បើមិន​ចង់​មាន​វិប្បដិ​សារី​ពេញ​មួយ​ជីវិត​​ ត្រូវចេះ​ទប់​កំហឹង​ដោយ​វិធី​ទាំងនេះ​

//s9.kh1.co/2c/2c48b55bf1ce6e7819bc49528356b76cf09888ac.jpg
យល់ដឹង

 ១៦-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ប្រសិនបើអ្នកកើតមានការខឹងសំបារជាញឹកញាប់ អ្នកគួរចាប់ផ្តើម​កត់សំគាល់អាការៈរាងកាយរបស់អ្នកដូចជា បេះដូងរបស់អ្នក​លោត​លឿនជាងមុន, ដកដង្ហើមញាប់ដង, សំលេងរបស់​អ្នកឡើងតឹង

អត្ថបទនេះ ជាការផ្ញើរជូន និងជាការផ្តល់យោបល់ជូនដល់អ្នក ដែលចង់បញ្ឈប់កំហឹងរបស់ខ្លួន កុំអោយជះឥទ្ធិពល​ដល់អ្នកដទៃ។ សូមចងចាំថាវិធីនៃការគ្រប់គ្រងកំហឹង មិនត្រូវបានណែនាំសម្រាប់ដៃគូដែលចូលចិត្តរំលោភ​បំពាន​នោះ​ទេ ព្រោះការរំលោភបំពាន មិនមែនជាបញ្ហាកំហឹងទេ ប៉ុន្តែវា គឺជាចេតនាក្នុងការចង់គ្រប់គ្រង​ដៃគូជិតស្និទ្ធ​របស់គេ​តែ​ប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កំហឹង គឺជាអារម្មណ៍មួយមួយឆាវ ដែលយើងទាំងអស់គ្នាធ្លាប់ជួបប្រទះ ជាញឹកញាប់ ឬនិយាយអោយស្រួល គឺ​អ្នកដទៃ​មានរឿងប្លែកៗជាច្រើន ដែលធ្វើឱ្យអ្នកខឹង។  ការខឹងរបស់អ្នក អាចជាអារម្មណ៍មួយដែលល្អ​សម្រាប់​មួយរឿងមួយចំនួន។  ឧទាហរណ៍៖ កំហឹងពីបុព្វហេតុភាពអយុត្តិធម៌ ឬបញ្ហានយោបាយអាចជំរុញយើងឱ្យធ្វើអំពើល្អ។ 

ប៉ុន្តែកំហឹងក៏អាចមានគ្រោះថ្នាក់ផងដែរ។  កំហឹង អាចចេញពីការគ្រប់គ្រងមិនបានរបស់អ្នក ហើយវា ធ្វើអោយមាន​ឥទ្ធិពល​​អវិជ្ជមានមកលើខ្លួនអ្នក និងអ្នកដទៃ គឺអាស្រ័យលើរបៀបដែលអ្នកបង្ហាញវាចេញមក។ 

https://s9.kh1.co/__image/w=650,h=366,q=100/2b/2b75cc7f85d63c9eba22d5fba73d84862fb27b68.jpg

វាត្រូវបានបង្ហាញចេញមកតាមវិធីផ្សេងៗគ្នា ហើយប្រសិនបើអ្នកកើតមានការខឹងសំបារជាញឹកញាប់ អ្នកគួរចាប់ផ្តើម​កត់សំគាល់អាការៈរាងកាយរបស់អ្នកដូចជា បេះដូងរបស់អ្នកលោតលឿនជាងមុន, ដកដង្ហើមញាប់ដង, សំលេងរបស់​អ្នកឡើងតឹង។

§ នៅពេលអ្នកខឹង តើអ្នកគួរធ្វើអ្វី?

-  ត្រូវប្រាប់ខ្លួនអ្នកឱ្យស្ងប់ចិត្ត។  និយាយអោយទន់ភ្លន់ និងយឺត ៗ ទៅខ្លួនឯងថា "take it easy" ឬ "ត្រជាក់ចិត្តៗ" ឬអ្វីផ្សេងទៀតដែលមានប្រយោជន៍សម្រាប់អ្នក។

-  ទាញខ្លួនឯងឱ្យចាកចេញពីស្ថានភាពនោះ  ដោយចំណាយពេលដើរចេញ និងមិនបាច់ត្រឡប់មកវិញលឿនទេ។  បើមិនដូច្នោះទេ អ្នកអាចហាត់ប្រាណ (ដោយធ្វើការដើរ ឬក៏រត់) ដើម្បីធ្វើអោយចិត្តរបស់អ្នកបានត្រជាក់ឡើង។

-  ប្រើការស្រមើលស្រមៃ ដើម្បីធ្វើឱ្យអារម្មណ៍ស្ងប់  ដោយធ្វើការបិទភ្នែក ហើយស្រមៃថា ខ្លួនអ្នកនៅកន្លែង​ណាមួយ​ដែល​អ្នកចូលចិត្ត។

-  រាប់ដល់ ១០ (ឬ ៥០ …ឬ ១០០) ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកចង់ធ្វើ ឬនិយាយអ្វីដែលប៉ះពាល់ដល់អ្នកដទៃ។ ​នេះជាវិធីដែលងាយ និងរហ័សក្នុងការធ្វើអោយអ្នកអាចទប់កំហឹងបាន។

-  លុបមុខរបស់អ្នកជាមួយនឹងទឹកត្រជាក់ៗ

https://s9.kh1.co/__image/w=650,h=370,q=100/38/384a75f72f48c8e70b2ee2dbbd179bed345fc0b4.jpg

-  នៅស្ងប់ស្ងៀម ហើយផ្តោតអារម្មណ៍លើដង្ហើមរបស់អ្នក ដោយធ្វើការដកដង្ហើមមួយៗ ចូលតាមច្រមុះរបស់អ្នក ហើយ​ចេញ​តាមមាត់របស់អ្នកយឺតៗ

https://s9.kh1.co/__image/w=650,h=488,q=100/eb/eb61f5989f370ddfd0e4837e961567b7be1bd5db.jpg

-  ទូរស័ព្ទទៅមិត្តភក្តិរបស់អ្នក  បើអ្នកមានមិត្តភក្តិគាំទ្រ ឬសមាជិកគ្រួសារដែលអាចស្ដាប់ពីរឿងរ៉ាវក្នុងចិត្តអ្នក ដើម្បីធ្វើ​អោយ​​អារម្មណ៍របស់អ្នកបានធូរស្រាលឡើង

-  ព្យាយាមជំនួសគំនិតអវិជ្ជមាន ឬការខឹង ដោយគំនិតវិជ្ជមាន ឬហេតុផល។  ទោះបីជាពេលខ្លះ អ្នកមានអារម្មណ៍ថា​មិនសប្បាយចិត្ត ឬម៉ួម៉ៅ អ្នកត្រូវរំលឹកខ្លួនឯងថា៖ “ការខឹងនឹងមិនអាចជួសជុល ឬដោះស្រាយអ្វីបានឡើយ”។

§  តើអ្វីដែលអ្នកគួរធ្វើបន្ទាប់?

-  នោះ គឺទុកពេលឱ្យខ្លួនអ្នក ដើម្បីបន្ថយភាពតានតឹង និងផ្តោតលើសកម្មភាពដែលធ្វើឱ្យអ្នករីករាយ មិនថាវា ជាការអាន ឬជាការចំណាយពេលជាមួយមិត្តភក្តិ ឬក៏អ្វីផ្សេងទៀតនោះទេ។ មួយវិញទៀត​ ការធ្វើលំហាត់ប្រាណឱ្យ​បានគ្រប់គ្រាន់រៀងរាល់សប្តាហ៍ក៏អាចជួយកាត់បន្ថយភាពតានតឹងបានដែរ។

-  ឬ អនុវត្តបច្ចេកទេសបន្ធូរអារម្មណ៍ដូចជាស្តាប់សំលេង, ច្រៀង, ធ្វើសមាធិ ឬយោគៈ

-  ធ្វើកំណត់ហេតុ អំពីកំហឹងរបស់អ្នក  ដោយកត់ត្រាអារម្មណ៍ដែលអ្នកធ្លាប់មាន ថាតើកត្តាអ្វីខ្លះដែល​នាំឱ្យអ្នកមាន​កំហឹង និងរបៀបដែលអ្នកឆ្លើយតបចំពោះវា។  ព្យាយាមសរសេរនូវគំនិតដែលបានកំពុងតែបញ្ចេញមក និងពេលវេលា ហើយបន្ទាប់មក ត្រូវចំណាយពេលធ្វើការតាមដាន​ ឬគិតអំពីផលវិបាកដែលកើតឡើងពីការផ្ទុះកំហឹង  “ថាតើមានរឿង ឬបញ្ហាណាមួយដែលកើតចេញពីកំហឹងរបស់អ្នកដែរឬទេ? តើកំហឹងរបស់អ្នកបានបណ្តាលឱ្យប៉ះពាល់​ដល់ទំនាក់​ទំនង​របស់អ្នកទេ? ឬបានធ្វើអោយកូនខ្លាចអ្នកដែរ ឬទេ?”

-  ព្យាយាមកត់សម្គាល់អារម្មណ៍ផ្សេងទៀត ដូចជានៅពេលដែលអ្នកកំពុងមានអារម្មណ៍ថាខឹង,  ធ្លាក់ទឹកចិត្ត, ខកចិត្ត, ឬ យល់ច្រឡំ៕

SoPhea
SOPHEA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T