គ្នា​យើង​ដឹង​ទេ បើ​យើង​កំពុង​មាន​ជំងឺ​រលាក​សន្លាក់ យើង​គួរ​គិត​គូរ​ដល់​អាហារ​មួយ​ចំនួន ដែល​យើង​មិន​គួរ​ញ៉ាំ ឬ​ញ៉ាំ​ក្នុង​កម្រិត​តិច​តួច​បាន​ហើយ។ បើ​យើង​មាន​ជំងឺ​រលាក​សន្លាក់ រាង​កាយ​របស់​យើង​គឺ​​ស្ថិត​ក្នុង​សភាព​រលាក។ អ៊ីចឹង​ហើយ​បានជា​យើង​ត្រូវ​ប្រ​យ័ត្ន​ចំពោះ​អាហារ​មួ​យ​ចំនួន ដោយ​ហេតុ​ថា​អាហារ​ទាំង​នោះ​មាន​ផ្ទុក​សារធាតុ​ខ្លះ​ធ្វើ​ឲ្យ​សភាព​រលាក​កាន់​តែ​អាក្រក់​ ដូច​នេះ​ហើយ​បានជា​​យើង​គួរ​ចៀស​វាង និង​រឹត​ត្បិត​កា​រញ៉ាំ​។

១.ស្ករ

ស្ករ​កែ​ច្នៃ អាច​បញ្ចេញ​សារធាតុ​ម្យ៉ាង​ឈ្មោះ​ថា​ cytokines ដែល​ដើរ​តួរ​ជា​ភ្នាក់​ងារ​បង្ក​ការ​រលាក​ក្នុង​រាង​កាយ​។ ស្ករ​កែ​ច្នៃ​ដែល​គេ​ដាក់​ក្នុង​ភេសជ្ជៈ​ផ្អែម មាន​ដូច​ជា​ទឹក​ក្រូច តែ​​ផ្អែម កាហ្វេ​បន្ថែម​រស​ជាតិ និង​ទឹក​ផ្លែឈើ​កំប៉ុង ជា​ដើម ​ដែល​របស់​ទាំង​​អស់​នេះ​ទំនងជា​ធ្វើ​ឲ្យ​សភាព​រលាក​កាន់តែ​អាក្រក់​។

២. ខ្លាញ់​ឆ្អែត

អាហារ​មាន​​ជាតិ​ខ្លាញ់​ឆ្អែត​ខ្ពស់​ ដូច​ជា​ភីហ្សា និង​សាច់​ក្រហម​ ជា​ដើម អាច​ធ្វើ​ឲ្យមាន​ការ​រលាក​នៅ​ជាលិកា​ខ្លាញ់។ ដូច​គ្នា​ដែរ ខ្លាញ់​ឆ្អែត ក៏​អាច​ធ្វើ​ឲ្យ​យើង​ប្រ​ឈម​នឹង​ការ​វិវត្ត​ទៅជា​មាន​ជំងឺ​ធាត់​ ជំងឺ​បេះ​ដូង និង​បញ្ហា​សុខ​ភាព​ផ្សេង​ទៀត ដែល​អ្វី​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​សភាព​រលាក​កាន់​តែ​អាក្រក់។

៣. គ្រឿង​ស្រវឹង​

ជាតិ​អាល់​កុល​អាច​ធ្វើ​ឲ្យ​រោគសញ្ញា​រលាក​កាន់តែ​អាក្រក់​ ដូច​នេះ​ហើយ​បើ​គ្នា​យើង​មាន​បញ្ហា​រលាក​សន្លាក់​គួរ​កម្រិត​ការ​ផឹក​គ្រឿង​ស្រវឹង ឬ​ចៀស​វាង​តែ​ម្ដង​។ ការ​សិក្សា​មួយ​ចំនួន​ បាន​ឲ្យ​ដឹង​ទៀត​ថា​ការ​ផឹក​គ្រឿង​ស្រ​វឹង​ក៏​អាច​ធ្វើ​ឲ្យ​យើង​ជួប​បញ្ហា​ប្រ​គ្រីវ​យូរៗ​​ម្ដង ហើយ​ក៏​អាច​ទៅ​​ជា​ធ្ងន់​ធ្ងរ​ផង​ដែរ​។​

ជាង​នេះ​ទៅទៀត ការ​ផឹក​ស្រា​ជាប់​ជា​ប្រ​ចាំ​ក៏​មាន​ទំនាក់ទំនង​ទៅ​នឹង​ហានីភ័យ​កើត​ជំងឺ​រលាក​សន្លាក់​ឆ្អឹង។​​

៤. កាត់​បន្ថយ​អាហារ​មាន​ជាតិ​ប្រៃ​ខ្ពស់

ការ​កាត់​បន្ថយការ​​ញ៉ាំ​អាហារ​មាន​ជាតិ​ប្រៃ​ខ្ពស់​ អាច​ជា​ជម្រើស​ល្អ​ម្រាប់​អ្នក​មាន​បញ្ហា​រលាក​សន្លាក់។ អាហារ​មាន​ជាតិ​ប្រៃ​ខ្ពស់​មាន​ដូច​ជា​ស៊ុប​កំប៉ុង ភីហ្សា សាច់​កែ​ច្នៃ និង​ប្រ​ភេទ​អាហារ​កែ​ច្នៃ​ជា​ច្រើន​ផ្សេង​ទៀត។

ការសិក្សា​លើ​សត្វ​កណ្ដុរ​បាន​រក​ឃើញ​ថា​ កណ្ដុរ​ដែល​ស៊ី​អាហារ​មាន​ជាតិ​ប្រៃ​ខ្ពស់ ជួប​បញ្ហា​រលាក​សន្លាក់​ក៏​ខ្ពស់​ជាង​កណ្ដុរ​ដែល​ស៊ី​អាហារ​មាន​ជាតិ​ប្រៃ​ក្នុង​កម្រិត​ធម្មតា​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]