មករៀនស្គាល់អំពីបុរសឱ្យច្បាស់ ដើម្បីរឹតបន្តឹងចំណងស្នេហា របស់អ្នកឱ្យកាន់តែរឹងមាំ

//s9.kh1.co/cf/cf7b516a6b785956de04871038e5e3bb6541cea6.jpg
យល់ដឹង

 ១៧-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

មករៀនស្គាល់អំពីបុរសឱ្យច្បាស់ ដើម្បីរឹតបន្តឹងចំណងស្នេហា របស់អ្នកឱ្យកាន់តែរឹងមាំ

ជាការពិតមនុស្សស្រីតែងតែគិតថាមនុស្សប្រុសគឺពិបាកយល់ខ្លាំងណាស់ ប៉ុន្តែការពិតទៅវាមិនមែនបែបនោះឡើយ បើសិនជាអ្នកបានដឹងពីគន្លឹះសំខាន់មួយចំនួន ទាក់ទងនឹងអត្តចរិតរបស់មនុស្សប្រុស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. មនុស្សប្រុសធ្វើខ្លួនមិនត្រូវនោះទេចំពោះកត្តាអារម្មណ៍

មនុស្សស្រីត្រូវដឹងថាប្រតិកម្មរបស់មនុស្សប្រុសចំពោះផ្លូវអារម្មណ៍គឺយឺតជាងមនុស្សស្រីមួយជំហាន។ អ្នកអាចសាក ល្បងគិតថានៅពេលដែលមនុស្សស្រីមានរឿងអ្វីមួយ ពួកគេអាចពិភាក្សារឿងនោះជាមួយមិត្តរបស់គេដល់យប់ជ្រៅ បានតាមរយៈទូរស័ព្ទ ឬការគេងជុំគ្នាជាដើម អំពីមនុស្សដែលពួកគេលួចស្រឡាញ់ ការភ័យខ្លាច ឬអ្វីដែលពួកគេចង់ បាន ខណៈពេលដែលមនុស្សប្រុសច្រើនចាប់អារម្មណ៍នឹងរឿងកីឡា លេងហ្គេម ឬក៏អាចលួចយំយ៉ាងស្ងៀមស្ងាត់ ជាមួយមិត្តរបស់គេនៅពេលជួបការពិបាកណាមួយ។

មនុស្សប្រុសនឹងជួបបញ្ហាអារម្មណ៍ច្រើននៅពេលដែលគេមាន ទំនាក់ទំនងស្នេហាតែប៉ុណ្ណោះ ពួកគេមិនចូលចិត្តបង្ហាញអារម្មណ៍ពិតរបស់ខ្លួននៅពេលដំបូងៗនោះទេ ហើយពួកគេក៏ត្រូវបានបង្រៀនថា «ហាមយំ» ដូចនេះហើយទើបគេមានអារម្មណ៍ថាអៀនខ្មាស់នៅពេលដែលពួកគេធ្វើខ្លួនគួរឱ្យអាណិតពេក។ មនុស្សប្រុសមិនពូកែស្គាល់ពីអារម្មណ៍ និងការប្រែប្រួលរបស់វានោះទេ ហេតុនេះហើយទើបភាគច្រើន ពួកគេចូលចិត្តលាក់បាំងបញ្ហា និងស្ត្រេសដែលពួកគេបានជួប ដោយអារម្មណ៍ខូចចិត្តភាគច្រើននឹងត្រូវបង្ហាញនៅ ពេលដែលគ្មានអ្នកបានឃើញប៉ុណ្ណោះ។

២. មនុស្សប្រុសចូលចិត្តការប្រកួតប្រជែង និងចង់មានអារម្មណ៍ដូចជាអ្នកឈ្នះ

ជាទូទៅបុរសច្រើនតែងតែចូលចិត្តការប្រកួតប្រជែងជាងមនុស្សស្រី ពួកគេត្រូវការអារម្មណ៍ដែលដូចជាអ្នកឈ្នះ ដោយ ពួកគេចង់ឱ្យការខំប្រឹងរបស់គេបានផលជានិច្ច ហើយសម្រាប់នៅក្នុងទំនាក់ទំនងស្នេហាពួកគេតែងតែចង់ឱ្យខ្លួនឯង មានអារម្មណ៍ថាអ្នកជ្រើសរើសគេ ក៏ព្រោះតែគេបានឈ្នះចិត្តរបស់អ្នក ឈ្នះបេះដូងរបស់អ្នក មិនមែនព្រោះតែអ្នកត្រូវការគេធ្វើជាកង់សាកួរនោះឡើយ។ គេចង់មានអារម្មណ៍ថាគេគឺជាជម្រើសមួយដែលអ្នកជ្រើសរើសយក ខណៈពេល ដែលអ្នកមានមនុស្សជាច្រើនឱ្យជ្រើសរើស ព្រោះតែគេជាមនុស្សម្នាក់ដែលអស្ចារ្យ។ ពួកគេមិនខ្លាចនៅក្នុងការដើរ ចេញពីស្ថានការណ៍ដែលពួកគេមិនចូលចិត្តនោះទេ ដែលវាខុសពីមនុស្សស្រីដែលបើទោះជាមនុស្សប្រុសនោះមិន ស្រឡាញ់នាងក៏ដោយ ក៏នាងនៅតែបន្តចង់នៅក្បែរគេ ដោយជឿថាការលួចមានចិត្តតែម្ខាង វានៅល្អជាងការដែល គ្មានទំនាក់ទំនងនឹងគ្នា។ គ្មានមនុស្សប្រុសណាព្រមប្រថុយនឹងការបាត់បង់មនុស្សស្រីដែលគេស្រឡាញ់នោះទេ ហេតុ នេះហើយគេនឹងធ្វើគ្រប់យ៉ាងដើម្បីថែរក្សាអ្នក។

៣. មនុស្សប្រុសជាអ្នកដោះស្រាយបញ្ហាពីធម្មជាតិ

មនុស្សស្រីគ្រប់គ្នាសុទ្ធតែធ្លាប់ជួបនឹងស្ថានការណ៍មួយនេះ គឺការដែលនាងមានអារម្មណ៍ថាមិនពេញចិត្តនឹងអ្វីមួយ ហើយក៏យកវាទៅនិយាយជាមួយនឹងមិត្តប្រុសរបស់ខ្លួន ប៉ុន្តែជំនួសឱ្យការដែលបង្ហាញអាការៈមិនពេញចិត្តតាមមិត្ត ស្រី មនុស្សប្រុសច្រើនតែនាំមកនូវដំណោះស្រាយមួយមកភ្លាម ដោយមិនដឹងនោះទេថាមិត្តស្រីរបស់ខ្លួននៅតែមាន ការមិនពេញចិត្ត។

ការពិតមនុស្សប្រុសមិនបានត្រូវការបញ្ចេញអារម្មណ៍ខឹងសម្បា ឬអារម្មណ៍អាណិត ដើម្បីធ្វើឱ្យ ខ្លួនសប្បាយចិត្តនោះទេ ការធ្វើបែបនេះវាកាន់តែធ្វើឱ្យគេមានអារម្មណ៍មិនល្អទៅវិញទេ ហើយនៅពេលដែលពួកគេជួបនឹងបញ្ហាអ្វីមួយពួកគេត្រូវការដំណោះស្រាយមួយដែលអាចដោះស្រាយបញ្ហានោះឱ្យបានឆាប់តាមដែលអាចធ្វើបាន ព្រោះដូចដែលយើងបាននិយាយពីខាងដើម មនុស្សប្រុសមានអារម្មណ៍ថាមិនស្រួលចិត្តនោះទេនៅពេល ប្រឈមមុខជាមួយនឹងកត្តាអារម្មណ៍ ហេតុនេះហើយនៅពេលវាកើតឡើងគេត្រូវធ្វើយ៉ាងណាកម្ចាត់វាចោលឱ្យបានលឿនបំផុត។

មនុស្សប្រុស មិនបានដឹងនោះទេថាការនិយាយពីបញ្ហាវាធ្វើឱ្យមនុស្សស្រីមានអារម្មណ៍ល្អ ដោយពួកគេយល់ថាវាជាការចំណាយពេលឥតប្រយោជន៍ទៅវិញ ពួកគេមិនបានដឹងទេថាវាមានតម្លៃយ៉ាងណាសម្រាប់មនុស្សស្រី ពេលខ្លះអ្វីដែលនាងចង់បានគ្រាន់តែជាឱបនិងការលួងលោមតែប៉ុណ្ណោះ វិធីល្អអ្នកគួរតែប្រាប់ទៅមិត្តប្រុសរបស់អ្នក ថាអ្នកចង់បានអ្វីពីគាត់ ប្រាប់គាត់ថាគួរធ្វើបែបណាដើម្បីឳ្យអ្នកសប្បាយចិត្ត។

៤. មនុស្សប្រុសមិនបានចង់ធ្វើឱ្យអ្នកឈឺចាប់នោះទេ

ពេលខ្លះមនុស្សប្រុសមិនបានមានបំណងចង់ធ្វើបាបមនុស្សស្រីនោះទេ ពួកគេបានព្យាយាមដើម្បីចៀសឱ្យផុតពីរឿង មួយនេះ ពួកគេបានព្យាយាមមិនធ្វើខ្លួនអាក្រក់ គ្រាន់តែពួកគេគិតថាការដែលបន្តទំនាក់ទំនងមិនច្បាស់លាស់បែប នេះវានឹងមានតែធ្វើឳ្យអ្នកឈឺចាប់ប៉ុណ្ណោះ។

៥. មនុស្សប្រុសមិនត្រូវការអស្ចារ្យគ្រប់ដប់នោះទេ

ជារឿងពិតដែលថាមនុស្សប្រុសចូលចិត្តភាពស្រស់ស្អាត តែភាពស្រស់ស្អាតទាំងនោះគឺគ្រាន់តែអាចទាក់ទាញ ចំណាប់អារម្មណ៍របស់គេមួយរយៈពេលខ្លីប៉ុណ្ណោះ តែជាភាពគួរឱ្យស្រឡាញ់ និងភាពចុះសម្រុងទៅវិញទេដែលអាច ចាប់បេះដូងរបស់ពួកគេជាប់នៅក្នុងដៃរបស់អ្នក។ កាលដែលបានចំណាយពេលនៅជិតគ្នា ហើយភាគច្រើនគឺសុទ្ធតែ ជាអារម្មណ៍ល្អនោះ មានន័យថាគេនឹងតែងតែមានអារម្មណ៍ល្អជានិច្ចនៅពេលដែលនឹកឃើញដល់អ្នក ហើយរាល់ពេល ដែលនៅក្បែរអ្នក អារម្មណ៍ល្អៗដែលអ្នកតែងតែមាននឹងបញ្ជូនទៅដល់គេដូចគ្នា។

ប្រភពៈអ៊ីនធឺណេត
ប្រភពៈអ៊ីនធឺណេត

៦. ស្វែងយល់ពីទំនាក់ទំនងស្នេហារបស់មនុស្សប្រុស

តើអ្វីទៅដែលមនុស្សប្រុសចង់បានពីទំនាក់ទំនងរបស់ខ្លួន? មនុស្សប្រុសនឹងសប្បាយចិត្ត នៅពេលដែលទំនាក់ទំនង របស់ពួកគេរលូនទៅមុខយ៉ាងល្អ ឧទាហរណ៍ ដូចជាការមិនមានបញ្ហារញ៉េរញ៉ៃ ការដែលមិនចាំបាច់និយាយពីរឿង អារម្មណ៍រាល់៥នាទីម្តង ពួកគេចូលចិត្តអ្វីដែលទៅយ៉ាងរលូន និងមានដំណើរការល្អ  បន្ថែមពីលើនោះ មនុស្សប្រុស ចង់បានមនុស្សស្រីដែលរីករាយទាំងក្នុងជីវិត និងក្នុងទំនាក់ទំនងស្នេហារបស់នាង។ នោះមិនមែនមានន័យថាអ្នក ត្រូវតែញញឹមពេញចិត្តគ្រប់ពេលនោះទេ ព្រោះអ្នកគឺតែងតែអាចជួបនឹងថ្ងៃដែលមិនសប្បាយចិត្តដូចគ្នា តែវាសំដៅ ទៅលើថាអ្នកមានថ្ងៃអាក្រក់នោះនៅពេលខ្លះ ឬក៏រាល់ថ្ងៃ? ហើយថាតើអារម្មណ៍របស់អ្នកឡើងចុះជារៀងរាល់ម៉ោង ឬក៏ យ៉ាងណា?

ប្រភពៈអ៊ីនធឺណេត
ប្រភពៈអ៊ីនធឺណេត

សូមចងចាំថា សុភមង្គលគឺជាជម្រើស វាមិនមែនជាអ្វីដែលមករកអ្នកនៅមុខទ្វារបន្ទប់នោះទេ អ្នកត្រូវស្វែងរកវា ហើយ រក្សាវាឳ្យបាន មនុស្សប្រុសមិនអាចបដិសេធមនុស្សស្រីល្អម្នាក់បាននោះទេ ចិត្តល្អរបស់អ្នកនឹងធ្វើឱ្យមនុស្សដែលនៅ ជុំវិញអ្នកមានអារម្មណ៍ថាសប្បាយចិត្ត ហើយចង់ក្លាយដូចជាអ្នកជាខ្លាំង ហើយវាក៏ជួយផ្លាស់ប្តូរជីវិតរបស់អ្នកឱ្យកាន់ តែល្អផងដែរ។ ធ្វើជាខ្លួនឯង ហើយលើកទឹកចិត្តមិត្តប្រុសរបស់អ្នកឱ្យធ្វើបែបនេះដូចគ្នា វាគ្មានអ្វីដែលល្អជាងការដែល អាចបានធ្វើជាខ្លួនឯងនោះទេ៕

ប្រភព

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T