ថ្ងៃនេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីមួយនាក់ទៀតហើយ

//s9.kh1.co/26/26acaa42c4369b942b587fea3e939670b7470a67.jpg
សង្គម

 ១១-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា នេះផងដែរ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺ កូវីដ១៩ថ្មីមួយនាក់ ខណៈពេលនេះ មានអ្នកសម្រាកព្យាបាល ជំងឺ១៣នាក់។

ភ្នំពេញ៖ ព្រឹកនេះ ក្រសួងសុខាភិបាល បានប្រកាស នៅក្នុងផេកផ្លូវការ បានរកឃើញអ្នកឆ្លង ពីជំងឺCOVID-19ថ្មី  ១នាក់  និងមិនមានករណីជាសះស្បើយនោះទេ។ ចំពោះអ្នកដែលឆ្លង ក្នុងថ្ងៃនេះ គឺជាស្រ្តីជនជាតិអាមេរិកកាំង អាយុ៣៥ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាក លើកទី២ នៅថ្ងៃទី៧ នៃការធ្វើចត្តាឡឺស័ក របស់បុគ្គលនេះ គឺ វិជ្ជមានវីរុសកូវីដ១៩ ដែលផ្តល់ដោយមន្ទីរពេទ្យ មិត្តភាពខ្មែរ សូវៀត រាជធានីភ្នំពេញ ហើយអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាក ព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ សូវៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា បើបូកជាមួយនឹងករណីថ្មីមួយនេះ ប្រទេសកម្ពុជា បានរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ថ្មី​ សរុបចំនួន៣០១នាក់ ដែលអ្នកជាសះស្បើយ ២៨៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន១៣នាក់៕

សូមអានសេចក្តីលម្អិត នូវក្រសួងសុខាភិបាលខាងក្រោម៖

https://s9.kh1.co/__image/w=650,h=921,q=100/ad/ad2a58db5dea133af62ba9cd0d12418c5602e8be.jpg
https://s9.kh1.co/__image/w=650,h=918,q=100/00/008d87f2ba039a82ae0bf4094f0b646f860b85b8.jpg
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T