កុំ​ប្រថុយ​រៀប​ការ​ ជាមួយ​មនុស្ស​ប្រុស​ប្រភេទនេះ ​ប្រសិនបើ​អ្នក​មិន​ចង់​ស្តាយ​ក្រោយ

//s9.kh1.co/8e/8ee5ea940010c8cd003518f11d229d628672c62e.jpg
ប្រលោមលោក & អប់រំ

 ២៥-ឧសភា-២០២៣ ១២ល្ងាច · មួយឆ្នាំមុន

ប្រសិនបើ​អ្នក​មិន​ចង់​ឈឺចាប់ស្អិតទ្រូង ពិបាក​នៅថ្ងៃក្រោយ​បន្ទាប់​ពី​រៀប​ការ​ហើយ​ទេ​នោះ ដាច់​ខាត​កុំ​ប្រថុយ​យក​សុភមង្គល​របស់​ខ្លយឯងទៅផ្ញើនឹង​មនុស្ស​ប្រុស​ប្រភេទបែបនេះឲ្យ​សោះ​។

ស្នេហា៖ ជាការ​ពិត​គ្រប់​ មនុស្ស​ស្រី​ទាំងអស់ ​តែង​ប្រាថ្នាចង់​រៀប​ការ​ ជាមួយ​នឹង​បុរ​សដែល ​ពួកគេ​ស្រលាញ់​ហេតុនេះ ​នៅពេល​ដែល ទាក់​ទង​នឹង​បុរស​ណាម្នាក់​ហើយ​ តែង​ប្រាថ្នា​ចង់​ឲ្យ​ទំនាក់​ទំនង​នោះ ​អាច​ឈាន​ដល់ ​ដំណាក់​កាលរៀប​ការ​ ​​និង​បន្ត​រស់​នៅជាមួយ​គ្នា ​ទៅមុខ​យូរទៀត​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក៏ប៉ុន្តែ ​មុន​ពេល​នឹង​សម្រេច​ចិត្ត​ ជ្រើស​រើស​នរណា​ម្នាក់ ​យក​មក​ធ្វើ​ជា ​គូអនាគត​ ជាពិសេស​នារីៗ ត្រូវ​តែ​សិក្សា​ពី ​អត្ត​ចរឹកខាង​ប្រុស​ ​ឲ្យ​បាន​ច្បាស់​លាស់ជាមុន​សិន​។ ថ្វី​ត្បិត​តែ ​គេ​ជា​មនុស្សដែល ​អ្នក​ស្រលាញ់​និង ​កំពុងតែ​ទាក់​ទង​ក៏ដោយ​។ ព្រោះ​ថា​អាពាហ៍ពិពាហ៍​គឺ ​ជា​រឿង​យូរអង្វែង​ហើយ ​ក៏មិន​មែន​ជា​រឿង​លេង​សើច ​ដូចជា​ពេល​ដែល​អ្នក ​នៅជា​សង្សារ​ ចង់​បែក​ៗពេល​ណា​បាន ​ស្រេច​តែ​ចិត្ត​នោះដែរ។

ហេតុនេះ មុន​ពេលនឹង​សម្រេច​ចិត្ត​ថា​ ​រៀប​ការ​នឹង​គ្នា ​អ្នក​ត្រូវតែ​និយាយ​ពី​ ចំណុច​មិន​ល្អ​របស់​ដៃគូ ប្រាប់​ទៅកាន់​គេ​ជាមុន​ ហើយ​ប្រសិន​បើ​គេ​ស្រលាញ់​យើង គេ​និង​មាន​ឆន្ទៈ​កែ​ប្រែ ​ដើម្បីយើង​។ មនុស្សប្រុស​​បែបនេះគឺ សាក​សម​នឹង​ឲ្យ​យើ​ង ទុកឱកាស​ឲ្យគេដើម្បី​កែប្រែ។ ក៏ប៉ុន្តែ ប្រសិន​បើ​គេ​នៅ​តែ​ យល់​ថា​អាកប្បកិរិយា​របស់​ខ្លួន ​គ្មាន​អ្វី​គួរ​កែ​ប្រែ​ទេ ហើយ​នៅ​តែ​មាន​ចិត្ត​គំនិត ​គិត​តែ​ពី​ខ្លួន​ឯងនោះ​ វីធី​ដ៏ល្អ​អ្នក​គួរ​តែ ​ចាក​ចេញ​។

ប្រសិនបើ​ដៃ​គូអ្នកមាន​ចរឹក​បែប​នេះ​ហើយគេ​នៅ​តែ​ប្រកាន់​ថា​គ្មាន​អ្វី​ត្រូវ​ផ្លាស់​ប្តូរ​ទេ​នោះ​ អ្នកមិនគួរ​ប្រថុយ​ផ្ញើរសុភមង្គល​ជាមួយ​មនុស្ស​ប្រុស​បែបនេះនោះទេ​៖

១. តែ​ងតែមិន​គោរព​សន្យា និង​ការ​ប្តេជ្ញា

រូបតំណាង
រូបតំណាង

គេ​ជា​មនុស្ស​ដែល ​តែង​តែ​មិនគោរព​ តាម​អ្វី​ដែល​គេ​ បាន​សន្យាជា​មួយ​អ្នក​។ ជាក់​ស្តែ​ង នេះ​ជាបញ្ហា​ដ៏ធ្ងន់​ធ្ងរមួយ​ ព្រោះ​បើសិន​ជាគេ​មិន​អាច សូម្បី​តែ​​ធ្វើ​តាម ការ​សន្យាលើ​រឿង​តូចតាច ​ដើម្បី​អ្នក​ផង ដូច្នេះ​​អ្នកអាច​​នឹង​គិតទេ​ថា ​គេអាច​នឹង ​ធ្វើ​អ្វី​បាន​ខ្លះ សម្រាប់​អ្នក​?​ គ្មាន​ការ​ប្តេជ្ញា ​គ្មាន​កា​រតាំង​ចិត្ត ​ជីវិត​អាពាហ៍ពិពាហ៍ ក៏ពិបាក​នឹង​រីកចម្រើន ​និង​រក្សា​នៅ​មុខ ​បាន​យូរ​អង្វែង ​ជាមួយគ្នា​ដែរ​។

២. មិនគោរព​និង​ប្រមាថមើលងាយដល់អ្នក​

រូបតំណាង
រូបតំណាង

ដាច់​ខាត ​អ្នក​មិនត្រូវ​យល់ព្រមរៀបការ​ ​ជាមួយ​នឹង ​មនុស្ស​ប្រុស​ណា​ម្នាក់​ ដែល​គេ​មិន​មាន ការ​គោរព​ដល់ ​អ្នក​នោះទេ បើ​ទោះបី​ជា​ គេ​និយាយ​នឹង​បង្ហាញ​ថា ​ស្រលាញ់​អ្នក​ខ្លាំង ​បែបណា​ក៏ដោយ​។ នៅពេល​ អ្នក​មាន​ដៃគូ ដែល​គេ​ជា​មនុស្ស ​ដែលតែងតែ​មើល​ងាយ ​នឹង​ធ្វើ​អ្វី​មួយ​ដែល ​មិន​ផ្តល់​តម្លៃ​ឲ្យ​អ្នក ហើយ​តែងតែធ្វើ​ឲ្យ ​អ្នក​រ​ងភាពអាម៉ាស នៅចំពោះ​មុខ​មិត្ត​ភក្តិ​ ឬអ្នក​ដទៃ​ជា​ញឹកញាប់​នោះ មិនមែន​ជា​រឿង​ ដែលល្អ​នោះ​ទេ។ អ្នក​មិនគួរបណ្តោយ​ខ្លួន ​នៅក្បែរមនុស្សប្រុស ​ដែល​តែង​តែធ្វើ​ឲ្យ ​អ្នក​មាន​អារម្មណ៍មិន​ល្អ និង​មិនមាន​សុវត្ថិភាព ​រាល់ពេល​នៅក្បែរគេ​នោះទេ​។

៣. មូលហេតុធ្វើ​ឲ្យ​អ្នក​ឈឺចាប់​ខាងផ្លូវចិត្ត​និង​អារម្មណ៍

រូបតំណាង
រូបតំណាង

គេមិន​ដែល​ទុក អ្នក​សំខាន់​ជា​ង មិត្តភក្តិ​របស់​គេ នៅពេលដែល ​ចេញ​ទៅ​ខាងក្រៅ​ម្តង​ៗ គេ​តែងតែ​បង្ហាញ ​អារម្មណ៍​ធុញ​ទ្រាន់​នឹ​ងកាន់​ដៃ​អ្នក មិន​ចង់​បង្ហាញ ​ប្រាប់​អ្នក​ដទៃ ​ពី​ទំនាក់ទំន​ង ជា​មួយ​អ្នក។ អ្នក​អាច​គិត​ថា ​វា​ជា​រឿង​ធម្មតា​ សំខាន់​ឲ្យ​តែ​ គេ​ស្រលាញ់​អ្នក ​ទៅ​បាន​ហើយ​ តែ​នេះ​មិនមែន ជា​រឿង​តូចតាច​នោះ​ទេ ព្រោះ​សកម្មភាព​បែបនេះ ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ​អារម្មណ៍​របស់​អ្នក ​បាន​គ្រប់​ពេល។ នេះ​នៅ​ត្រឹម​តែ​ជា ​សង្សារ​ផង គេ​តែង​តែ​ធ្វើ​ឲ្យ ​អ្នក​ខូចចិត្ត​បែបនេះទៅហើយ ​ចុះទម្រាំ​រៀបការ​ហើយ អ្នក​នឹង​កាន់​តែ​មាន​សម្ពាធ ​ផ្លូវ​ចិត្ត​ខ្លាំង​ជាងនេះទៅទៀត បែបណា​ខ្លះ។

៤. មិន​ធ្វើ​ឲ្យ​ទំនាក់​ទំនង​វិវត្ត​ទៅមុខ​ទៀត

រូបតំណាង
រូបតំណាង

គាត់​តែង​តែ ​កំណត់​ទំនាក់ទំនងជាមួយ​​អ្នក ​ដោយ​មិនឲ្យ​វា​វិវត្តន៍ ​ទៅ​មុខ​ថែម​ទៀត។ គាត់មិន បង្ហាញ​ពី​ឆន្ទៈ ក្នុង​ការ​វិវត្តន៍​ទំនាក់ទំនង​ ជាមួយ​អ្នក​បន្ថែម​ទៀត។ គាត់​ពេញ​ចិត្តនឹង ​ទំនាក់​ទំនង​នៅពេល​នេះ តែ​មិន​ដែល​គិត​ចង់​ ធ្វើ​ឲ្យ​ទំនាក់ទំនង​មួយ​នេះ​ វិវត្តន៍​បន្ត​ទៀត ពី​សង្សារ​ទៅ​ជា​គូដណ្តឹង​ និង​ពី​គូដណ្តឹង ​ទៅ​ជា​គូស្វាមី​ឡើយ។ ពោលគឺ​គេ​មិន​ចង់ ​រៀប​ការ​ជាមួយ​អ្នក​។ ហេតុ​នេះ ​អ្នកគួរ​តែ​បន្ត​ នៅ​ក្បែរ​មនុស្ស​ដែល​ គេ​មិន​ច្បាស់​លាស់​ ជាមួយ​នឹង ​អ្នក​បែបនេះ​ដែរទេ​? បើ​ទោះបី ជារៀប​ការ​ជាមួយគ្នា​មែន​ តែ​ប្រសិនបើ​ គេជា​ប្រភេទ​មនុស្ស ​ដែលមិន​ច្បាស់​លាស់ ​បែបនេះ អ្នក​ក៏​នឹង​ពិបាក​ខ្លាំង​ ដោយ​សារតែ​គេ​ដែរ​។

៥. បោកប្រាស់ ​និងធ្វើ​សកម្មភាព​មិន​ស្មោះ​ត្រង់​លើអ្នក​

រូបតំណាង
រូបតំណាង

ពេល​ខ្លះ​ កា​របោកប្រាស់​ អាច​ជួយសង្រ្គោះ ​និង​ត្រឡប់​មក​ជា​ល្អ​ នឹង​គ្នា​វិញ​បាន​។ នោះក្នុង​ករណី​ដែល ​ពួកគេ​នៅ​ស្រលាញ់​គ្នា​ខ្លាំង​ ហើយ​ការ​ក្បត់​នោះ ស្ថិត​ក្នុង​កម្រិត​តិច​តួច​ ព្រោះ​ពួកគេ​យល់​ថា ​ទំនាក់​ទំនង​ដែល ​ពួកគេ​ខំ​សាង​មក អស់​ជា​ច្រើន​ឆ្នាំ​ហើយ មិន​ចង់​មក​បែក​គ្នា ​ត្រឹម​នឹង​នោះទេ​។ ប៉ុន្តែ អ្វី​ក៏​ដោយរួម​ទាំង​ការ​ជឿទុកចិត្ត​ផងដែរ ​ប្រសិនបើ ​ការ​ជឿទុកចិត្ត​នោះ ​ត្រូវ​បាន​បាត់​បង់ ​ទៅហើយ វា​គឺ​ពិត​ជា​ពិបាក ​ក្នុង​ការ​កសាងវា ​ឲ្យ​វិល​ត្រឡប់​មក​ ដូច​ដើម​វិញ​ណាស់  ព្រោះ​ភាគីម្ខាង​ទៀត ​ពិបាក​នឹង​ធ្វើ​ចិត្ត ​មក​ជឿជាក់​ លើ​អ្នក​ដូចដើមសា​រថ្មី​ខ្លាំងណាស់​៕

ប្រភព៖ relrules huffpos

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T