ដឹងមុនក៏ល្អដែរ! តាមអ្នកវិទ្យាសាស្ត្របានឱ្យដឹងថា មនុស្ស៥ប្រភេទនេះ ជាមុខសញ្ញាពូកែកុហក បោកប្រាស់ និងមានទំនោររកភាពផិតក្បត់ខ្ពស់បំផុត

//s9.kh1.co/28/285a158beadf2de51db53fd3ecdec6ab39f8513d.jpg
យល់ដឹង

 ១៦-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

មនុស្សដែលកុហក និងបោកប្រាស់ ពេលខ្លះមិនអាស្រ័យទៅលើស្ថានភាពរស់នៅជាដៃគូស្នេហាឡើយ ពេលខ្លះវាទាក់ទងទៅនឹងបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ

ការកុហក បោកប្រាស់​ និងរឿងផិតក្បត់ ត្រូវបានគេជួបប្រទះនឹងបញ្ហាស្នេហា គូសង្សារ និងប្តីប្រពន្ធមួយចំនួន ដោយសារតែកត្តាអស់ក្តីស្រលាញ់ ឬការលួចលាក់មានថ្មី អាស្រ័យទៅលើជីវិតស្នេហាពួកគេមានទំនាក់ទំនងល្អប្រសើរប៉ុនណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មនុស្សដែលកុហក និងបោកប្រាស់ ពេលខ្លះមិនអាស្រ័យទៅលើស្ថានភាពរស់នៅជាដៃគូស្នេហាឡើយ ពេលខ្លះវាទាក់ទងទៅនឹងបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ ដោយក្នុងនោះអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវរកឃើញថា មានមនុស្ស៥ ប្រភេទ ជាប្រភេទមនុស្សដែលមានទំនោរនៅក្នុងការកុហក និងបោកប្រាស់ខ្ពស់បំផុត ជាពិសេសគឺរឿងក្នុងសេចក្តីស្នេហាតែម្តង ។

តោះ! មកស្គាល់មនុស្ស៥ប្រភេទ ដែលជាមុខសញ្ញាពូកែកុហកបោកប្រាស់បំផុត៖

១. មនុស្សធ្លាប់កុហក និងបោកប្រាស់ពីមុន

គេថាមនុស្សលួចគេវាធ្លាប់ដៃ ពូកែកុហកគេវាធ្លាប់មាត់ ឆ្កែកន្ទុយខ្វៀននៅតែខ្វៀន វាមិនខុសអីពីគេថាមនុស្សទម្លាប់ធ្វើអ្វីតែងតែជួបទម្លាប់នោះ វាដូចជាមនុស្សដែលធ្លាប់មានប្រវត្តិកុហក និងបោកប្រាស់ពីមុនអ៊ីចឹង។ វាអាចមានភាគរយតិចតួចដែរ ដែលមនុស្សធ្លាប់មានកំហុស តែគេអាចកែប្រែសាងខ្លួនជាមនុស្សល្អសារជាថ្មី ដែលយើងគួរតែផ្តល់ឱកាស តែអ្នកក៏ត្រូវតែប្រយ័ត្នខ្ពស់ និងកុំទុកចិត្តពពួកមនុស្សដែលធ្លាប់មានប្រវត្តិកុហកបោកប្រាស់ និងផិតក្បត់ពីមុនឱ្យសោះ ព្រោះគេអាចនឹងសាងកំហុសបែបនេះម្តងទៀត។

២. បុរសអ្នកមាន និងស្រីក្រីក្រ

តាមរយៈការសិក្សាបានបង្ហាញថា បុរសដែលមានទ្រព្យសម្បត្តិស្តុកស្តុម្ភ គឺជាប្រភេទមនុស្សប្រុសដែលពូកែកុហក បោកប្រាស់ និងក្រឡិចក្រឡុចបំផុត ពិសេសគឺទាក់ទងនឹងទំនាក់ទំនងស្នេហាផិតក្បត់តែម្តង។

ចំណែកមនុស្សស្រីដែលស្ថិតនៅក្នុងជីវភាពក្រខ្សត់ អ្នកសិក្សាស្រាវជ្រាវក៏បានបង្ហាញថា ក៏ជាប្រភេទមនុស្សដែលពូកែកុហក និងបោកប្រាស់បំផុតជាងមនុស្សស្រីដែលមានជីវភាពសាមញ្ញធម្មតា ពោលគឺគេអាចស្វែងរកមិត្តភាព ឬមនុស្សប្រុសណាមួយដែលអាចជួយយិតយោងជីវភាពនាងឱ្យកាន់តែប្រសើរជាងមុន។

បុរសអ្នកមាន និងស្រីក្រីក្រ
បុរសអ្នកមាន និងស្រីក្រីក្រ

៣. មនុស្សយកតែចិត្តខ្លួនឯង

មនុស្សអាត្មានិយម និងមនុស្សដែលយកតែចិត្តខ្លួនឯង ត្រូវបានអ្នកស្រាវជ្រាវរកឃើញថា ជាមនុស្សគិតតែប្រយោជន៍ខ្លួនឯង ស្រលាញ់តែខ្លួនឯង តែបែរជាចង់ឱ្យអ្នកដទៃគ្រប់គ្នាខ្វល់ខ្លួនឯងឱ្យបានច្រើន។ មនុស្សបែបនេះចង់តែបានប្រយោជន៍សម្រាប់ខ្លួនឯង ដោយមិនធ្លាប់គិតពីចិត្តអ្នកដទៃឡើយ ហើយមនុស្សបែបនេះហើយគេនឹងធ្វើអ្វីគ្រប់យ៉ាង ដូចជាការកុហក បោកប្រាស់ ឬកេញចំណេញអ្វីមួយ ដើម្បីខ្លួនគេធ្វើម៉េចឱ្យតែបាន ដោយមិនខ្វល់ថាប៉ះពាល់ដល់អ្នកដទៃនោះទេ។

៤. បុរសដែលមានអាយុកន្ទុយលេខ៩

វាពិតជាចម្លែក និងស្ទើរតែមិនគួរឱ្យជឿ តែនេះជាការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រជាច្រើនរូបបង្ហាញថា មនុស្សប្រុសដែលមានអាយុកន្ទុយលេខ៩ ដូចជា ១៩​ ២៩ ៣៩ ៤៩ ៥៩ ៦៩...គឺមានទំនោរនៅក្នុងការកុហក និងបោកប្រាស់ខ្ពស់ណាស់ ដែលនេះអាចបង្ហាញថាវាគឺជាការផ្លាស់ប្តូរចិត្តគំនិតឆ្លងទសវត្សរ៍។

បុរសដែលមានអាយុកន្ទុយលេខ៩
បុរសដែលមានអាយុកន្ទុយលេខ៩

៥. ​អ្នកដែលប្រើប្រាស់បណ្តាញសង្គមច្រើន

អ្នកដែលនិយមលេង ឬឈ្លក់វង្វេងនឹងការប្រើបណ្តាញសង្គមច្រើន ​ពិសេសគឺការលេងហ្វេសប៊ុក ត្រូវបានគេរកឃើញថា ជាមនុស្សដែលពូកែសម្តែង ពូកែកុហក និងមានការបោកប្រាស់ខ្ពស់បំផុត នោះដោយសារតែពួកគេហាក់វក់នឹងពិភពអ៊ីនធើណេតជាជាងពិភពពិត ដោយការប្រើជីវិតដែលប្រតិដ្ឋគ្មានភាពច្បាស់លាស់។

សម្រាប់អ្នកលេងបណ្តាញសង្គមច្រើន ត្រូវគេប្រទះថាមិនសូវជាមានភាពជិតស្និទ្ធ និងខ្វះទំនាក់ទំនងជាមួយក្រុមគ្រួសារ ពិសេសគឺគូស្នេហ៍ ឬគូស្វាមីភរិយា ដែលពួកគេហាក់រីករាយនឹងមនុស្សនៅក្នុងបណ្តាញសង្គមច្រើន ថែមទាំងប្រឈមមុខនឹងការឈ្លោះប្រកែក និងភាពបែកបាក់គ្នាទៀតផង៕

អ្នកដែលប្រើប្រាស់បណ្តាញសង្គមច្រើន
អ្នកដែលប្រើប្រាស់បណ្តាញសង្គមច្រើន
Kos Leakkana
កោះ លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T