្ន
នាង Zoe Roth បច្ចុប្បន្ន
នាង Zoe Roth បច្ចុប្បន្ន
រូបភាពដែលគេយកមកកាត់ត
រូបភាពដែលគេយកមកកាត់ត
រូបភាពដែលគេយកមកកាត់ត
រូបភាពដែលគេយកមកកាត់ត
រូបភាពដែលគេយកមកកាត់ត
រូបភាពដែលគេយកមកកាត់ត
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/40/40c51ea52f63f35126eaf149204695616c1bd9d4.jpg

ម៉ាកយីហោ “ផ្ទះបាយភូមិខ្មែរ” បង្កើតឡើងដោយកូនខ្មែរ ដែលមានបេះដូងនិងការតាំងចិត្តយ៉ាងខ្លាំង ក្នុងចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរតំណែលជាតិ

 ២៩-មីនា-២០២៤ 
 ៣ល្ងាច · ៣៥ នាទីមុន
//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៥ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T