អនាគតផែនដីទៅជាយ៉ាងណា! នេះជា ៧ទីតាំង ដែលជាកន្លែងបំពុលទឹកកខ្វក់ខ្លាំងបំផុតនៅលើផែនដី

//s9.kh1.co/db/dbbe8710116c60bd95ff1a551040b0521e4658fb.jpg
យល់ដឹង

 ១៦-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ការបំពុលទឹកធ្វើឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស សត្វ និងរុក្ខជាតិលើផែនដី

ការបំពុលទឹក ភាគច្រើនមិនមែនជាការកើតឡើងដោយធម្មជាតិនោះឡើយ តែវាបណ្តាលមកពីសកម្មភាពមួយ ជាពិសេសគឺសកម្មភាពមនុស្សតែម្តង ដែលធ្វើឱ្យប្រភព​ទឹក​ដូច​ជា សមុទ្រ ទន្លេ ស្ទឹង បឹងបួ​ ព្រែក ប្រែក្លាយជាកខ្វក់ គ្មាន​អនាម័យ ប្រសិនជាគ្មានការតាមដាន ត្រួតពិនិត្យ និងកែលម្អឡើងវិញទាន់ពេលវេលា។ ដោយការបំពុលទឹក អាចបំផ្លាញដល់អាយុជីវិតមនុស្ស សត្វ និងរុក្ខជាតិ ដែល​រស់នៅ​ក្នុង​ទន្លេ ស្ទឹង បឹងបួ ឬ សមុទ្រ គួរឱ្យខ្លាច ហើយក្នុងនោះ មានតំបន់ខ្លះថែមទាំងបានជាប់ឈ្មោះថាជាកន្លែងបំពុលទឹកខ្លាំងបំផុតនៅលើផែនដីគួរឱ្យភ្ញាក់ផ្អើល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តោះ មកស្គាល់ ៧ទីតាំង ដែលជាកន្លែងបំពុលទឹកកខ្វក់ខ្លាំងបំផុតនៅលើផែនដីដូចខាងក្រោមនេះ ៖

១. ទីក្រុង Guatemala ប្រទេស Guatemala

ទីក្រុង Guatemala ត្រូវគេស្គាល់ថាជាទីក្រុងដែលមានប្រព័ន្ធទឹកកខ្វក់បំពុលបរិយាកាសខ្លាំងបំផុត ដោយប្រជាជននៅក្នុងក្រុងទាំងអស់សុទ្ធតែបាននាំគ្នាមកប្រើប្រាស់ទឹកនេះ មិនថាតែមកបោកគក់សំលៀកបំពាក់ ដងទឹកប្រើប្រាស់ លាងសម្ភារៈប្រើប្រាស់ រួមទាំងការមករើសកាកសំណល់អេតចាយផងដែរ។

ទីក្រុង Guatemala ប្រទេស Guatemala
ទីក្រុង Guatemala ប្រទេស Guatemala

២.​ ​ទីក្រុង Wuhan ប្រទេសចិន

ប្រទេសចិនត្រូវបានគេស្គាល់ថាជាប្រទេសដែលមានឧស្សាហកម្មមមាញឹក និងបំពុលបរិយាកាសខ្លាំងបំផុត តែនៅក្នុងនោះទីក្រុងវ៉ូហាន ប្រទេសចិនក៏ត្រូវគេដឹងថាជាតំបន់ដែលមានប្រភពទឹកកខ្វក់បំពុលបរិយាកាសខ្លាំងដូចគ្នា។ គ្រាន់តែផ្នែកមួយនៃជីវភាពអ្នករស់នៅលើសមុទ្រក៏ដឹងថាវាកខ្វក់បែបណាទៅហើយ។

ទីក្រុង Wuhan ប្រទេសចិន
ទីក្រុង Wuhan ប្រទេសចិន

៣.​ ឈូងសមុទ្រ Davao ប្រទេសហ្វីលីពីន

ឈូងសមុទ្រ Davao ប្រទេសហ្វីលីពីន ក៏ត្រូវបានគេស្គាល់ថាជាទីកន្លែងដែលមានការបំពុលទឹកខ្លាំងបំផុតដែរ តាមរយៈការចោលសម្រាម ជាពិសេសគឺកាកសំណល់ថង់ផ្លាស្ទិកតែម្តង។ គ្រាន់តែក្រឡេកមកមើលសាកសពត្រីបាឡែនដែលស្លាប់​ អ្នកក៏អាចមើលដឹងដែរថា តើមានកាកសំណល់ច្រើនបែបណាបន្សល់នៅក្នុងដែនសមុទ្រមួយនេះ។

ឈូងសមុទ្រ Davao ប្រទេសហ្វីលីពីន
ឈូងសមុទ្រ Davao ប្រទេសហ្វីលីពីន

៤. ឆ្នេរសមុទ្រ Mallipo ប្រទេសកូរ៉េខាងត្បូង

ឆ្នេរសមុទ្រ Mallipo បានក្លាយជាកន្លែងបំពុលទឹកខ្លាំងមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយសារតែឧបទ្ទវហេតុកំពប់ប្រេងនៅលើដែនសមុទ្រនេះ។ ដោយក្នុងមួយថ្ងៃៗមានកម្មករជាច្រើន ក៏បាននឹងកំពុងតែធ្វើការសម្អាតប្រេងនេះជារៀងរាល់ថ្ងៃដើម្បីសម្អាតដែនឆ្នេរសមុទ្រនេះផងដែរ។

ឆ្នេរសមុទ្រ Mallipo ប្រទេសកូរ៉េខាងត្បូង
ឆ្នេរសមុទ្រ Mallipo ប្រទេសកូរ៉េខាងត្បូង

៥. ភូមិ Kolontar ប្រទេសហុងគ្រី

ភូមិ Kolontar ត្រូវបានគេដឹងថាជាតំបន់មួយដែលមានការបំពុលទឹកខ្លាំងបំផុតមួយ ស្ថិតនៅក្នុងប្រទេសហុងគ្រី ដោយសារតែភក់ និងជ្រាំជាច្រើនបានកកើតឡើងនៅក្នុងតំបន់នោះ។ ក្នុងមួយថ្ងៃៗមានកម្មករសហគមន៍ជាច្រើននាក់ បានស្លៀកពាក់ និងពាក់ឧបករណ៍ ធ្វើការសម្អាតភក់ជ្រាំដែលបានប្រមូលម្តុំនៅក្នុងប្រភពទឹកទាំងនេះផងដែរ។  

ភូមិ Kolontar ប្រទេសហុងគ្រី
ភូមិ Kolontar ប្រទេសហុងគ្រី

៦. ទីក្រុង Mumbai ប្រទេសឥណ្ឌា

ទីក្រុង Mumbai ប្រទេសឥណ្ឌា គឺជាតំបន់ដែលមានប្រជាជនកុះករច្រើនរស់នៅអ៊ូអរប្រជុំគ្នា តែក៏ជាតំបន់ដែលសម្បូរទៅដោយកាកសំណល់ផងដែរ​​​ ជាពិសេសគឺកាកសំណល់សម្រាមជាច្រើនបានបន្សល់ទៅលើប្រភពទឹក ប្រែក្លាយជាការបំពុលទឹកខ្លាំងបំផុតមួយទៀតផង។

ទីក្រុង Mumbai ប្រទេសឥណ្ឌា
ទីក្រុង Mumbai ប្រទេសឥណ្ឌា

៧. ទីក្រុង Wenzhou ប្រទេសចិន

ដូចដែលយើងបានដឹងរួចហើយថា ប្រទេសចិនគឺជាប្រភពបំពុលបរិយកាសផែនដីខ្លាំងបំផុត ដោយនៅក្នុងទីក្រុង Wenzhou ប្រទេសចិន​ គឺជាទីតាំងមួយកន្លែងទៀតហើយដែលបំពុលទឹកខ្លាំងបំផុត។ មើលតែប្រភពទឹកពណ៌ក្រហមមួយនៅក្នុងទីក្រុងនេះទៅក៏អ្នកអាចដឹងបានដែរថា តើទឹកនេះប្រមូលផ្តុំភាពកខ្វក់បែបណាទៅបានជាប្រែពណ៌ដល់ថ្នាក់នេះនោះ៕

 ទីក្រុង Wenzhou ប្រទេសចិន
 ទីក្រុង Wenzhou ប្រទេសចិន

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

Kos Leakkana
កោះ លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T