កម្រណាស់! បងប្អូនស្រីភ្លោះមួយគូ សម្រាលកូនក្នុងថ្ងៃតែមួយ ដែលត្រូវជាថ្ងៃកំណើតរបស់ពួកនាងដែរ

//s9.kh1.co/b9/b934e01121dc7f0e0bddedfdbe51ede19aaf184a.jpg
សង្គម

 ០៦-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននេះ បងប្អូនស្រីភ្លោះមួយគូ បានសម្រាលកូនស្រីក្នុងថ្ងៃមួយ ដោយគ្រាន់តែខុសគ្នា៩០នាទីប៉ុណ្ណោះ។

អាមេរិក៖ កាលពីថ្ងៃព្រហស្បតិ៍ទី២៩ ចុងខែតុលាសប្ដាហ៍មុននេះ បងប្អូនស្រីភ្លោះមួយគូ មកពីទីក្រុង Knoxville ភាគខាងកើតនៃរដ្ឋ Tennessee បានសម្រាលកូនស្រីក្នុងថ្ងៃមួយ ដោយគ្រាន់តែខុសគ្នា៩០នាទីប៉ុណ្ណោះ។ ហើយអ្វីដែលពីសេសទៀត គឺថ្ងៃនោះដែរ គឺជាថ្ងៃកំណើតឈានចូលអាយុ៣៣ឆ្នាំរបស់ពួកនាងផ្ទាល់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា បងប្អូនភ្លោះមួយគូខាងលើនេះ មានឈ្មោះថា អរថម និង អេមប៊ឺរ ហើយកូនៗរបស់ពួកនាង ត្រូវបានដាក់ឈ្មោះឲ្យថា ឆាលីស្ដុន និង ប្លេកលី។ ចំពោះការសម្រាលកូននេះមិនមែនលើកទីមួយរបស់ពួកនាងឡើយ ដោយកាលពី២ឆ្នាំមុន ពួកគេទាំងពីរសម្រាលបានកូនប្រុសម្នាក់មួយ ដែលមានទម្ងន់ រួមទាំងប្រវែងដូចគ្នា និងខុស​រយៈពេលគ្នា១០សប្ដាហ៍។

ទន្ទឹមនឹងនេះដែរ នាង អេមប៊ឺរ បាននិយាយថា៖

ពួកយើងទាំងពីរ ពិតជាចង់ឲ្យកូនៗ ប្រើប្រាស់ជីវិតដោយធំលូតលាស់រួចគ្នា និងស្និទ្ធស្នាលគ្នា ដូចពួកយើងអីចឹងដែរ។

សម្ដីរបស់នាង អេមប៊ឺរ

យ៉ាងណាមិញ ជុំវិញករណីដ៏កម្រនេះ ត្រូវបានគេចាត់ទុកជាបាតុភូត និងប៉ាន់ស្មានថា មានចំនួនមួយករណីប៉ុណ្ណោះ ក្នុងចំណោម១៥០,០០០ នៅលើពិភពលោក៕

សូមទស្សនារូបភាពខាងក្រោម៖

បងប្អូនភ្លោះទាំងពីរ និងកូនៗដែលទើបសម្រាល
បងប្អូនភ្លោះទាំងពីរ និងកូនៗដែលទើបសម្រាល
កូនៗដែលទើបសម្រាល
កូនៗដែលទើបសម្រាល
បងប្អូនភ្លោះទាំងពីរ កំឡុងពេលពរពោះកូនប្រុសកាលពី២ឆ្នាំមុន
បងប្អូនភ្លោះទាំងពីរ កំឡុងពេលពរពោះកូនប្រុសកាលពី២ឆ្នាំមុន
បងប្អូនភ្លោះទាំងពីរ កាលនៅតូច
បងប្អូនភ្លោះទាំងពីរ កាលនៅតូច
បងប្អូនភ្លោះទាំងពីរ និងកូនៗ
បងប្អូនភ្លោះទាំងពីរ និងកូនៗ
បងប្អូនភ្លោះទាំងពីរ និងកូនប្រុសរបស់ពួកគេ
បងប្អូនភ្លោះទាំងពីរ និងកូនប្រុសរបស់ពួកគេ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T