រឿងសាមញ្ញៗ ដែលប្តីធ្វើ តែឆក់បេះដូងប្រពន្ធបាន

//s9.kh1.co/e9/e972335e3dece389f799b1bf6c7bfba7f7ac6192.jpg
ប្រលោមលោក & អប់រំ

 ២១-ធ្នូ-២០២២ ១ល្ងាច · មួយឆ្នាំមុន

រឿសាមញ្ញទាំង៣យ៉ាងនេះ ដែលមនុស្សប្រុសជាប្តីគ្រប់រូបសុទ្ធតែអាចធ្វើបាន ប៉ុន្តែជាក់ស្តែងមានប្តីតិចណាស់ដែលអាចធ្វើវាបាន។

យល់ដឹង៖ សម្រាប់មនុស្សស្រីជាប្រពន្ធ មិនដែលប៉ងចង់បានអ្វីច្រើនពីប្តីឡើយ តែមនុស្សប្រុសជាប្តីបែរជាចូលចិត្តគិតថា រាល់មនុស្សស្រីទាំងអស់សុទ្ធតែត្រូវការលុយ និងរបស់របរមានតម្លៃទៅវិញ ទាំងដែលរបស់ទាំងអស់នោះ មិនមែនជាអ្វីដែលមនុស្សស្រីជាប្រពន្ធត្រូវការឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត អ្វីដែលមនុស្សស្រីជាប្រពន្ធត្រូវការពិតប្រាកដពីប្តីរបស់ពួកគេ គឺជារឿងសាមញ្ញមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះទៅវិញទេ ប៉ុន្តែមានតែប្តីភាគតិចតែប៉ុណ្ណោះដែលអាចធ្វើវាបានដើម្បីប្រពន្ធរបស់ខ្លួន បើទោះបីជារឿងនេះ វាមិនពិបាកអ្វីណាស់ណាសម្រាប់មនុស្សប្រុសជាប្តីក៏ដោយ។

រឿងសាមញ្ញ៣យ៉ាង ប្តីភាគតិចដែលអាចធ្វើបាន៖

១. យកចិត្តទុកដាក់លើប្រពន្ធ

រូបតំណាង
រូបតំណាង

ប្តីដែលនិយាយថាស្រលាញ់ប្រពន្ធ អាចនឹងមានច្រើនក៏ពិតមែន ប៉ុន្តែប្តីដែលស្រលាញ់ ដោយមានការយកចិត្តទុកដាក់លើប្រពន្ធ គឺមានមិនច្រើនឡើយ ព្រោះមនុស្សប្រុសគិតថារៀបការក្លាយជាប្តីប្រពន្ធនឹងគ្នាហើយ មិនចាំបាច់ត្រូវផ្អែមល្ហែម និងយកចិត្តទុកដាក់ដូចមុនទេ តែតាមពិត អ្វីដែលមនុស្សស្រីជាប្រពន្ធត្រូវការ គឺការយកចិត្តទុកដាក់ពីប្តីនេះឯង។

២. ជួយសម្រាលទុក្ខលំបាកប្រពន្ធ

រូបតំណាង
រូបតំណាង

មានមនុស្សប្រុសជាប្តីច្រើនណាស់ ដែលដឹងថាប្រពន្ធជួបនូវទុក្ខលំបាកអ្វីខ្លះ តែមិនមានប្តីច្រើនទេ ដែលឃើញប្រពន្ធលំបាកហើយ ចេះជួយសម្រាលទុក្ខលំបាករបស់ប្រពន្ធនោះ បើទោះបីឃើញនឹងភ្នែក ក៏មិនសូវជាមានចិត្តចង់ជួយប្រពន្ធដែរ ព្រោះគិតថាវាជាការងាររបស់មនុស្សស្រី ម្យ៉ាងក៏អាងថាខ្លួនជាអ្នកចេញរកលុយផងនោះ ទើបប្តីភាគច្រើនមិនចេះជួយសម្រាលទុក្ខលំបាករបស់ប្រពន្ធ។

៣. យល់ពីអារម្មណ៍ប្រពន្ធ

រូបតំណាង
រូបតំណាង

ជីវិតប្តីប្រពន្ធក្រោយពេលរៀបការរួច អាចនឹងមិនសូវមានសុភមង្គលដូចមុន គឺមកពីប្តីប្រពន្ធមិនចេះយល់ពីគ្នាទៅវិញទៅមក ជាពិសេសមនុស្សប្រុសជាប្តី អាចនឹងឆាប់មានការធុញទ្រាន់នឹងប្រពន្ធ ព្រោះគិតថាកាន់តែនៅជាមួយគ្នា កាន់តែមិនយល់ពីគ្នា នោះក៏ដោយសារតែមនុស្សប្រុសជាប្តី មិនព្រមព្យាយាមយល់ពីប្រពន្ធរបស់ខ្លួន ទើបចេះតែមានបញ្ហានឹងគ្នា  ហើយក៏មានប្តីតិចណាស់ដែរ ដែលចេះព្យាយាមយល់ពីអារម្មណ៍របស់ប្រពន្ធខ្លួន៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T