ក្តុក​ក្តួល​​! នេះជាសារចុងក្រោយ ខាង​ភូមិវប្បធម៌​បញ្ចេញ ខណៈលែងមាន ភូមិវប្បធម៌​​ខេត្តសៀម​រាបហើយ

//s11.kh1.co/3c/3cf48fffbf6ce2499a3b260dde7ddebe6b20d3c4.jpg
សង្គម

 ០៧-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ពិតជា​គួរ​ឲ្យសោកស្តាយខ្លាំងណាស់​ រមណីយដ្ឋាន​កែច្នៃ​ដ៏ធំនិង​ចំណាស់​មួយ​នៅក្នុង​ខេត្ត​សៀម​រាបភូមិវប្បធម៌ត្រូវ​បិទ​ដំណើរការ​ជាផ្លូវការនៅក្នុងថ្ងៃនេះហើយ។

សៀម​រាប៖ នៅក្នុងថ្ងៃ០៧ ខែសីហា​នេះ ​ក្រុម​ហ៊ុន​ភូមិវប្បធម៌កម្ពុជា ​បាន​ប្រកាសសារជាថ្មី អំ​ពី​ដំណឹង​នៃ ​ការ​បិទ​អាជីវកម្ម​របស់​ខ្លួន ជា​ផ្លូវការហើយ​ បន្ទាប់​ពី​បើ​កដំណើរ​ការ ​ស្វាគមន៍​ភ្ញៀវទេសចរជាតិ ​និង​អន្តរជាតិ ​អស់​រយៈពេល​ជាង ​១៧ឆ្នាំ​កន្លងមក​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ជាសារ​ចុង​ក្រោយ​របស់​ ​គណៈគ្រប់គ្រង​នៃ ​រមណីយដ្ឋាន​កែ​ច្នៃ​ដែល ​ជួយ​​ផ្សព្វផ្សាយពី​វប្បធម៌​ខ្មែរ ​មួយ​នេះ​បាន​ សរសេររៀប​រាប់ អត្ថន័យ​​យ៉ាង ​ក្តុកក្តួល​លើ បណ្តាញ​សង្គម​បែបនេះថា៖

ជំរាបសួរ! ពុកម៉ែបងប្អូន ជាទីស្រលាញ់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ និងបុគ្គលិក ក្នុងរមណីយដ្ឋាន ភូមិវប្បធម៌កម្ពុជា ទាំងអស់ សូមលំឱនកាយគោរពលា ពុកម៉ែបងប្អូនជារៀងរហូត ដើម្បីទៅរកការងារថ្មី ដើម្បីចិញ្ចិមជីវិតបន្ត។ ជំរាបលា

ភូមិវប្បធម៌កម្ពុជា

គួរបញ្ជាក់​ផងដែរថា ​មូលហេតុ​ដែល ​ធ្វើ​ឲ្យ​​ភូមិ វប្បធម៌ ដែល​មាន​កេរ្តិ៍​ឈ្មោះ ​ល្បី​ល្បាញ​នៃ​ ខេត្ត​សៀម​រាប​មួយ​នេះ ​ត្រូវ​បិទទ្វារ ​ក៏ព្រោះ​តែ​ការ​រីករាល​ដាល នៃ​ជំងឺកូវីដ១៩ បាន​ធ្វើ​ឲ្យ​ចំនួន​ភ្ញៀវទេសចរ ចូល​ទស្សនា​មាន ​ការ​ថយ​ចុះជា​ខ្លាំង បាត់​បង់​ចំណូល​ ធ្វើ​ឲ្យ​ក្រុមហ៊ុន ​ជួប​វិបត្តិហរិញ្ញវត្ថុយ៉ាងខ្លាំង​ ព្រោះ​មិន​អាច​បន្ត​ផ្គត់​ផ្គង់​ លើ​ចំណាយ​ផ្សេងៗ​ បាន​តទៅទៀត ​ទើប​​ត្រូវ​បង្ខំ​ចិត្ត ​បិទអាជីវកម្ម​បែប​នេះ​ផងដែរ​៕

ភូមិវប្បធម៌កម្ពុជា
ភូមិវប្បធម៌កម្ពុជា
សេចក្តីប្រកាសបិទ​ទ្វារ
សេចក្តីប្រកាសបិទ​ទ្វារ
ភូមិវប្បធម៌កម្ពុជា
ភូមិវប្បធម៌កម្ពុជា
បុគ្គិលនៃ​ភូមិវប្បធម៌កម្ពុជា
បុគ្គិលនៃ​ភូមិវប្បធម៌កម្ពុជា
បុគ្គិលនៃ​ភូមិវប្បធម៌កម្ពុជា
បុគ្គិលនៃ​ភូមិវប្បធម៌កម្ពុជា
Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T