សម្តី៦ឃ្លា ដែលស្វាមីឧស្សាហ៍និយាយញឹកញាប់់ទាំងនេះ អាចនាំឱ្យជីវិតគ្រួសារស្ថិតនៅក្នុងសភាពគ្រោះថ្នាក់

//s9.kh1.co/19/190d7346c72d392113ad4894a315cdf79c5da1ec.jpg
យល់ដឹង

 ១៨-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

បើស្វាមីអ្នកនិយាយពាក្យ៦ឃ្លានេះញឹកញាប់ ជីវិតគ្រួសារនឹងប្រឈមមុខនឹងការបែកបាក់

ក្តីស្រលាញ់ ការមានទំនាក់ទំនងរវាងស្វាមីភរិយា​ ដែលមិនសូវមានភាពរលូនល្អ និងមិនចុះសម្រុងគ្នា​អាចធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍របស់អ្នកប្រឈមមុខនឹងបញ្ហា តែអ្នកក៏អាចកែខែបាន ដោយពង្រឹងទំនាក់ទំនងស្នេហាឱ្យរឹងមាំជាងមុន មានការគោរពគ្នា ឱ្យតម្លៃគ្នា និងយល់ពីចិត្តគ្នាទៅវិញទៅមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែក្នុងករណីខ្លះ សកម្មភាពខ្លះអ្នកប្រហែលជាមិនដឹងខ្លួននោះទេថា​អ្នកខុសត្រង់ណា អ្នកមានចំណុចវិជ្ជមានត្រង់ណា ដែលពេលខ្លះដៃគូរបស់អ្នកមិនបានបង្ហាញត្រង់ៗបង្ហាញពីការមិនពេញនោះឡើយ មានអ្នកព្យាយាមសង្កេត យកចិត្តទុកដាក់លើសម្តីដែលដៃគូនិយាយមកកាន់អ្នកញឹកញាប់បំផុត វាអាចជាសម្តីដែលឱ្យសញ្ញាថាអ្នកកំពុងតែមានកំហុស ឬបង្ហាញពីអារម្មណ៍មិនពេញចិត្ត និងជីវិតអាពាហ៍ពិពាហ៍ប្រឈមនឹងការបែកបាក់។

ដូច្នេះមកតាមដានសម្តី៦ឃ្លា ដែលស្វាមីឧស្សាហ៍និយាយញឹកញាប់់​ អាចនាំឱ្យជីវិតគ្រួសារស្ថិតនៅក្នុងសភាពគ្រោះថ្នាក់ដូចខាងក្រោម ៖

១. «ខ្ញុំធុញទ្រាន់»

អ្នកមិនអាចផ្លាស់ប្តូរការរស់នៅប្រចាំថ្ងៃ ដែលគិតថាល្អសម្រាប់ខ្លួនឯង តែមិនបានសួរចិត្តគាត់ថាសប្បាយចិត្តឬក៏អត់ឡើយ។ ក្នុងករណីស្វាមីរបស់អ្នកសុខៗស្រាប់តែនិយាយថាធុញទ្រាន់ ​ឬពេលអ្នកធ្វើអ្វីមួយគាត់ធុញនឹងអ្នក អ្នកត្រូវបើកចិត្តសួរគាត់ថាតើអ្នកបានធ្វើអ្វីមិនពេញចិត្តអ្នកនឹងកែប្រែ ​ហើយពេលខ្លះអ្នកគួរតែរកពេលវេលាផ្អែមល្ហែម​ និងស្និទ្ធស្នាលជាមួយស្វាមីឱ្យបានច្រើនដើម្បីធ្វើឱ្យស្នេហានេះកាន់តែរឹងមាំ។

២. «​អ្នកមិនធ្លាប់យល់ពីខ្ញុំ / អ្នកមិនយល់ពីអ្វីដែលខ្ញុំនិយាយ»

ការពិតរវាងបុរស និងស្ត្រីតែងតែមានភាពខុសគ្នាជារឿងធម្មតា តែក្នុងពេលដែលស្វាមីរបស់អ្នកដាច់ចិត្តនិយាយពាក្យនេះចេញមក គេប្រហែលជាមិនអាចទ្រាំបានទៀតនោះទេ។ ដូច្នេះអ្នកត្រូវតែរៀនបើកចិត្ត សួរនាំគាត់ត្រង់ៗ ស្តាប់អ្វីដែលគាត់និយាយខ្លះ ស្វែងយល់ពីគ្នា រួមទាំងការចង់បានរៀងៗខ្លួនទៅវិញទៅមកទើបល្អ។

៣. «អ្នកមិនផ្លាស់ប្តូរ/អ្នកមិនកែសោះ»

កំហុសឆ្គងតែងតែមានចៀសមិនផុត ហើយក៏គ្មានអ្នកណាអាចបំពេញតម្រូវការ និងសេចក្តីចង់បានរបស់មនុស្សគ្រប់គ្នាដែរ តែក្នុងករណីស្វាមីរបស់អ្នកធ្លាប់បានណែនាំអ្នក និងចង់ឱ្យអ្នកកែប្រែរឿងមួយចំនួនដែលគាត់មិនពេញចិត្ត អ្នកត្រូវតែទទលស្តាប់ បើយល់ថាគួរកែប្រែក៏គួរតែប្រែ តែបើយល់ថារឿងខ្លះវាមិនចាំបាច់នឹងកែប្រែ ​ចូលបើកចិត្តនិយាយគ្នាត្រង់ៗដោយសន្តិវិធី។ ព្យាយាមស្តាប់ សម្របសម្រួល និងយល់ឱ្យច្បាស់ពីគ្នាថាចង់បានអ្វីពិតប្រាកដ។

«អ្នកមិនផ្លាស់ប្តូរ/អ្នកមិនកែសោះ»
«អ្នកមិនផ្លាស់ប្តូរ/អ្នកមិនកែសោះ»

៤. «ហេតុអ្វីបានជាអ្នកមិនធ្វើដូច.....»

ប្រសិនជាស្វាមីរបស់អ្នកប្រើពាក្យប្រៀបធៀប ថាហេតុអ្វីអ្នកមិនធ្វើដូចអ្នកនេះអ្នកនោះ បានន័យថាគេកំពុងតែឱ្យតម្លៃអ្នកផ្សេង ហើយចាប់ផ្តើមមិនពេញចិត្តអ្នកត្រង់ចំណុចណាមួយហើយ ដែលជាចំណុចលែងឱ្យតម្លៃអ្នក និងលែងគោរពអ្វីដែលជាចរិតលក្ខណៈអ្នកផ្ទាល់។ នៅក្នុងស្ថានការណ៍នេះអ្នកគួរតែគិតពិចារណាដោយខ្លួនឯងថាគួរតែសម្របសម្រួល ឬក៏សម្រេចចិត្តបែបណាចំពោះជីវិតគួនេះបន្ត។

៥. «ខ្ញុំលែងស្រលាញ់អ្នក/អ្នកលែងជាមនុស្សដែលខ្ញុំស្រលាញ់តទៅទៀតហើយ»

មនុស្សយើងតែងតែមានការប្រែប្រួលខ្លះទៅតាមពេលវេលា ស្នេហាដែលផ្អែមល្ហែម ល្អូកល្អើនអាចនឹងចាប់ផ្តើមបាត់បង់ តែគេមិនអាចនិយាយប្រយោគចុកឈាម ផ្តាច់ទំនាក់ទំនងស្នេហារបៀបនេះបានទេ។ បើគេហ៊ាននិយាយថាលែងស្រលាញ់អ្នកបែបនេះហើយ បានន័យថាស្វាមីរបស់អ្នកអស់អារម្មណ៍ និងចិត្តស្រលាញ់ចំពោះអ្នកទៀតហើយ។ កុំយល់ថាជារឿងនិយាយលេង ព្រោះបុរសមិនអាចនិយាយពាក្យនេះដដែលៗរហូតនោះទេ។

៦. «ចង់ធ្វើអីធ្វើចុះ/ គិតថាល្អធ្វើទៅ »

ការនិយាយពាក្យនេះវាមិនសំដៅថា ស្វាមីរបស់អ្នកស្រលាញ់អ្នក សម្របតាមអ្នក នោះទេ តែវាបង្ហាញពីការមិនខ្វល់ កង្វះភាពជិតស្និទ្ធ អារម្មណ៍ហីៗមិនយកចិត្តទុកដាក់ និងខ្វះភាពស្និទ្ធស្នាលគ្នា។ ជិវិតអាពាហ៍ពិពាហ៍ជោគជ័យ​អាស្រ័យទៅលើការយល់ចិត្ត ទុកចិត្ត និងចេះពិភាក្សាគ្នារួមគ្នាសោះស្រាយបញ្ហាចំពោះមុខជាមួយគ្នា៕

«ចង់ធ្វើអីធ្វើចុះ/ គិតថាល្អធ្វើទៅ »
«ចង់ធ្វើអីធ្វើចុះ/ គិតថាល្អធ្វើទៅ »
Kos Leakkana
កោះ លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T