មិន​នឹក​ស្មាន​ដល់​ថា​៖​ «ការ​និយាយ​ដើម​គេ​ ឬស៊ី​ត្រាវ» ផ្តល់​អត្ថ​​ប្រយោជន៍​​​យ៉ាង​​ច្រើន​បែប​នេះ​

//s9.kh1.co/49/4957ca0473541475b98c3e78fbe127af58ec3e17.jpg
យល់ដឹង

 ១៦-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

នៅពេលដែលមនុស្សនិយាយដើមគេ មានប្រធាន​បទ​ចំណាប់អារម្មណ៍ទូទៅ ឬពួកគេនិយាយអំពីមនុស្សដែលពួកគេមិនចូលចិត្ត ហើយពួកគេមានឱកាសកាន់តែជិតស្និទ្ធ

វាគឺជាការពិតដែលមនុស្សស្ទើរតែគ្រប់គ្នាសុទ្ធតែធ្លាប់និយាយដើមគេ។ ហើយការនិយាយដើមគេអាច​ធ្វើអោយមាន​ភាពរីករាយ និងគួរឱ្យចាប់អារម្មណ៍ មិនថាជាបុរស ឬស្ត្រីទេ។ ការនិយាយដើមគេណាដែលមិនធ្វើអោយប៉ះពាល់​ដល់​ខ្លួនឯង គឺនាំអោយមានសុខភាពល្អ។ នេះជាហេតុផល ៦ យ៉ាងដែលការនិយាយដើមគេអាចល្អសម្រាប់អ្នក៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

1. បំបាត់នូវភាពតប់ប្រមល់ ឬស្ត្រេស

ការនិយាយដើម គឺជាសកម្មភាពរីករាយ និងគួរឱ្យចាប់អារម្មណ៍អ្នកទទួលបានព័ត៌មានថ្មីៗអំពីមនុស្សនៅជុំវិញអ្នក មនុស្ស​ដែលអ្នកចូលចិត្ត ហើយភាគច្រើននិយាយអំពីមនុស្សដែលអ្នកមិនចូលចិត្ត។ ការនិយាយដើមគេផ្តោតលើ​ការទទួល និងចែករំលែកព័ត៌មានថ្មីៗ ហើយអ្នកទំនងអាចជាភ្លេចអំពីបញ្ហា និងភាពតានតឹងរបស់អ្នកជា​បណ្តោះ​អាសន្ន។ ហេតុដូច្នេះការនិយាយដើមគេ ជាសកម្មភាពលុបបំបាត់ភាពធុញថប់។

2. ស្គាល់មុខពិតរបស់មនុស្ស

នៅពេលមនុស្សនិយាយដើមគេ រឿងដែលពួកគេនិយាយអាចពិត ឬមិនពិត ប៉ុន្តែការពិតដែលយើងដឹងអំពី​មនុស្ស​អាចជាជំនួយដ៏អស្ចារ្យ និងធ្វើឱ្យយើងយល់កាន់តែច្បាស់។ យើងស្គាល់កាន់តែច្បាស់អំពីមនុស្សផ្សេងទៀតដែលយើង​មិនស្គាល់ច្បាស់។

3. កម្ចាត់នូវភាពអវិជ្ជមាន

ការនិយាយដើមធអំពីរឿងល្អ គឺជាសកម្មភាពដ៏រីករាយមួយដើម្បីលុបរាល់គំនិត និងអារម្មណ៍អវិជ្ជមានចេញពីក្នុងចិត្ត​របស់អ្នក និងបង្កើតបរិយាកាសល្អៗ ដោយបន្ថែមការលេងសើចចំពោះការនិយាយដើម។ វាធ្វើឱ្យអ្នកសើច និងបន្ធូរ​អារម្មណ៍ផ្លូវចិត្តដោយខ្លួនឯង។

4. ធ្វើឱ្យអ្នកសប្បាយចិត្ត

ការនិយាយដើមគេ ជាការលេងសើចគួរឱ្យចង់សើច និងអាចជារឿងគួរឱ្យអស់សំណើចនៅពេលខ្លះ។ ការនិយាយ​ដើមគេ​អាច​ធ្វើឱ្យអារម្មណ៍របស់អ្នកធូរស្រាល និងរីករាយ។ អ្នករីករាយនឹងការនិយាយដើមជាមួយមនុស្សជិត​ស្និទ្ធ​របស់អ្នក និងចែករំលែកព័ត៌មានថ្មីៗដោយរីករាយ និងរំភើប។

https://s9.kh1.co/__image/w=626,h=417,q=100/6e/6e022137cd2f43da6bac8b035fc072b9f4d42d7f.jpg

5. បង្កើតភាពជិតស្និត

នៅពេលមនុស្សនិយាយដើមគេ ធ្វើវាដោយក្តីរំភើប និងការផ្តោតអារម្មណ៍។ យើងចែករំលែកការនិយាយដើមគេ ហើយ​ក៏ត្រូវដឹងពីការនិយាយដើមគេដែលអ្នកដទៃត្រូវចែកចាយផងដែរ។ នៅពេលដែលមនុស្សនិយាយដើមគេ មានប្រធាន​បទ​ចំណាប់អារម្មណ៍ទូទៅ ឬពួកគេនិយាយអំពីមនុស្សដែលពួកគេមិនចូលចិត្ត ហើយពួកគេមានឱកាសកាន់តែជិត ពោលការនិយាយអំពីរឿងដែលមនុស្សពីរនាក់ចាប់អារម្មណ៍ដូចគ្នា ធ្វើឱ្យពួកគេកាន់តែជិតស្និទ្ធគ្នាឡើង។

https://s9.kh1.co/__image/w=620,h=350,q=100/7e/7ed0bae2bd28359d501c0d448c43d9cf023500f2.jpg

6. ជួយឱ្យអ្នកបានបន្ធូរអារម្មណ៍

នៅពេលខ្លះគ្រាន់តែឈប់សម្រាកពីការងារក្នុងពេលអាហារថ្ងៃត្រង់ នៅការិយាល័យរបស់អ្នក អ្នកទំនងជានិយាយ​ដើម​មិត្តភក្តិ សាច់ញាតិ មិត្តរួមការងារ និងអ្នកដោយដៃ។ វាជួយអ្នកបានបន្ធូរអារម្មណ៍របស់អ្នក និងបង្កើនថាមពល​ខួរក្បាល​៕

SoPhea
SOPHEA (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T