ចាប់ពីថ្ងៃទី១៨-២៤ ខែវិច្ឆិកា កម្ពុជាអាចមានភ្លៀងធ្លាក់ពីកម្រិតតិចទៅមធ្យម

//s9.kh1.co/18/18d53231525a07c025849b7397157a22f6147095.jpg
សង្គម

 ១៧-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

ព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលចាប់ពីថ្ងៃទី១៨-២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នឹងទទួលនូវឥទ្ធិពលនៃសម្ពាធខ្ពស់ពីភាគខាងជើង (ប្រទេសចិន) និងខ្យល់មូសុងឦសានខ្សោយ។

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារនេះបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលចាប់ពីថ្ងៃទី១៨-២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នឹងទទួលនូវឥទ្ធិពលនៃសម្ពាធខ្ពស់ពីភាគខាងជើង (ប្រទេសចិន) និងខ្យល់មូសុងឦសានខ្សោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ថានភាពបែបនេះ នឹងធ្វើឲ្យប្រទេសកម្ពុជាមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម ហើយសីតុណ្ហភាពអប្បបរមាពី ២១-២៥អង្សាសេ និងអតិបរមាពី២៨-៣១អង្សាសេ៕

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន និងថែរក្សាសុខភាពទាំងអស់គ្នា៕

សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងធនធានទឹក និងឧតុនិយមខាងក្រោមនេះ៖

សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T