ខួបកំណើតឆ្នាំនេះ អាង សុជាតា ធ្វើឡើងយ៉ាងអធិកអធម

//s9.kh1.co/42/42c093c44eae77cb66aac6929c6785a2c564ef7c.jpg
តារា & កម្សាន្ដ

 ១៥-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

កាលពីម្សិលមិញនេះ តារាសម្ដែងស្រីវ័យក្មេង អាង សុជាតា បានធ្វើពិធីខួបកំណើតឡើងយ៉ាងអធិកអធម ព្រមទាំងអញ្ជើញសិល្បករ សិល្បការិនីល្បីៗចូលរួមច្រើនផងដែរ។

ភ្នំពេញ៖ តារាសម្ដែងស្រីវ័យក្មេងពោរពេញដោយសមត្ថភាពសិល្បៈ កញ្ញា អាង សុជាតា ពីមួយឆ្នាំទៅមួយឆ្នាំ តារារូបនេះ កាន់តែមានឈ្មោះល្បីល្បាញក្នុងវិធីសិល្បៈជាងមុន។ លើសពីនេះទៅទៀត តារាស្រីរូបនេះ ក៏កាន់តែមានភាពមមាញឹកជាមួយនឹងការងារថតខ្សែភាពយន្តជាបន្តបន្ទាប់ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ​ បន្ទាប់ពីជោគជ័យលើអាជីពសិល្បៈទាំងក្មេងវ័យបែបនេះរួច កាលពីម្សិលមិញនេះ នាងបានរៀបចំកម្មវិធីខួបកំណើតរបស់ខ្លួនយ៉ាងអធិកអធម ជាពិសេស ការដេគ័រក្នុងពិធីទាំងមូលគឺមានពណ៌លឿង មើលទៅពិតជាស្រស់ស្អាតតែម្ដង។ ម្យ៉ាងវិញទៀត តារាស្រីរូបនេះ បានអញ្ជើញសិល្បករ សិល្បការិនីល្បីៗជាច្រើន ដើម្បីមកចូលរួមក្នុងពិធីខួបកំណើតខ្លួនឆ្នាំនេះផ្ទាល់។ 

បើទោះបីកំពុងមានបញ្ហាកូវីដ-១៩ តែកេឃើញមានតារាខ្មែរល្បីៗជាច្រើនរូប បានបង្ហាញវត្តមានក្នុងកម្មវិធីខួបកំណើតតារាស្រីវ័យក្មេងរូបនេះគ្រប់គ្នាតែម្ដង។ ជាក់ស្ដែង បើក្រឡេកទៅមើលការតុបតែងខ្លួនរបស់តារារូបនេះវិញ ឃើញថា នាងបានរៀបចំខ្លួនយ៉ាងស្រស់ស្អាត លេចធ្លោគួរឲ្យចាប់អារម្មណ៍តែមក ខណៈនាងស្លៀកទៅឈុតពណ៌លឿងយ៉ាងដូច្នេះ។ 

ក្នុងនោះដែរ ក្រយពីឃើញតារារូបនេះ រៀបចំពិធីអបអរខួបកំណើតរួចមក មានអ្នកគាំទ្រជាច្រើន បានចូលទៅ Comment សរសើរពីកម្មវិធី និងបានជូនពរនាងគ្រប់គ្នាតែម្ដង។

សូមទស្សនារូបភាពខាងក្រោម៖ 

 អាង សុជាតា 
 អាង សុជាតា 
 អាង សុជាតា 
 អាង សុជាតា 
 អាង សុជាតា 
 អាង សុជាតា 
 អាង សុជាតា និងម្ដាយ
 អាង សុជាតា និងម្ដាយ
រូបភាពតារាខ្មែរអញ្ជើញចូលរួមកម្មវិធីខួបកំណើត អាង សុជាតា 

អាង សុជាតា (ឈូឈូ)
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T