រឿងសំខាន់ទាំង៧យ៉ាង ដែលអ្នកគួរតែដឹង មុននឹងសារភាពស្នេហ៍ទៅកាន់ Crush របស់អ្នក

//s9.kh1.co/c5/c5c218f34f8a8625fe867dd2eb35784dfcee0d8e.jpg
យល់ដឹង

 ១៧-វិច្ឆិកា-២០២០ ១១ព្រឹក · ៣ ឆ្នាំមុន

រឿងសំខាន់ទាំង៧ ដែលអ្នកគួរតែដឹង មុននឹងសារភាពស្នេហ៍ទៅកាន់ Crush របស់អ្នក

នៅពេលដែលអ្នកកំពុងតែលួចស្រឡាញ់នរណាម្នាក់ អ្នកក៏ប្រហែលជាគិតដល់ពេលមួយដែលអ្នកអាចសារភាពពី អារម្មណ៍ពិតរបស់ខ្លួនហើយ ប៉ុន្តែតើអ្នកគួរសារភាពបែបណា? ថ្ងៃនេះយើងនឹងលើកយកតិចនិកមួយចំនួនដែលជួយ ដល់អ្នកបានយ៉ាងច្រើន បន្ទាប់ពីអានចប់អ្នកក៏ប្រហែលជាចាប់ផ្តើមអាចរៀបផែនការសារភាពស្នេហ៍ចំពោះ crush បានហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ទីកន្លែង

ថតដោយ Gian Cescon on unsplash
ថតដោយ Gian Cescon on unsplash

ទីកន្លែងសារភាពស្នេហ៍គឺជារឿងមួយដែលសំខាន់ខ្លាំងណាស់ ហើយឱកាសជោគជ័យរបស់អ្នកក៏អាចមានខ្ពស់ បើសិនជាអ្នកចេញជ្រើសរើសទីកន្លែងឱ្យត្រូវកាលទេសៈប៉ុណ្ណោះ។ ទីកន្លែងសាធារណៈដែលមានមនុស្សច្រើន គឺ មិនមែនជាកន្លែងដែលល្អមួយសម្រាប់ឱ្យអ្នកប្រាប់ពីអារម្មណ៍ពិតរបស់អ្នកទៅកាន់ crush របស់អ្នកនោះទេ ព្រោះ ឱកាសដែលធ្វើឱ្យអ្នកមានការខ្មាសអៀន នៅពេលដែលមិនបានទទួលជោគជ័យវាមានខ្ពស់ខ្លាំងណាស់ បើសិនជាអាចគួរជ្រើសរើសកន្លែងដែលមានភាពឯកជនច្រើន មានភាពស្រស់ស្រាយ និងអាថ៍កំបាំង។ ភាពអស្ចារ្យនៃទីតាំង បែបឯកជននេះ គឺអាចជួយឱ្យអារម្មណ៍របស់ crush ផ្តោតទៅលើតែអ្នក និងគាត់តែប៉ុណ្ណោះ ហើយភាពស្ងប់ស្ងាត់ នោះនឹងជួយឱ្យអ្នកអាចបកស្រាយពីអារម្មណ៍ខ្លួនឯងបានកាន់តែច្បាស់ទៀតផង។

២. តើ crush មានអារម្មណ៍ដូចអ្នកឬទេ?

ថតដោយ​ Gian Cescon on unsplash
ថតដោយ​ Gian Cescon on unsplash

អ្នកបានលួចស្រឡាញ់មនុស្សម្នាក់នោះ ហើយអារម្មណ៍របស់អ្នកវាកំពុងជំរុញចិត្តរបស់អ្នកជាខ្លាំង ប៉ុន្តែតើវាអាចទៅ រួចទេ ដែលថាមនុស្សម្នាក់នោះក៏មានចិត្តចំពោះអ្នកដែរ? តែមានសញ្ញាអ្វីដែលអាចបញ្ជាក់បានដែរទេ?

មនុស្សស្រីបើសិនជាលួចស្រឡាញ់មនុស្សប្រុស ពួកគេតែងតែបង្ហាញនូវសញ្ញាណមួយចំនួនពីអារម្មណ៍របស់ពួកគេ ហើយបើសិនជានារីម្នាក់នោះក៏លួចស្រឡាញ់អ្នកដែរ ការសារភាពរបស់អ្នកមុខជាបានផលទៅយ៉ាងរលូនតែម្តង។ គ្រាន់តែថាវាក៏មានឱកាសច្រើនដែល crush មិនបានគិតអ្វីលើអ្នកដូចគ្នា ហើយបើទោះជាបែបនេះក៏ដោយ ក៏មិនមែន មានន័យថាអ្នកត្រូវចុះចាញ់នោះដែរ អ្នកអាចសាកល្បងក្រែងសំណាងបានរត់មករកអ្នកដោយមិនដឹងខ្លួនក៏ថាបាន។

៣. តើនាងកំពុងមានអារម្មណ៍បែបណា?

ថតដោយ Ayo Ogunseinde on unsplash
ថតដោយ Ayo Ogunseinde on unsplash

អារម្មណ៍គឺជារឿងសំខាន់មួយដែលមានឥទ្ធិពលលើការសម្រេចចិត្តរបស់មនុស្សស្រី ហេតុនេះហើយនៅពេលដែល អ្នកចង់សារភាពស្នេហ៍ អ្នកត្រូវស្វែងយល់សិនថាអារម្មណ៍របស់នាងបែបណា ព្រោះប្រសិនបើនាងកំពុងមានអារម្មណ៍ ល្អ ការឆ្លើយតបមកកាន់ការសារភាពរបស់អ្នកក៏ប្រហែលជាអាចល្អដូចគ្នា ទោះនាងមិនស្រឡាញ់អ្នកក៏ដោយ។ សំនួរ សួរថាតើធ្វើបែបណាទើបដឹងថានាងកំពុងមានអារម្មណ៍ល្អឬអាក្រក់?

យើងសូមណែនាំឱ្យអ្នកសង្កេតគាត់ជាមុន សិនមុននឹងនិយាយទៅកាន់នាង បើសិនជានាងមិនសូវសប្បាយចិត្ត ឬនៅស្ងៀមស្ងាត់ពេក នាងក៏ប្រហែលជាកំពុង មានអារម្មណ៍មិនសូវល្អហើយ តែបើសិនជានាងកំពុងលេងសើចយ៉ាងសប្បាយ ហើយមិនខ្វល់ពីអ្វីសោះនោះ មានន័យថាវាជាពេលល្អហើយ។

សូមចំណាំថាមានមនុស្សស្រីខ្លះគឺពិបាកយល់ដូចគ្នា ហេតុនេះស្ថានភាពខាងលើអាចមិន ត្រូវទាំងស្រុងក៏ថាបាន តែទោះជាយ៉ាងណាក៏ដោយយើងគ្រាន់តែចង់រំលឹកអ្នកថា កុំសារភាពស្នេហ៍ទៅកាន់មនុស្ស ដែលមានអារម្មណ៍មិនល្អអី។

៤. តើនាងកំពុងនៅជាមួយអ្នកណា?

ថតដោយ Omar Lopez on unsplash
ថតដោយ Omar Lopez on unsplash

មនុស្សដែល crush របស់អ្នកកំពុងនៅជាមួយ អាចធ្វើឱ្យការសារភាពស្នេហ៍របស់អ្នកទៅជារអាក់រអួលបាន ជា ពិសេសនៅពេលដែលអ្នកនឹងនិយាយពីអារម្មណ៍ពិតរបស់ខ្លួនចេញទៅ ហេតុនេះហើយបើសិនជាអ្នកយល់ថា crush របស់អ្នក កំពុងនៅជាមួយមនុស្សដែលពូកែកាត់សេចក្តីលើអ្នកដទៃ ឬពូកែចេះដឹងរឿងគេ អ្នកអាចសុំឱ្យ crush ដើរ ចេញពីត្រង់នោះ ដើម្បីឱ្យអ្នកអាចមានពេលនៅជាមួយ crush ជាលក្ខណៈផ្ទាល់ខ្លួនបាន។

៥. តើនាងកំពុងមានស្នេហាដែរឬទេ?

ថតដោយ Colin Maynard on unsplash
ថតដោយ Colin Maynard on unsplash

រឿងមួយដែលតែងតែបង្អាក់​ឱកាសរបស់អ្នកជាមួយនឹងមនុស្សដែលអ្នកស្រឡាញ់ គឺពេលវេលាមិនស័ក្តិសម។ វាមិន មែនជារឿងត្រឹមត្រូវនោះទេ ដែលអ្នកទៅសារភាពស្នេហ៍ដាក់មនុស្សដែលមានម្ចាស់រួចហើយនោះ វាមើលទៅមិនសម រម្យ លុះត្រាតែពេលនោះស្នេហារបស់នាងកំពុងមានបញ្ហាទើបមិនសូវជាបញ្ហា។ អ្នកត្រូវទៅស៊ើបឱ្យបានច្បាស់ថាតើ crush របស់អ្នកកំពុងតែនៅលីវ ឬថាមានម្ចាស់រួចហើយឬនៅឱ្យបានច្បាស់សិនទើបជាការល្អ។

៦.  អារម្មណ៍របស់អ្នកចំពោះ crush

Photo by Toa Heftiba unsplash
Photo by Toa Heftiba unsplash

ទោះជាអ្នកបានរៀបផែនការសារភាពស្នេហ៍រួចទៅហើយ តែអ្នកត្រូវសួរចិត្តរបស់អ្នកម្តងហើយម្តងទៀតឱ្យបានច្បាស់ ហើយបើកាលណាអារម្មណ៍របស់អ្នកមានចំពោះគាត់កាន់តែខ្លាំងទៅៗ តាំងពីបានជួបគាត់ជាលើកដំបូងមក តើនៅចាំ អីទៀត ឆាប់សារភាពទៅ និងសូមចងចាំថាបើសិនជាអ្នកនៅមិនទាន់ច្បាស់ថាវាជាក្តីស្រឡាញ់ពិតប្រាកដទេ សូមកុំ ទាន់សារភាពអី។

៧. តិចនិកដែលអ្នកប្រើ

ថតដោយ Debby Hudson on unsplash
ថតដោយ Debby Hudson on unsplash

វាជារឿងសំខាន់មួយក្នុងការជ្រើសរើសតិចនិកដែលត្រឹមត្រូវមួយ ដើម្បីទាក់ទងមនុស្សដែលអ្នកលួចស្រឡាញ់។ មាន វិធីជាច្រើនដូចជាការសរសេសំបុត្រ ផ្ញើសារ ឬនិយាយដោយផ្ទាល់ ដោយវិធីទាំងនេះសុទ្ធតែមានចំណុចល្អ និងមិនល្អ រៀងៗខ្លួន។

បើសិនជាអ្នកបានស្គាល់នារីម្នាក់នោះស្រាប់ទៅហើយ អ្នកអាចផ្ញើសារបាន តែអ្នកត្រូវដឹងថានារីម្នាក់នោះ ឬនរណា ម្នាក់ដែលបានប៉ះពាល់ទូរស័ព្ទរបស់នាង អាចយកពាក្យរបស់អ្នកមកធ្វើបាបអ្នកបាន បើសិនជាអ្នកត្រូវបដិសេធ។

ការផ្ញើសារតាមរយៈបណ្តាញសង្គមជាវិធីល្អមួយ បើសិនជាអ្នកមិនសូវជាជិតស្និទ្ធនឹងគ្នាទេ តែវាក៏អាចត្រូវយកមកធ្វើ បាបអ្នកវិញបានដូចគ្នា ហេតុនេះហើយជ្រើសរើសពាក្យមកប្រើឱ្យបានល្អ។

ការប្រើសំបុត្រនឹងទទួលបានផលល្អ ប្រសិនបើអ្នកធ្លាប់ផ្ញើអ្វីមួយទៅកាន់នាងជាញឹកញាប់៖ ជាការពិតណាស់ ការសរសេរសំបុត្រជាវិធីបុរាណមួយ ហើយបើបានទទួលពីមនុស្សមិនធ្លាប់ស្គាល់គ្នាទៀតគឺកាន់តែគួរឱ្យខ្លាច ហេតុនេះហើយអ្នកត្រូវប្រាកដចិត្តថានាងដឹងថាអ្នកជានរណា ហើយនេះក៏មិនមែនជាលើកទីមួយដែលអ្នកបានផ្ញើ របស់អ្វីមួយដល់នាងនោះដែរ។

ប្រាប់អារម្មណ៍របស់អ្នកដោយផ្ទាល់ជាវិធីដ៏ល្អមួយ តែគួរធ្វើនៅក្នុងបរិយាកាសដែលត្រឹមត្រូវ៖ បើសិនជាការសារភាព ដោយផ្ទាល់ទទួលបានផលល្អ អ្នកនឹងទទួលបានចម្លើយភ្លាមៗ តែបើមិនមែនបែបនោះទេមានន័យថាអ្នកដើរខុស ហើយ៕

ប្រភព

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T