ពេលអស់ពីលោក ត្រាំ តិកតុកទទួលដំណឹងល្អ ត្រៀមដំណើរការនៅអាមេរិក ឡើងវិញ

//s9.kh1.co/83/83570dd54c5660d664b7381428abff8688516b95.jpg
បច្ចេកវិទ្យា

 ១៣-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ការសម្រេចចិត្តថ្មីៗនេះនឹងក្លាយជាដំណឹងរីករាយ សម្រាប់អ្នកប្រើប្រាស់កម្មវិធីតិកតុកនៅអាមេរិក ប្រមាណជា១០០លាននាក់។

អាមេរិក៖ នាយកដ្ឋានពាណិជ្ជកម្មអាមេរិកបានផ្អាកការហាមឃាត់លើកម្មវិធីតិកតុក ដែលចូលជាធរមាន នៅយប់ថ្ងៃព្រហស្បតិ៍។ បទបញ្ជាកាលពីមុនអាចនឹងរារាំងអ្នកប្រើប្រាស់ មិនឲ្យទាញយកកម្មវិធីមួយនេះនៅសហរដ្ឋអាមេរិក។ នាយកដ្ឋានពាណិជ្ជកម្មបានពន្យារពេលការហាមឃាត់ ដោយរង់ចាំការវិវឌ្ឍផ្នែកច្បាប់បន្ថែម ដោយដកស្រង់សេចក្ដីសម្រេចរបស់តុលាការ Philadelphia កាលពីខែកញ្ញា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការសម្រេចចិត្តថ្មីៗនេះនឹងក្លាយជាដំណឹងរីករាយ សម្រាប់អ្នកប្រើប្រាស់កម្មវិធីតិកតុកនៅអាមេរិក ប្រមាណជា១០០លាននាក់។ កាលពីខែកញ្ញា ម្ចាស់ក្រុមហ៊ុនតិកតុករបស់ចិនឈ្មោះ ByteDance បានប្រកាសកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន Walmart និង Oracle ដើម្បីផ្លាស់ប្ដូរទិន្នន័យប្រើប្រាស់របស់ប្រជាជនអាមេរិក ទៅកាន់ក្រុមហ៊ុនបង្កើតថ្មី ឈ្មោះថា TikTok Global។

កម្មវិធីតិកតុកគ្រប់គ្រងដោយក្រុមហ៊ុន ByteDance របស់ប្រទេសចិន
កម្មវិធីតិកតុកគ្រប់គ្រងដោយក្រុមហ៊ុន ByteDance របស់ប្រទេសចិន

កាលពីថ្ងៃអង្គារ តិកតុកបាននិយាយថា ខ្លួនមិនបានទទួលការឆ្លើយតបពីរដ្ឋាភិបាលអាមេរិក ក្នុងរយៈពេលពីរខែនេះ។ ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា គាត់ចង់ឲ្យកម្មវិធីតិកតុកលក់ទៅឲ្យ ក្រុមហ៊ុនអាមេរិកមួយ។

ទាំងលោក ត្រាំ និងរដ្ឋមន្ត្រីក្រសួងការបរទេស Mike Pompeo បាននិយាយម្ដងហើយម្ដងទៀតថា ទិន្នន័យរបស់អ្នកប្រើប្រាស់អាមេរិកអាចត្រូវបានបញ្ជូនទៅរដ្ឋាភិបាលចិន ទោះបីជាពុំមានភស្ដុតាងណាមួយត្រូវបានបង្ហាញពីបញ្ហានេះក៏ដោយ។ ក្រុមហ៊ុនរបស់កម្មវិធីតិកតុកបានបដិសេធការចោទប្រកាន់មួយនេះផងដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T