ចេញខែកូនប្រុសថ្ងៃនេះ សូនីតា ធ្វើយ៉ាងសាមញ្ញ ព្រមទាំងយកលុយជូនឪពុកម្ដាយ ទាំងសងខាងយ៉ាងច្រើន (មានវីដេអូ)

//s9.kh1.co/e9/e9f76eb2ecf13abc6cd85961a5148f64ed14b23d.jpg
តារា & កម្សាន្ដ

 ១៥-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

មុននេះបន្តិច​អ្នកនាង ម៉ាក សែនសូនីតា បង្ហោះរូបភាព និងវីដេអូ ពីទិដ្ឋភាពចេញខែកូនប្រុសដំបូងនាង ដោយធ្វើឡើង យ៉ាងសាមញ្ញមានឪពុកម្ដាយសងខាងប៉ុណ្ណោះ។

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី អ្នកនាង ម៉ាក សែនសូនីតា សម្រាលបានកូនប្រុសម្នាក់គួរឲ្យស្រលាញ់ ចូលមកក្នុងជីវិត បន្ទាប់ពីបានរៀបការកសាងជីវិតគ្រួសារអស់រយៈពេលមួយឆ្នាំមកនេះ។ ក្រោយបានឃើញនៅមុខមាត់កូនប្រុសសំពណ្វចិត្តរួចមក នាង និងស្វាមី បានបង្ហាញនូវស្នាមញញឹមយ៉ាងមានក្ដីសុខតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណមិញ បើគិតពីរយៈពេលដែលតារាសម្ដែងស្រីរូបនេះ សម្រាលកូន មានរយៈពេលមួយខែហើយ ដោយមុននេះ អ្នកនាង ម៉ាក សែនសូនីតា បានបង្ហោះនូវរូបភាព និងវីដេអូពីការធ្វើពិធីចេញខែជូនកូនប្រុសផងដែរ។ ដោយគេឃើញថា ទិដ្ឋភាពចេញខែកូនតារារូបនេះ ធ្វើឡើងយ៉ាងសាមញ្ញមានតែឪពុកម្ដាយទាំងសងខាង មកជូនពរដល់ចៅប្រុសបង្កើតប៉ុណ្ណោះ។ 

កលើសពីនេះទៅទៀត បើទោះបីពិធីចេញខែកូនធ្វើឡើងបែបសាមញ្ញ តែគេឃើញនាង និងស្វាមី បានជូនថវិកាជូនឪពុកម្ដាយ មានលុយដុល្លារជាច្រើនសន្លឹកថែមទៀតផង។ ក្នុងនោះដែរ បើមើលទៅសកម្មភាព និងទឹកមុខគ្រួសារ តារារូបនេះ បានផ្ដល់នៅស្នាមញញឹមចំពោះគ្នាយ៉ាងមានសុភមង្គល ខណៈកូនប្រុស អ្នកនាង ម៉ាក សូនីតា មានអាយុ ១ខែ។ ក្រោយឃើញតារារូបនេះ បង្ហោះរូប និងវីដេអូចេញខែកូនរួចមក មានអ្នកគាំទ្រជាច្រើន បានជូនពរនាងឲ្យមានសុភមង្គល និងឲ្យកូនប្រុសនាង មានសុខភាពល្អមាំមួន ប្រាជ្ញាវាងវៃគ្រប់គ្នា៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

អ្នកនាង ម៉ាក សែនសូនីតា 
អ្នកនាង ម៉ាក សែនសូនីតា 
អ្នកនាង ម៉ាក សែនសូនីតា ជាមួយស្វាមី និងកូនប្រុស
អ្នកនាង ម៉ាក សែនសូនីតា ជាមួយស្វាមី និងកូនប្រុស
អ្នកនាង ម៉ាក សែនសូនីតា និងគ្រួសារ
អ្នកនាង ម៉ាក សែនសូនីតា និងគ្រួសារ
អ្នកនាង ម៉ាក សែនសូនីតា ជាមួយស្វាមី និងកូនប្រុស
អ្នកនាង ម៉ាក សែនសូនីតា ជាមួយស្វាមី និងកូនប្រុស
អ្នកនាង ម៉ាក សែនសូនីតា និងគ្រួសារ
អ្នកនាង ម៉ាក សែនសូនីតា និងគ្រួសារ
អ្នកនាង ម៉ាក សែនសូនីតា និងគ្រួសារ
អ្នកនាង ម៉ាក សែនសូនីតា និងគ្រួសារ
ម៉ាក សែនសូនីតា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T