ផ្តាសាយ ដាច់ខាត​កុំ​ប្រើ​ថ្នាំ​ផ្សះ​ឲ្យ​សោះ!

//s9.kh1.co/a7/a7b8aaa6714909af9ac46ec3ead7ad5952671a25.jpg
នារី

 ១៦-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ពេល​កើត​ផ្តាសាយ​ម្តងៗ ទាំង​យើង​ទាំង​គេ​តែង​តែ​ទិញថ្នាំ ឬ​ផ្សំថ្នាំលេប ក្នុង​នោះក៏​អាច​មាន​ថ្នាំ​ពពួក​ថ្នាំ​ផ្សះ (Antibiotic) ដែរ។

ពេល​កើត​ផ្តាសាយ​ម្តងៗ ទាំង​យើង​ទាំង​គេ​តែង​តែ​ទិញថ្នាំ ឬ​ផ្សំថ្នាំលេប ក្នុង​នោះក៏​អាច​មាន​ថ្នាំ​ពពួក​ថ្នាំ​ផ្សះ (Antibiotic) ដែរ។ តើ​ការ​ប្រើ​ថ្នាំ​ផ្សះដើម្បី​ព្យាបាល​ជំងឺ​ផ្តាសាយ​ត្រឹម​ត្រូវទេ? ហេតុអ្វី?​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្តាសាយ​បង្ក​ឡើង​ដោយ​សារវីរុស មិនមែន​បាក់តេរីនោះ​ទេ ដូច្នេះ​ការ​ប្រើ​ថ្នាំ​ផ្សះ​ព្យាបាល​ផ្តាសាយ មិន​អាច​សម្លាប់​ពពួកវីរុស​បាន​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឱសថការី សេត ច័ន្ទកក្កដា បង្រៀន​នៅ​សាកល​វិទ្យាល័យអន្តរជាតិ មុខវិជ្ជា Pharmacognogy និង Toxicology ។

ប្រើ​ថ្នាំ​​ផ្សះ​​ព្យាបាល​ផ្តាសាយ​ប៉ះពាល់​អីខ្លះ?

ប្រើថ្នាំមិនត្រូវ ច្បាស់ជាជំងឺផ្តាសាយមិន​ជានោះទេ ហើយ​​អ្នក​​ជំងឺ​​ថែម​​ជួប​បញ្ហា​សុខភាព​ជាច្រើន​ទៀត។

  • បង្កើន​​ឱកាស​មេរោគ​ស៊ាំ​ជាមួយ​ថ្នាំផ្សះ​នៅ​ពេល​ក្រោយ ដែល​ធ្វើឲ្យប្រសិទ្ធភាពនៃការព្យាបាល​ថ្នាំផ្សះ​ទៅ​លើ​មេរោគ​​នេះ​ត្រូវ​​បាន​​កាត់​​បន្ថយ​ ដែល​​តម្រូវ​​ឲ្យ​​បន្ថែម​​កម្រិត​​ថ្នាំ ឬ​ផ្លាស់​ប្ដូរ​​ទៅ​​ប្រើ​​ពពួក​​ថ្នាំ​ផ្សះ​​ផ្សេង​​ទៀត ដែល​សកម្មភាព​នេះ​ហៅ​ថា​ Resistance។
  • ខ្សោយប្រព័ន្ធការពាររាងកាយ បង្កជាជំងឺផ្សេងទៀត អ្នកជំងឺ​ត្រូវសម្រាកពេទ្យយូរ ចំណាយថវិកាកាន់តែច្រើន។
  • ខូច​ភ្នាសពោះវៀន បំផ្លាញបាក់តេរីល្អក្នុងពោះវៀន បើប្រើ​ថ្នាំ​ផ្សះ​រយៈពេលយូរ។

ការប្រើថ្នាំផ្សះដើម្បីព្យាបាលផ្តាសាយសុទ្ធតែមិនត្រឹមត្រូវទាំងអស់មែនទេ?

មិនពិតទេ ប្រសិនបើគ្រូពេទ្យពិនិត្យទៅឃើញថា ជំងឺផ្តាសាយបានរាលដាល ឲ្យមានរលាកបំពង់កដែល​បង្កដោយមេរោគ នោះគ្រូពេទ្យនឹងឲ្យប្រើថ្នាំផ្សះបាន។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T