លោក បៃដិន និយាយថា វាជារឿងអាម៉ាស់ ដែលលោក ត្រាំ មិនទទួលស្គាល់ការបរាជ័យ

//s9.kh1.co/e9/e958af7be0ceefd0cb4450aeca3607b7d2a8d39e.jpg
សង្គម

 ១១-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

លោក ត្រាំ​ បានបង្ហោះសារនៅលើបណ្ដាញសង្គម Tweeter ថា ចុងក្រោយគាត់នឹងឈ្នះការប្រកួតប្រជែងនេះ។

អាមេរិក៖ លោក ចូ បៃដិន បាននិយាយថា ប្រធានាធិបតី ដូណាល់ ត្រាំ មិនព្រមទទួលស្គាល់ការបរាជ័យក្នុងការបោះឆ្នោតសេតវិមាន កាលពីសប្ដាហ៍មុន ហើយវាគឺជាភាពអាម៉ាស់មួយ។ ប៉ុន្តែប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដែលបានទាក់ទងជាមួយមេដឹកនាំបរទេសបានទទួចថា គ្មានអ្វីអាចបញ្ឈប់ការផ្ទេរអំណាចបានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះដែរ លោក ត្រាំ​ ធ្លាប់បានបង្ហោះសារនៅលើបណ្ដាញសង្គម Tweeter ថា ចុងបញ្ចប់គាត់នឹងឈ្នះការប្រកួតប្រជែងនេះ ទាំងដែលរូបលោកត្រូវបានគេទស្សន៍ទាយថា នឹងបាត់បង់ដំណែង។ ដូចអ្វីដែលបានកើតឡើងរៀងរាល់បួនឆ្នាំម្ដង ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានព្យាករ រកអ្នកឈ្នះនៃការបោះឆ្នោត។

លោក ចូ បៃដិន
លោក ចូ បៃដិន

ប្រធានាធិបតីជាប់ឆ្នោតត្រូវបានសួរដោយអ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា តើលោកគិតយ៉ាងម៉េចដែរចំពោះការបដិសេធ របស់ប្រធានាធិបតី ត្រាំ ដែលមិនទទួលស្គាល់ការបរាជ័យ។ លោក បៃដិន អ្នកប្រជាធិបតេយ្យម្នាក់បាននិយាយនៅក្នុងទីក្រុង Wilmington រដ្ឋ Delaware ថា៖ «ខ្ញុំគិតថា វាជារឿងអាម៉ាស់មួយ និយាយដោយត្រង់ទៅ។»

លោក បៃដិន បានជួបទំនាក់ទំនងតាមទូរសព្ទជាមួយមេដឹកនាំបរទេស នៅពេលដែលគាត់ត្រៀមចូលកាន់ដំណែង។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson នាយករដ្ឋមន្ត្រីអៀរឡង់ លោក Micheál Martin ប្រធានាធិបតីបារាំង លោក Emmanuel Macron ​និងអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ស្ថិតនៅក្នុងចំណោមអ្នកដែលគាត់បាននិយាយ នៅថ្ងៃអង្គារនេះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T