រៀបការរួច គួរតែប្តីជាអ្នកទុកដាក់លុយ ឬជាប្រពន្ធ?

//s9.kh1.co/d8/d8e7086c721c4830adf46ae20e0a30243aafc19e.jpg
ប្រលោមលោក & អប់រំ

 ២៣-ធ្នូ-២០២២ ៨ព្រឹក · មួយឆ្នាំមុន

មនុស្សពីរនាក់ ក្រោយពេលដែលរៀបការនឹងគ្នារួច ដើម្បីធ្វើឱ្យគ្រួសារមានសុភមង្គលទៅបាន គួរតែជាប្តីជាអ្នកទុកដាក់លុយកាក់ ឬជាប្រពន្ធ?

យល់ដឹង៖ មនុស្សពីរនាក់ក្រោយពេលដែលសម្រេចចិត្តរៀបការ និងដើរលើផ្លូវជីវិតគូជាមួយគ្នាហើយ នឹងត្រូវប្រើជីវិតរួមគ្នាតរៀងទៅ បែបនេះហើយ គ្រប់រឿងរ៉ាវដែលបានកើតឡើងក្នុងជីវិតរបស់អ្នកណា ក៏ដូចជារបស់អ្នកណាដែរ មិនបែងចែកថាជារបស់អ្នកណានោះទេ បើមិនអញ្ចឹង ជីវិតគូមិនអាចទៅមុខបានឡើយ ជាពិសេសរឿងទុកដាក់លុយកាក់តែម្តង គួរតែមានការពិភាក្សាគ្នាជាមុន មុននឹងសម្រេចចិត្តរៀបការនឹងគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ដោយបែបនេះហើយ ទើបមានសំណួរចោទសួរថា រវាងប្តីប្រពន្ធក្រោយពេលដែលរៀបការរួច ដើម្បីសុភមង្គលប្តីគួរតែជាអ្នកទុកដាក់លុយកាក់ ឬប្រពន្ធជាអ្នកទុកដាក់ តែតាមពិតទៅប្តីឬប្រពន្ធជាអ្នកទុកដាក់លុយ វាមិនសំខាន់អ្វីនោះទេ សំខាន់ត្រង់ថាអ្នកណាដែលអាចគ្រប់គ្រងហិរញ្ញនៅក្នុងគ្រួសារបានល្អ។

រូបតំណាង
រូបតំណាង

ប៉ុន្តែជាទូទៅគេតែងតែឱ្យប្រពន្ធជាអ្នកទុកដាក់លុយ ព្រោះប្រពន្ធជាមនុស្សស្រី ដូច្នេះអាចនឹងចេះទុកដាក់យកមកសន្សំបានល្អជាងមនុស្សប្រុស ទើបមនុស្សស្រីជាប្រពន្ធគួរតែជាអ្នកទុកដាក់លុយ លើសពីនេះទៅទៀត គ្រប់យ៉ាងនៅក្នុងផ្ទះដែលត្រូវការចាំបាច់ ប្រពន្ធជាអ្នកមើលការខុសត្រូវទាំងអស់ អញ្ចឹងហើយ ប្រពន្ធចាំបាច់ត្រូវការចំណាយច្រើន ដោយបែបនេះ ទើបប្រពន្ធគួរតែជាអ្នកទុកដាក់លុយ ព្រោះមិនចាំបាច់ត្រូវការអ្វីបន្តិច ចាំតែប្រាប់ប្តីនោះទេ។

រូបតំណាង
រូបតំណាង

ហេតុនេះ ក្រោយពេលដែលរៀបការរួច មនុស្សប្រុសជាប្តីគួរតែឱ្យមនុស្សស្រីជាប្រពន្ធជាអ្នកទុកដាក់លុយកាក់ ប្រសិនជាចង់ឱ្យគ្រួសារមានសុភមង្គល និងរីកចម្រើនទៅមុខ ព្រោះកិច្ចការងារក្នុងផ្ទះ និងការចំណាយចាយវាយគ្រប់យ៉ាង មានតែមនុស្សស្រីប៉ុណ្ណោះ ដែលដឹងបានល្អិតល្អន់ និងច្បាស់លាស់ជាងមនុស្សប្រុស។

រូបតំណាង
រូបតំណាង

ជារួមមក រវាងប្តីប្រពន្ធ ក្រោយពេលរៀបការរួច បើចង់ឱ្យគ្រួសារមានតែសេចក្តីសុខ ការទុកដាក់លុយកាក់ គួរតែផ្តល់សិទ្ធឱ្យមនុស្សស្រីជាប្រពន្ធជាអ្នកទុកដាក់ ហើយមនុស្សប្រុសជាប្តីក៏មិនត្រូវគិតថាខ្លួនអន់ ដែលខំប្រឹងរកលុយបានមក បែរជាយកមកឱ្យប្រពន្ធនោះទេ ព្រោះប្រពន្ធមិនមែនអ្នកដទៃឡើយ តែជាដៃគូជីវិត និងជាម្តាយរបស់កូនៗអ្នក តែបើអ្នកគិតបែបនេះ គ្រួសារអ្នកគ្មានថ្ងៃមានសុភមង្គលឡើយ៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T