សង្ស័យយូរហើយ! ទីបំផុត អ្នកវិទ្យាសាស្ត្ររកឃើញប្រភេទសត្វស្វាថ្មី នៅជិតប្រទេសកម្ពុជា

//s9.kh1.co/d9/d9ef021be5bdf33732c50db8c7abfad764624030.jpg
សង្គម

 ១២-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

វាជាក្រុមសត្វស្វាស៊ីស្លឹកឈើ ដែលត្រូវបានគេរកឃើញនៅតំបន់អាស៊ីអាគ្នេយ៍។

ភូមា៖ ស្វាមួយប្រភេទដែលជាចំណុចថ្មីសម្រាប់ផ្នែកវិទ្យាសាស្ត្រ ត្រូវបានគេរកឃើញនៅព្រៃដាច់ស្រយាល នៃប្រទេសមីយ៉ាន់ម៉ា។ ស្វា Popa ត្រូវបានគេដាក់ឈ្មោះតាមទីជម្រករបស់វា ដែលស្ថិតនៅលើភ្នំ Popa ហើយវាជាប្រភេទសត្វស្ទើរតែជិតផុតពូជទៅហើយ ជាមួយចំនួនប្រហែល២០០ក្បាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាជាក្រុមសត្វស្វាស៊ីស្លឹកឈើ ដែលត្រូវបានគេរកឃើញនៅតំបន់អាស៊ីអាគ្នេយ៍។ សត្វដែលទើបតែត្រូវបានគេស្គាល់នេះ ត្រូវបានគេដឹងថា មានរង្វង់ជុំវិញភ្នែកនិងមានរោមពណ៌ប្រផេះ។ វាស្ថិតនៅក្នុងភាពអាសន្នក្នុងការបាត់បង់ទីជម្រក និងការបរបាញ់។ អ្នកវិទ្យាសាស្ត្របានសង្ស័យជាយូរមកហើយថា អាចមានប្រភេទសត្វថ្មីនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយផ្អែកលើឌិអិនអេពីការធ្លាក់ចុះនៃសត្វស្វាព្រៃ ប៉ុន្តែភស្ដុតាងពិតជាពិបាករកណាស់។

អ្នករុករកដំបូងនៅភូមាបានប្រមូលសំណាកស្វា ដែលមិនធ្លាប់ត្រូវបានគេពិនិត្យលម្អិត។ ក្រុមអ្នកស្រាវជ្រាវបានទាញយកឌីអិនអេ និងវាស់លក្ខណៈរាងកាយដូចជាកន្ទុយនិងប្រវែងត្រចៀក ដែលពួកគេប្រៀបធៀបទៅនឹងចំនួនសត្វព្រៃ។

នេះបានបង្ហាញពីសត្វមួយប្រភេទគឺ ស្វា Popa ដែលត្រូវបានរកឃើញនៅតែក្នុងតំបន់ព្រៃនៅកណ្ដាលប្រទេសនេះ។ សត្វប្រភេទនេះភាគច្រើនរស់នៅក្នុងឧស្យានជម្រកសត្វព្រៃ នៅលើជម្រាលនៃទីកន្លែងសក្ការៈបូជានៃភ្នំ Popa។ ការរកឃើញមួយនេះនឹងជួយឲ្យគេ ងាយស្រួលក្នុងការអភិរក្សពូជស្វាមួយនេះ៕

ភ្នំ Popa
ភ្នំ Popa
ភ្នំ Popa
ភ្នំ Popa
 ស្វា Popa 
 ស្វា Popa 
 ស្វា Popa 
 ស្វា Popa 
https://s9.kh1.co/__image/w=650,h=365,q=100/e1/e1529fec00b4c8236fa442af2ba0864754664018.jpg
 ស្វា Popa 
 ស្វា Popa 
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T