តស៊ូមែន! ប្ដីប្រពន្ធមួយគូ ស្វាគមន៍កូនស្រីលើកដំបូង បន្ទាប់ពីកើតបានសុទ្ធតែកូនប្រុស​ ១៤នាក់ជាប់ៗគ្នា

//s11.kh1.co/a7/a7a9ee2b325f20b73f69148962055f12265392ac.jpg
សង្គម

 ០៧-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ប្ដីប្រពន្ធមួយគូរស់នៅរដ្ឋមីឈីហ្គែន នៃសហរដ្ឋអាមេរិក បានទទួលស្វាគមន៍កូនស្រីជាលើកដំបូងក្នុងឆាកជីវិត បន្ទាប់ពីព្យាយាមអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ប៉ុន្ដែទទួលបានសុទ្ធតែកូនប្រុសជាប់ៗគ្នា។

សហរដ្ឋអាមេរិក៖ នៅទីបំផុត ប្ដីប្រពន្ធមួយគូរស់នៅរដ្ឋមីឈីហ្គែន នៃសហរដ្ឋអាមេរិក បានទទួលស្វាគមន៍កូនស្រីជាលើកដំបូងក្នុងឆាកជីវិត បន្ទាប់ពីព្យាយាមអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ប៉ុន្ដែទទួលបានសុទ្ធតែកូនប្រុសជាប់ៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឲ្យដឹងថា ស្ដ្រីជាម្ដាយមានឈ្មោះ Kateri Schwandt វ័យ៤៥ឆ្នាំ បានផ្ដល់កំណើតកូនស្រី កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយដាក់ឈ្មោះថា Maggie Jayne ដែលមានទម្ងន់ប្រហែល ៣.៤គីឡូក្រាម និងកម្ពស់ប្រមាណ ៥០សង់ទីម៉ែត្រ។ នេះ ជាកូនស្រីទីមួយរបស់នាង ជាមួយនឹងស្វាមីឈ្មោះ Jay វ័យ៤៥ឆ្នាំដូចគ្នា បន្ទាប់ពីកើតបានកូនសុទ្ធតែប្រុស រហូតដល់ទៅ១៤នាក់ឯណោះ។

ប្រភពដដែលបានឲ្យដឹងដែរថា អ្នកស្រី Schwandts ចាប់ផ្ដើមផ្ដល់កំណើតកូន តាំងតែពីវ័យជំទង់មកម្ល៉េះ នៅពេលបានជួបជាមួយលោក Jay កាលនៅជាសិស្សវិទ្យាល័យ ហើយអ្នកទាំងពីរបានរៀបការជាមួយគ្នាក្នុងឆ្នាំ ១៩៩៣ និងមានកូនប្រុសចំនួននាក់ជាមួយគ្នា មុនពេលបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ។

យ៉ាងណាមិញ ក្រោយទទួលបានកូនស្រី លោក Jay បាននិយាយថា៖

យើងត្រេកអរ និងរំភើបចិត្ដណាស់ ដែលបានស្វាគមន៍ Maggie ចូលមកក្នុងគ្រួសារ។ ឆ្នាំនេះ យើងមានរឿងជាច្រើនដែលគួរឲ្យចងចាំ ប៉ុន្ដែ Maggie គឺជាអំណោយដ៏អស្ចារ្យបំផុត ដែលយើងនឹកស្មានមិនដល់។

លោក Jay

ជាមួយគ្នានេះដែរ កូនប្រុសច្បងឈ្មោះ Tyler Schwandt វ័យ២៨ឆ្នាំ បានបន្ថែមទៀតថា៖

នៅទីបំផុត ប៉ាម៉ាក់របស់ខ្ញុំទទួលបានក្មេងស្រីតូច ដែលពួកគាត់មិនដែលគិតថានឹងមាននោះទេ៕

 កូនប្រុសច្បង Tyler Schwandt

សូមទស្សនារូបភាពខាងក្រោម៖

ក្រុមគួ្រសារបស់អ្នកស្រី Schwandts
ក្រុមគួ្រសារបស់អ្នកស្រី Schwandts
ក្រុមគួ្រសារបស់អ្នកស្រី Schwandts
ក្រុមគួ្រសារបស់អ្នកស្រី Schwandts
កូនស្រីទីមួយ របស់អ្នកស្រី Schwandts
កូនស្រីទីមួយ របស់អ្នកស្រី Schwandts
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T