អុញ! បុរសម្នាក់នេះ រៀបការជាមួយខ្លួនឯង បន្ទាប់ពីបែកគ្នាជាមួយគូដណ្ដឹង

//s9.kh1.co/a4/a404d2b479535bd764cdad2ba36653ea8563a0a3.png
សង្គម

 ០៦-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

បុរសម្នាក់ឈ្មោះថា ឌីអូហ្គោ រ៉េប៉ែលឡូ អាយុ៣៣ឆ្នាំ បានសម្រេចចិត្តរៀបការម្នាក់ជាមួយខ្លួនឯង ដោយគ្មានកូនក្រមុំ បន្ទាប់ពីចែកផ្លូវគ្នាជាមួយគូដណ្ដឹង។

ប្រេស៊ីល៖ កាលពីថ្ងៃទី១៧ ខែតុលាកន្លងទៅថ្មីៗនេះ បុរសម្នាក់ឈ្មោះថា ឌីអូហ្គោ រ៉េប៉ែលឡូ អាយុ៣៣ឆ្នាំ បានសម្រេចចិត្តរៀបការម្នាក់ជាមួយខ្លួនឯង ដោយគ្មានកូនក្រមុំ បន្ទាប់ពីចែកផ្លូវគ្នាជាមួយគូដណ្ដឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក ឌីអូហ្គោ ជាវេជ្ជបណ្ឌិតផ្នែកកែសម្ផស្ស បានភ្ជាប់ពាក្យជាមួយនឹងគូដណ្ដឹង ដែលមានឈ្មោះថា វីទ័រ ប៊យណូ តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩មកម៉្លេះ។ ហើយត្រៀមរៀបចំពិធីមង្គលការ ក្នុងខែតុលា ឆ្នាំ២០២០ តែដោយសារមានជម្លោះជាមួយគ្នាច្រើនដងពេក ទើបលោក និងគូដណ្ដឹងសម្រេចចែកផ្លូវគ្នា កាលពីខែកក្កដា ឆ្នាំ២០២០នេះតែម្ដង។

យ៉ាងណាមិញ លោក ឌីអូហ្គោ មិនចង់លុបចោលពីធីមង្គលឡើយ ដោយលោកសុខចិត្តប្រារព្ធធ្វើឡើងដោយគ្មានកូនក្រមុំ ដែលធ្វើឲ្យភ្ញៀវចូលរួមប្រមាណ៤០នាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហើយពីធីមង្គលការនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅរីសតដ៏ប្រណិតមួយ ក្នុងទីក្រុង Itacare ភាគពាយព្យនៃរដ្ឋ Bahia និងចំណាយអស់ទឹកប្រាក់ចំនួនប្រមាណ ៦២,០០០ដុល្លារអាមេរិកឯណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

  លោក ឌីអូហ្គោ និងម្ដាយរបស់លោក
  លោក ឌីអូហ្គោ និងម្ដាយរបស់លោក
  លោក ឌីអូហ្គោ ព្រមទាំងសាច់ញាតិ និងមិត្តភក្ដិ
  លោក ឌីអូហ្គោ ព្រមទាំងសាច់ញាតិ និងមិត្តភក្ដិ
ទិដ្ឋភាពក្នុងពីធីមង្គលការ
ទិដ្ឋភាពក្នុងពីធីមង្គលការ
ទិដ្ឋភាពក្នុងពីធីមង្គលការ
ទិដ្ឋភាពក្នុងពីធីមង្គលការ
ទិដ្ឋភាពក្នុងពីធីមង្គលការ
ទិដ្ឋភាពក្នុងពីធីមង្គលការ
ទិដ្ឋភាពក្នុងពីធីមង្គលការ
ទិដ្ឋភាពក្នុងពីធីមង្គលការ
ទិដ្ឋភាពក្នុងពីធីមង្គលការ
ទិដ្ឋភាពក្នុងពីធីមង្គលការ
ទិដ្ឋភាពក្នុងពីធីមង្គលការ
ទិដ្ឋភាពក្នុងពីធីមង្គលការ
ទិដ្ឋភាពក្នុងពីធីមង្គលការ
ទិដ្ឋភាពក្នុងពីធីមង្គលការ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T