ទេសចរ​ម្នាក់​​ត្រូវ​​ចំណាយ​​​ជាង​ ១២​​ម៉ឺន​ដុល្លារ​ បើ​ចង់​ទៅ​មើល​កប៉ាល់​​​ទី​តា​និក​ ​​ដែល​លិច​តាំង​ពី​ឆ្នាំ​ ១៩១២​

//s9.kh1.co/60/6020f41c804131d8748b02331c83b21915a20149.jpg
សង្គម

 ០៦-វិច្ឆិកា-២០២០ ៥ល្ងាច · ៣ ឆ្នាំមុន

ដំណើរកំសាន្កទៅមើលកប៉ាល់ទីតានិចត្រូវការ ៩៦.០០០ ផោន

ដំណើរកំសាន្តទៅមើលកប៉ាល់ទីតានិក ដែលលិចជាយូរឆ្នាំណាស់មកហើយក្នុងជម្រៅ ៣៨០០ ម៉ែត្រ (១២.៤៦៧ ហ្វីត) ក្រោមផ្ទៃមហាសមុទ្រនោះ​ ទីបំផុតកំពុងបើកជាសាធារណៈ​ឲ្យអ្នកដែលចង់ទស្សនាហើយ។ ការរៀបចំដំណើរកំសាន្តនេះ ធ្វើឡើងដោយក្រុមហ៊ុន​​ OceanGate។ ប៉ុន្តែដើម្បីទៅមើលបាន អ្នក​ត្រូវមានលុយ ៩៦ ០០០ ផោន ឬស្មើនឹង ១២៥០០០ដុល្លារ  និងចំណាយពេលប្រមាណ ១០ថ្ងៃ ប្រសិនបើអ្នក​ចង់​ឡើង​ជិះ​នាវា​មុជ​ទឹកនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកដំណើរដែលចូលរួមក្នុងដំណើរទេសចរណ៍ អាចចូលរួមក្នុងបេសកកម្មស្រាវជ្រាវសមុទ្រជ្រៅរួមជាមួយអ្នកជំនាញ និងអ្នកស្រាវជ្រាវផងដែរ។

យ៉ាងណារហូតមកដល់ពេលនេះ​ មានតែមនុស្សពីរបីរយនាក់ប៉ុណ្ណោះ ដែលបានទៅមើលបំណែកសាកសព​នាវានោះ ដែលក្នុងនោះមានអ្នកដឹកនាំរឿង James Cameron ដែលបានមកទស្សនានៅពេលដែលគាត់ដឹកនាំខ្សែ​ភាពយន្ត​ល្បីនៅឆ្នាំ ១៩៩៧ ផ្តោតលើការធ្វើដំណើររបស់កប៉ាល់ដែលលិចមួយនេះ។​ ហើយមានមនុស្សបានទៅដល់​កំពូលភ្នំ​អេវឺរេសច្រើនជាងការដែលបានឃើញកប៉ាល់ទីតានិក។

អ្នករៀបចំអះអាងថា ចំនួនសំបុត្រសម្រាប់អ្នកចូលរួមគឺមានតិចណាស់។ មានន័យថានរណា​ម្នាក់​ ដែលចង់ចូលរួម ត្រូវតែឆ្លងកាត់ដំណើរការដាក់ពាក្យសុំ រួមទាំងបទសម្ភាសន៍ជាមួយក្រុមការងារជាមុនសិន។ បេសកកម្មទេសចរណ៍ ២០២១​ខាងមុខ នឹងប្រព្រឹត្តទៅនៅចន្លោះ​ខែឧសភាដល់កក្កដា។ ដំណើរទេសចរណ៍ត្រូវគេរៀបចំចំនួន ១០លើក។ ហើយបេសកកម្មខ្លះ​គ្រោង​ធ្វើនៅឆ្នាំ ២០២២ ។

គួររំឭកថា កប៉ាល់ទីតានិកដែលដឹកប្រេង បានលិចពេលត្រឡប់មកវិញនៅឆ្នាំ ១៩១២ ដោយសារធ្លាក់ចូលក្នុង​ផ្ទាំងទឹកកកក្នុងកំឡុងពេលធ្វើដំណើរនៅចន្លោះទីតាំងនៃក្រុង Southampton និងក្រុងញូវយ៉ក។៕

នាវាមុជទឹក
នាវាមុជទឹក
ទីតានិក
ទីតានិក
Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T