ភ្ញាក់ផ្អើលខ្លាំង ក្រោយពេល ស្វាមី Angela Baby បង្ហាញខ្លួន មើលមិនចង់ស្គាល់

//s11.kh1.co/db/db9c89579a2d4be57d462fe68aeacdd3455331cb.jpg
តារា & កម្សាន្ដ

 ០៨-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

បង្ហាញខ្លួនសារថ្មីម្ដងនេះ តារាសម្ដែងប្រុស លោក Huang Xiaoming ស្រាប់តែបង្កភាពភ្ញាក់ផ្អើល ជាមួយនឹងការខកចិត្តយ៉ាងខ្លាំង ពីបណ្ដាទស្សនិកជន ក្នុងពេលបង្ហាញមុខមាត់យ៉ាងចម្លែក មើលសឹងតែមិនស្គាល់។

ចិន៖ សម្ដែងប្រុស លោក Huang Xiaoming ដែលត្រូវបានគេស្គាល់ថា ជាស្វាមីរបស់ កំពូលតារាស្រី Angela Baby ក៏កំពុងតែត្រូវបានហ្វេនៗជាច្រើន ចាប់អារម្មណ៍ និងផ្ដល់ការពេញចិត្តចំពោះ ទេពកោសល្យ និងរូបសម្បត្តិដ៏ស្រស់សង្ហា បើទោះបីជា បច្ចុប្បន្ននេះ លោកមានវ័យជាង ៤០ ឆ្នាំក៏ដោយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ជាមួយនឹងភាពស្រស់សង្ហារបស់ តារាប្រុសរូបនេះ ដែលអ្នកទស្សនាជាច្រើន តែងតែចង់ឃើញនោះ ថ្មីៗនេះ លោកបែរជាបានផ្ដល់នូវភាពភ្ញាក់ផ្អើលទៅវិញ ក្នុងពេលទៅចូលរួមកម្មវិធីមួយ នៅទីក្រុងសៀងហៃ បន្ទាប់ពីបានបង្ហាញមុខមាត់យ៉ាងចម្លែកសឹងមិនគួរឲ្យជឿ។

នៅក្នុងនោះដែរ លោក Huang Xiaoming បានធ្វើឲ្យឃើញ ពីមុខមាត់ ពោរពេញទៅពុកមាត់ និង ពុលចង្ការ ដែលធ្វ់ើឲ្យរូបសម្រស់ និងភាពទាក់ទាញ របស់តារាប្រុសរូបនេះបានធ្លាក់ចុះ និងស្ទើរតែចំណាំមិនចង់បាន ផងដែរ​ ម៉្យាងវិញទៀត បន្ទាបពីបានឃើញបែបនេះ ក៏មានអ្នកទស្សនាជាច្រើន បានចេញមកលើកឡើងសម្ដែងការខកចិត្តចំពោះសម្រស់របស់លោក ដែលមានមិនមានភាពលេចធ្លោ ដូចកាលពីមុននេះ ៕ 

Huang Xiaoming
Huang Xiaoming
Huang Xiaoming
Huang Xiaoming
 Angela Baby  និង ស្វាមី 
 Angela Baby និង ស្វាមី 
 Angela Baby  និង ស្វាមី 
 Angela Baby  និង ស្វាមី 
មុខមាត់ថ្មី របស់ ស្វាមី Angela Baby 
មុខមាត់ថ្មី របស់ ស្វាមី Angela Baby 
មុខមាត់ថ្មី របស់ ស្វាមី Angela Baby 
មុខមាត់ថ្មី របស់ ស្វាមី Angela Baby 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T